ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន OCIC បានសម្រេចបោះទុនជាង១០លានដុល្លារ ដើម្បីសាងសង់អាគារទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងរណបជ្រោយចង្វារដែលទីក្រុងរណបនេះ គ្រោងបោះទុនវិនិយោគជាង៣០០០លានដុល្លារអាមេរិក។
លោកសារិនប្រធានគ្រប់គ្រងគំរោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២០ មិថុនាកន្លងមកថា ការសាងសង់អាគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុន OCIC បានចាប់ផ្តើមកាលពីចុងឆ្នាំមុន និងគ្រោងបញ្ចប់ និងដាក់់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២០ខាងមុខនេះ។លោកបន្តថា បច្ចុប្បន្នគំរោងនេះបាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីឲ្យគំរោងនេះអាចដាក់ដំណើរការទាន់ពេលវេលា។
-->
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីទំហំអាគារនេះ មានប៉ុន្មានម៉ឺនម៉ែត្រការ៉េនោះទេ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងផងដែថា គម្រោងនេះគ្រោងចំណាយទឹកប្រាក់ជាង១០លានដុល្លារអាមេរិក ដើម្បីសាងសង់ ខណៈទីក្រុងរណបជ្រោយចង្វារបច្ចុប្បន្នមានអាគារខ្ពស់ៗពីរប៉ុណ្ណោះ ទី១ គឺអាគាការិយា ល័យកណ្តាលរបស់ក្រុមហ៊ុន OCIC និងទី២ អាគារការិយាល័យកណ្តាលរបស់អគ្គនាយកដ្ឋានពន្ឋដា ដែលមានកំពស់៣៦ជាន់។

លោកបន្តថា “ក្រុមហ៊ុនបាននិងកំពុងរៀបចំទីក្រុង រណបជ្រោយចង្វារជា Smart City និងរៀបចំធ្វើឲ្យទីក្រុងនេះជាតំបន់ពាណិជ្ជកម្មថ្មីមួយ ដែលមានសណ្ឋានស្រដៀងគ្នានឹងតំបន់ពាណិជ្ជកម្មនៅតាមបណ្តោយផ្លូវមុនីវង្សសព្វថ្ងៃនេះ”៕