ធនាគារពិភពលោក​៖ កម្ពុជា​ទទួល​បា​នកំនើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ភាព​ក្រីក្រ​ធ្លាក់ចុះ​ខ្លាំង​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រធាន​តំណាង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា​ ​ប្រទេស​កម្ពុជា​ទទួល​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ហើយ​ការកាត់បន្ថយ​ភាព​ក្រីក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​ និង​មាន​ភាព​ប្រសើរ​លើ​ស្តង់ដារ​រស់នៅ​របស់​គ្រួសារ​ជាច្រើន​”។

ទោះជាយ៉ាងណា​ លោកស្រី​ អ៊ី​នហ្គូ​ណា​ ដូ​ប្រា​ចា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ សម្រាប់​ពេល​ខាងមុខ​ កម្ពុជា​ជួបប្រទះ​នូវ​ការ​ប្រឈម​បី​ ដើម្បី​ឈាន​ឆ្ពោះទៅ​រក​មូលដ្ឋាន​សេដ្ឋកិច្ច​ដែល​មាន​លក្ខណះ​ចំរុះ​បែប​ និង​មានតម្លៃ​ខ្ពស់​ជាង​មុន​ ដើម្បី​កសាង​ទុន​មនុស្ស​សម្រាប់​សេដ្ឋកិច្ច​ទូលំ​ទាយ​ និង​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិ​យា​ប័ន​ដែល​មានប្រយោជន៍​ដល់​ប្រជាជន​ក្រីក្រ​។

លោកស្រី​បាន​បន្ត​ថា​ “ធនាគារពិភពលោក​នឹង​ធ្វើការ​ជា​ដៃគូ​ជាមួយ​កម្ពុជា​ ដើម្បី​ទទួល​បាន​គោលដៅ​នានា​ ស្រប​ពេល​ដែល​ត្រូវ​ពង្រឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ ក្នុង​ដំណើរការ​អភិវឌ្ឍន៍​”។

លោកស្រី​បន្ត​ថា​ ក្នុង​វិស័យ​ដែល​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទី១​ នៃ​ក្របខ័ណ្ឌ​នេះ​ ការ​លើកកម្ពស់​ប្រសិទ្ធភាព​រដ្ឋ​ និង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ គឺ​ក្រុម​ធនាគារពិភពលោក​នឹង​ធ្វើការ​ជាមួយ​កម្ពុជា​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​លើកស្ទួយ​សហគ្រាស​ឯកជន​ ពង្រឹង​គណនេយ្យ​ភាព​វិស័យ​សាធារណៈ​ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ហើយ​ពង្រីក​ការ​វិនិយោគ​ដែល​ចាំបាច់​ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​។

អ៊ី​នហ្គូ​ណា​ ដូ​ប្រា​ចា​បាន​បន្ត​ថា​ ធនាគារពិភពលោក​នឹង​ធ្វើការ​ជាមួយ​កម្ពុជា​ គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​លើក​ស្ទួយ​សហគ្រាស​ឯកជន​ ពង្រឹង​គណនេយ្យ​ភាព​វិស័យ​សាធារណៈ​ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ហើយ​ពង្រីក​ការ​វិនិយោគ​ដែល​ចាំបាច់​ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​ តាមរយៈ​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩​-២០២៣​។

លោក​ ខែល​ ខេ​លលោ​ហ្វើ​ នាយក​គ្រប់គ្រង​ប្រទេស​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​សម្រាប់​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម​បាន​មានប្រសាសន៍​ថា​ “IFC​ ជាមួយនឹង​ការ​យកចិត្ត​ទុកដាក់​របស់​ខ្លួន​ លើ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ នឹង​បន្ត​កៀងគរ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​វិស័យ​ឯកជន​ និង​ការ​សហការ​គ្នា​ក្នុង​ក្រុម​ធនាគារពិភពលោក​ ដើម្បី​ធ្វើឲ្យ​វិស័យ​ឯកជន​ឲ្យ​រស់រវើក​នៅ​កម្ពុជា​”។

លោក​បាន​ថ្លែង​ទៀត​ថា​ “ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​របស់​យើង​ នឹង​ឈាន​ទៅដល់​ការពង្រីក​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​ សម្រាប់​ធុរកិច្ច​ខ្នាត​តូច​ ធ្វើឲ្យ​ប្រសើរ​លើ​ការប្រកួត​ប្រជែង​ផ្នែក​កសិកម្ម​របស់​ប្រទេស​ និង​លើកកម្ពស់​សេវា​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ធុរកិច្ច​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here