ដោយ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនអនិកជនខ្មែរនៅក្រៅប្រទេស (OCIC) នឹងបើកសម្ភោធដាក់ដំនើរការផ្សារទំនើប និងផ្លូវថ្មើជើងស្រស់ស្អាតជាងគេនៅក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២២ មិថុនានេះហើយ។

ដោយ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនអនិកជនខ្មែរនៅក្រៅប្រទេស (OCIC) នឹងបើកសម្ភោធដាក់ដំនើរការផ្សារទំនើប និងផ្លូវថ្មើជើងស្រស់ស្អាតជាងគេនៅក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២២ មិថុនានេះហើយ។

ផ្សារទំនើបនេះជាផ្នែកមួយនៃគំរោង Olympia City ដែលមានទីតាំងនៅទល់មុខវត្តសំពៅមាស និងផ្លូវថ្មើជើងដែលមានបំពាក់កញ្ចប់ និងមានប្រវែងវែងជាងគេនេះស្ថិតនៅលើរង្វង់មូលអតីតនាងគង្ហីង និងស្ថិតនៅលើប្រជុំផ្លូវចំនួន៥ ដែលជាចំណុចប្រសព្វដ៏សំខាន់មួយនៃសង្កាត់ពាណិជ្ជកម្មដ៏រសរវើកនាក្រុងភ្នំពេញ។
ប្រធានគ្រប់គ្រងគំរោង Olympia City លោកម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ផ្សារទំនើបនេះដំណាក់កាលទី១នេះ មានកំពស់៧ជាន់ ក្នុងនោះ២ជាន់ជាចំណតរថយន្តក្រោមដី ដែលអាចដាក់រថយន្តបានជាច្រើនរយគ្រឿង និងផ្សារដែលបើកដំណើរការនេះមានកំពស់៥ជាន់ ដោយមានរោងភាពយន្ត ហាងលក់អាហារ ភេសជ្ជៈ ចំណីអាហារចម្រុះ សម្លៀកបំពាក់ រួមទាំងរបស់ប្រើប្រាស់ផងដែរ។
លោកបន្តថា “ដំណាក់កាលទី២នៃផ្សារទំនើបនេះ បាននិងកំពុងសាងសង់បន្ត ប៉ុន្តែមិនទាន់កំណត់ពេលវេលាដាក់ដំណើរការនៅឡើយទេ សម្រាប់គំរោងដំណាក់កាលបន្ទាប់នេះ”។ លោកបន្តថា “យើងជឿជាក់ថាផ្សារទំនើបនេះ នឹងទទួលបានជោគជ័យដោយសារវាជាទីតាំង ដែលបណ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ និងមានភាពទាក់ទាញ”។
ផ្សារទំនើប Olympia Mall នេះ ជាផ្សារមួយស្ថិតក្នុងចំណោមផ្សារទំនើបចំនួន៩ ដែលគ្រោងបើកដំណើរការនៅចុងឆ្នាំនេះ។
អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា កំនើននៃផ្សារទំនើបនៅរាជធានីភ្នំពេញ ដោយសារសេដ្ឋកិច្ចកម្ពុជាមានកំនើនល្អប្រសើរ ដែលធ្វើឲ្យប្រជាពលរដ្ឋមានលទ្ឋភាពកាន់តែច្រើន និងធ្វើឲ្យអំណាចនៃការទិញកើនឡើង។

អ្នកនាងបន្តថា “បើទោះជាកើនឡើងច្រើន តែចំនួនផ្សារទំនើបធៀបនឹងតម្រូវការ មិនទាន់មានបញ្ហានៅឡើយទេ”៕