OCIC​ សម្ភោ​ធផ្សារ​ទំនើប​និង​ផ្លូវ​ថ្មើ​ជើង​ស្អាត​ជាងគេ​នៅ​ក្រុងភ្នំពេញ​នា​ព្រឹក​ថ្ងៃនេះ​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អនិក​ជន​ខ្មែរ​នៅ​ក្រៅប្រទេស​ (OCIC​) នឹង​បើ​កសម្ភោ​ធដា​ក់​ដំនើ​រកា​រផ្សារ​ទំនើប​ និង​ផ្លូវ​ថ្មើ​ជើង​ស្រស់​ស្អាត​ជាងគេ​នៅ​ក្រុងភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី២២​ មិថុនា​នេះ​ហើយ​។

ផ្សារ​ទំនើប​នេះ​ជាផ្នែក​មួយ​នៃ​គំរោង ​Olympia​ City​ ដែល​មាន​ទីតាំងនៅ​ទល់មុខ​វត្ត​សំពៅមាស​ និង​ផ្លូវ​ថ្មើ​ជើង​ដែល​មាន​បំពាក់​កញ្ចប់​ និង​មាន​ប្រវែង​វែង​ជាងគេ​នេះ​ស្ថិតនៅ​លើ​រង្វង់​មូល​អតីត​នាងគង្ហីង​ និង​ស្ថិតនៅ​លើ​ប្រជុំ​ផ្លូវ​ចំនួន៥​ ដែល​ជា​ចំណុចប្រសព្វ​ដ៏​សំខាន់​មួយ​នៃ​សង្កាត់​ពាណិជ្ជកម្ម​ដ៏​រស​រវើក​នា​ក្រុងភ្នំពេញ​។

​ប្រធាន​គ្រប់គ្រង​គំរោង ​Olympia​ City​ លោ​កម៉េ​ង ចំរើន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​សប្តាហ៍​មុន​ថា​ ផ្សារ​ទំនើប​នេះ​ដំណាក់កាល​ទី១នេះ​ មាន​កំពស់៧ជាន់​ ក្នុង​នោះ២ជាន់​ជា​ចំណតរថយន្ត​ក្រោម​ដី​ ដែល​អាច​ដាក់​រថយន្ត​បាន​ជាច្រើន​រយ​គ្រឿង​ និង​ផ្សារ​ដែល​បើក​ដំណើរការ​នេះ​មាន​កំពស់៥ជាន់​ ដោយមាន​រោងភាពយន្ត​ ហាង​លក់​អាហារ​ ភេសជ្ជៈ​ ចំណី​អាហារ​ចម្រុះ​ សម្លៀកបំពាក់​ រួម​ទាំង​របស់​ប្រើប្រាស់​ផង​ដែរ​។

លោក​បន្ត​ថា​ “ដំណាក់កាល​ទី២នៃ​ផ្សារ​ទំនើប​នេះ​ បាន​និង​កំពុង​សាងសង់​បន្ត​ ប៉ុន្តែ​មិនទាន់​កំណត់ពេលវេលា​ដាក់​ដំណើរការ​នៅឡើយ​ទេ​ សម្រាប់​គំរោង​ដំណាក់កាល​បន្ទាប់​នេះ​”។ លោក​បន្ត​ថា​ “យើង​ជឿជាក់​ថា​ផ្សារ​ទំនើប​នេះ​ នឹង​ទទួល​បាន​ជោគជ័យ​ដោយសារ​វា​ជាទី​តាំង​ ដែ​លប​ណ្តុំ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ និង​មាន​ភាព​ទាក់ទាញ​”។

ផ្សារ​ទំនើប​ Olympia​ Mall​ នេះ​ ជា​ផ្សារ​មួយ​ស្ថិត​ក្នុងចំណោម​ផ្សារ​ទំនើប​ចំនួន៩​ ដែល​គ្រោង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។

​អ្នកនាង​អាន​ សុធី​តា​នាយិកា​ក្រុមហ៊ុន​ CBRE​ Cambodia ​បាន​ថ្លែង​ថា​ កំនើ​ននៃ​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​មា​នកំនើន​ល្អ​ប្រសើរ​ ដែល​ធ្វើឲ្យ​ប្រជា​ពល​រដ្ឋ​មាន​លទ្ឋ​ភាព​កាន់តែ​ច្រើន​ និង​ធ្វើឲ្យ​អំណាច​នៃ​ការទិញ​កើនឡើង​។

អ្នកនាង​បន្ត​ថា​ “បើ​ទោះជា​កើនឡើង​ច្រើន​ តែ​ចំនួន​ផ្សារ​ទំនើប​ធៀប​នឹង​តម្រូវការ​ មិនទាន់​មាន​បញ្ហា​នៅឡើយ​ទេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here