ដោយ វុត្ថា
ខេត្តព្រះសីហនុៈ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គជំហានទី២នៅក្នុងខេត្តព្រះសីហនុ។

ដោយ វុត្ថា
ខេត្តព្រះសីហនុៈ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គជំហានទី២នៅក្នុងខេត្តព្រះសីហនុ។

អភិបាលរងខេត្តព្រះសីហនុលោក ជាវ វិជ្ជាក់មានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយអនុវត្តគម្រោងនេះកាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៩ ម្សិលមិញនេះថា ការចាប់ផ្ដើមអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២ នៅខេត្តព្រះសីហនុ មានធនធានធម្មជាតិតំបន់ឆ្នេរ កោះ ឆ្នេរខ្សាច់ ឆ្នេរថ្ម និងជីវ: ចម្រុះបាតសមុទ្រ ជាតំបន់អេកូទេស ចរណ៍តំបន់ឆ្នេរដ៏ស្រស់បំព្រង និងជាគោលដៅទេសចរណ៍ដ៏ពេញនិយម ដែលជាសក្តានុពលដ៍សំខាន់សម្រាប់ខេត្តព្រះ សីហនុ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ហើយវិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនមុខរបរ ជាប្រភពចំណូលលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា ឆ្នាំ២០១៨ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង២លាន នាក់កើន២.៦៣ភាគរយផ្អែកលើធនធាន ដ៏សម្បូរបែប និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ ទន្ទឹមនឹងការអភិវឌ្ឍន៍រីកចម្រើនយ៉ាងគំហុក ខេត្តក៏មានបញ្ហាប្រឈមលើការអភិវឌ្ឍកិច្ចគាំពារបរិស្ថាន ជាពិសេសក្រុងព្រះសីហនុ ដែលអភិវឌ្ឍន៍យ៉ាងគំហុកដូចទឹកបាក់ទំនប់ ធ្វើឱ្យមានការប្រឈមបញ្ហាមួយចំនួនដូចជា បរិស្ថាន សំរាមទឹកកខ្វក់ ភ្លើង កង្វះទឹកស្អាតហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ និងអូរ ប្រឡាយតូចចង្អៀត ។ បញ្ហាប្រឈមខាងលើ រដ្ឋ បាលខេត្តបានយកចិត្តទុកដាក់ និងកំពុងដោះស្រាយជាបណ្ដើរ។
លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងជាប្រធានគម្រោង មានប្រសាសន៍ បើកគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ពន័្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គជំហានទី២ ដោយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើឱ្យប្រសើរឡើងនូវសេវាបរិស្ថានទីក្រុង ការគ្រប់គ្រងសំណល់រឹង ផ្លូវតាមបណ្ដោយឆ្នេរ កំពង់ផែទេសចរណ៍។

លោកបន្តថា ការពង្រឹងសមត្ថភាពសម្រាប់ ការអភិវឌ្ឍស្តង់ដារទេសចរណ៍អាស៊ាន ការកសាងសមត្ថភាពគ្រប់គ្រងជាគោលដៅទេសចរណ៍ ការប្រតិបត្តិ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងគម្រោងកសាងផ្លូវតាមបណ្ដោយឆ្នេរអូរឈើទាល និងអូត្រេះប្រវែង ៧.៥គីឡូម៉ែត្រ និងការធ្វើឱ្យប្រសើរនូវបរិស្ថានតំបន់ឆ្នេរ មានដូចជា ( សួនច្បារ ចំណតឡាន ភ្លើង លូរ ផ្លូវថ្មើរជើង បង្គន់អនាម័យ និងបន្ទប់ទឹក) ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ និងកំណើនការវិនិយោគកាន់តែល្អប្រសើរថែមទៀត៕