ទុន​វិ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ​កើន​ដល់​ ៥៨២លាន​ដុល្លារ​ក្នុងរយៈពេល​ ៥ខែ​

0

ដោយ​នៅ​ វឌ្ឍនា​

ភ្នំ​ពេញៈ​ ងាក​ចេញពី​សោកនាដកម្ម​នៃ​ការ​ដួល​រលំ​បា​កអាគារ​កំពស់៧ជាន់​ ដែល​ធ្វើឲ្យ​កម្មករ​ស្លាប់​ និង​របួស​ជាច្រើន​នាក់​ យើង​សូម​ចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​គ្រួសារ​រងគ្រោះ​។

ប៉ុន្តែ​បើ​ងាក​មក​មើល​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ ក្នុង​ខេត្ត​ព្រះសីហនុ​បាន​កើនឡើង​ដល់​ជាង៥៨២លាន​ដុល្លារ​អាមេរិក​ ក្នុងរយៈពេល៥ខែ​ដើមឆ្នាំ​នេះ​ជាមួយ​គំរោង​វិនិយោគ​សរុប​រហូតដល់ ១៨៦គំរោង​។

ប្រធានមន្ទីរ​រៀបចំ​ដែនដី​ សំណង់​ និង​សូ​រី​យោ​ដី​ខេត្ត​ព្រះសីហនុ​ លោ​កចេង​ ស្រុង​ ធ្លាប់​បាន​ឲ្យដឹង​កាលពី​ថ្ងៃទី២៣​ មិថុនា​កន្លងមក​ថា​ ទុន​វិនិយោគ​ជាង​ ៥៨២លាន​ដុល្លារ​ បាន​ហូរ​ចូល​ខេត្ត​ព្រះសីហនុ​ ជាមួយនឹង​គំរោង​វិនិយោគ១៨៦​ ក្នុងរយៈ​ ពេល៥ខែ​នៃ​ ឆ្នាំ២០១៩​ នេះ​។

លោក​បន្ត​ថា​ ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំងនោះ​ រួមមាន​ គំរោង​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់​ជាតិ​ចំនួន ៥៩គម្រោង​ គំរោង​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​ចំនួន២២គម្រោង​ និង​គម្រោង​អនុម័ត​ដោយ​សមត្ថកិច្ច​ក្រុង​ ស្រុក​ចំនួន​ទូទាំង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន១០៥គំរោង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here