ជប៉ុន​នាំមុខ​គេ​នៅក្នុង​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អាស៊ាន​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ប្រទេស​ជប៉ុន​បាន​នាំមុខ​ចិន​លើ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​អាគ្នេយ៍​គិតជា​ទូរលេខ​ និង​តម្លៃ​។នេះ​បើ​យោង​តាម​ Fitch​ Solutions​ ដែល​ជាទី​ភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​អន្តរជាតិ​។

គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជប៉ុន​ទូទាំង​តំបន់​អាស៊ាន​មាន​ចំនួន​ ២៤០​ គម្រោង​ ខណៈ​ប្រទេស​ចិន​មានតែ​ ២១០​ គម្រោង​។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ជប៉ុន​មានតម្លៃ​ ៣៦៧​ ពាន់​លាន​ដុល្លារ​ស្មើ​ ខណៈ​គម្រោង​ចិន​តម្លៃ​ប្រមាណ​ ២៥៥​ ពាន់​លាន​ដុល្លារ​ ។

ទោះបីជា​យ៉ាងណាក៏ដោយ​ នៅ​កម្ពុជា​ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ចិន​នៅតែ​នាំមុខ​គេ​ក្នុង​បណ្តា​ប្រទេស​ដទៃទៀត​ជាមួយនឹង​ទឹកប្រាក់​ចំនួន​ ៣,៨​ ពាន់​លាន​ដុល្លារ​ដែល​បាន​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាលពី​ឆ្នាំមុន​ ។ ៧៧​ ភាគរយ​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទាំងអស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុម័ត​មាន​លំហូរ​មក​ពី​ប្រទេស​ចិន​។

ចិន​មិន​ត្រឹមតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ប៉ុណ្ណោះទេ​ ថែមទាំង​ជា​អ្នក​វិនិយោគ​បរទេស​ ម្ចាស់​ជំនួយ​ទ្វេភាគី​ អ្នកនាំ​ចូល​អង្ករ​កម្ពុជា​ និង​ប្រភព​ដើម​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ដ៏​ធំ​បំផុត​ផង​ដែរ​ ។ជប៉ុន​ក៏​កំពុង​ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ស្ថានភាព​ផ្លូវថ្នល់​កម្ពុជា​ ហើយ​ជនជាតិ​ជប៉ុន​ដែល​កំពុង​រស់នៅ​ក្នុង​ កម្ពុជា​កើនឡើង​ពី​ ២,០០០​ នៅ​ឆ្នាំ​ ២០១៤​ ដល់​ជិត​ ៤,០០០​ នាក់​នៅរហូត​មកដល់ពេលនេះ​។

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ការ​វិនិយោគទុន​ជប៉ុន​បាន​ឈាន​ដល់​ជាង​ ១,៦៦​ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ ២៥​ ឆ្នាំ​ចុងក្រោយ​នេះ​។ការ​វិនិយោគ​របស់​ជប៉ុន​ភាគច្រើន​នៅ​វៀតណាម​ ជាមួយនឹង​គម្រោង​ដែល​មានតម្លៃ​ជាង​ ២០៩​ ពាន់​លាន​ដុល្លារ​។ បំណែក​ដ៏​សំខាន់​មួយ​នៃ​គម្រោង​របស់​ជប៉ុន​ទៅលើ​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ដែល​មានតម្លៃ​ជាង​ ៥៨,៧​ ពាន់​លាន​ដុល្លារ​ដែល​នឹង​តភ្ជាប់​ទីក្រុង​ហាណូយ​ទៅ​ទីក្រុង​ហូជីមិញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here