ដោយ Donald Lee
ភ្នំពេញ៖ ប្រទេសជប៉ុនបាននាំមុខចិនលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍គិតជាទូរលេខ និងតម្លៃ។នេះបើយោងតាម Fitch Solutions ដែលជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានអន្តរជាតិ។
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជប៉ុនទូទាំងតំបន់អាស៊ានមានចំនួន ២៤០ គម្រោង ខណៈប្រទេសចិនមានតែ ២១០ គម្រោង។ គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជប៉ុនមានតម្លៃ ៣៦៧ ពាន់លានដុល្លារស្មើ ខណៈគម្រោងចិនតម្លៃប្រមាណ ២៥៥ ពាន់លានដុល្លារ ។
-->
ទោះបីជាយ៉ាងណាក៏ដោយ នៅកម្ពុជា គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិននៅតែនាំមុខគេក្នុងបណ្តាប្រទេសដទៃទៀតជាមួយនឹងទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារដែលបានវិនិយោគលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាលពីឆ្នាំមុន ។ ៧៧ ភាគរយនៃវិនិយោគផ្ទាល់ពីបរទេសទាំងអស់រដ្ឋាភិបាលកម្ពុជាដែលបានអនុម័តមានលំហូរមកពីប្រទេសចិន។
ចិនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាអ្នកវិនិយោគបរទេស ម្ចាស់ជំនួយទ្វេភាគី អ្នកនាំចូលអង្ករកម្ពុជា និងប្រភពដើមនៃភ្ញៀវទេសចរបរទេសដ៏ធំបំផុតផងដែរ ។ជប៉ុនក៏កំពុងធ្វើឲ្យមានភាពប្រសើរឡើងស្ថានភាពផ្លូវថ្នល់កម្ពុជា ហើយជនជាតិជប៉ុនដែលកំពុងរស់នៅក្នុង កម្ពុជាកើនឡើងពី ២,០០០ នៅឆ្នាំ ២០១៤ ដល់ជិត ៤,០០០ នាក់នៅរហូតមកដល់ពេលនេះ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគទុនជប៉ុនបានឈានដល់ជាង ១,៦៦ ពាន់លានដុល្លារក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ការវិនិយោគរបស់ជប៉ុនភាគច្រើននៅវៀតណាម ជាមួយនឹងគម្រោងដែលមានតម្លៃជាង ២០៩ ពាន់លានដុល្លារ។ បំណែកដ៏សំខាន់មួយនៃគម្រោងរបស់ជប៉ុនទៅលើគម្រោងផ្លូវដែកល្បឿនលឿនដែលមានតម្លៃជាង ៥៨,៧ ពាន់លានដុល្លារដែលនឹងតភ្ជាប់ទីក្រុងហាណូយទៅទីក្រុងហូជីមិញ៕