ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំផែនការថ្មីមួយ ដើម្បីរៀបចំតំបន់ជើងភ្នំបូកគោជាទីក្រុងថ្មីមួយនាពេលឆាប់ៗខាងមុខនេះ ដើម្បីប្រែក្លាយតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ។
ស្ថាប័នអន្តរក្រសួងរួមមានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ និងអភិបាលខេត្តកំពតបានបើកកិច្ចប្រជុំកាលពីសប្តាហ៍មុន ដើម្បីរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ ដោយនៅក្បែរនឹងតំបន់អភិវឌ្ឍន៍របស់ក្រុងហ៊ុនសុខា។










