ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំផែនការថ្មីមួយ ដើម្បីរៀបចំតំបន់ជើងភ្នំបូកគោជាទីក្រុងថ្មីមួយនាពេលឆាប់ៗខាងមុខនេះ ដើម្បីប្រែក្លាយតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ។
ស្ថាប័នអន្តរក្រសួងរួមមានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ និងអភិបាលខេត្តកំពតបានបើកកិច្ចប្រជុំកាលពីសប្តាហ៍មុន ដើម្បីរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ ដោយនៅក្បែរនឹងតំបន់អភិវឌ្ឍន៍របស់ក្រុងហ៊ុនសុខា។
ឧបនាយករដ្ឋមន្រ្តី លោក ជា សុផារ៉ាដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំស្តីពី ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោដែលនឹងរៀបចំនាពេលខាងមុខនេះ។
ទោះជាយ៉ាងណាកិច្ចប្រជុំនេះ នឹងមិនបញ្ជាក់ថាទីក្រុងនេះស្ថិតនៅក្នុងភូមិឃុំណា និងគ្រោងចាប់ផ្តើមនៅពេលណានៅឡើយទេ៕










