កម្ពុជា​ជំរុញ​រដ្ឋាភិបាល​ចិន​ និង​សហរដ្ឋអាមេរិក​ចរចា​គ្នា​ដើម្បី​បន្ធូ​បន្ថយ​ភាព​តានតឹង​

0

ដោយ​ នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចិន​ និង​សហរដ្ឋអាមេរិក​ រក្សា​ភាព​ចរចា​គ្នា​ ដើម្បី​បន្ធូ​ភាព​តានតឹង​ក្នុង​រឿង​ជម្លោះ​សេដ្ឋកិច្ច​ ដែល​កំពុង​កើតឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​ ផៃ​ ស៊ី​ផាន​ ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ ក្នុង​បរិបទ​កម្ពុជា​នៅ​ថ្ងៃទី២៨​ ខែមិថុនា​នេះ​ឱ្យ​ដឹង​ថា​ នៅពេល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ចូល​តុចរចា​គ្នា​ នឹង​ធ្វើឲ្យ​ស្ថានភាព​នយោបាយសេដ្ឋកិច្ច​វិល​មករ​កដូចដើម​វិញ​។

លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ និង​ចិន​ ងាក​មករ​កការចរចា​ ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ ដែល​កំពុង​ឡើង​កំ​ដៅ​នា​ពេល​បច្ចុប្បន្ន​នេះ​ ក៏ដូចជា​ដើម្បី​ចូលរួម​ថែរក្សា​សន្តិភាព​ នយោបាយ​ និង​សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក​។

លោក​បន្ត​ថា​ «ប្រសិន​ប្រទេស​ទាំងពីរ​នៅតែ​មិន​មានការ​ចរចា​គ្នា​ទេ​នោះ​ ភាគី​ទាំងពីរ​នឹង​ខាតបង់​ផលប្រយោជន៍​កាន់តែ​ខ្លាំង​ តាមរយៈ​ការ​ប្រឈមមុខ​ដាក់គ្នា​ទៅវិញទៅមក​។ ម្យ៉ាងវិញទៀត​កម្ពុជា​ មិន​ចង់​ឲ្យ​ប្រទេស​ណាមួយ​យក​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​ ដើម្បី​បំផ្លាញ​ពិភពលោក​នោះ​ទេ​»។

ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ កាន់តែ​ខិត​ជិតទៅ​រក​សង្គ្រាម​ពាណិជ្ជកម្ម​ ក្រោយពី​ប្រទេស​ទាំងពីរ​ បាន​សម្ញែង​ឫទ្ធិ​សាច់ដុំ​សេដ្ឋកិច្ច​ដាក់គ្នា​ ក្នុង​ការកំណត់​ដកហូត​ពន្ធ​នាំចេញ​នាំ​ចូល​រៀង​ៗខ្លួន​។

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​ នៅ​លើ​ពិភពលោក​ធ្វើឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំនេះ​។ ជាមួយគ្នា​លោក​ Trump​ បាន​គំរាម​ដាក់​ពន្ធ​បន្ថែម​លើ​ទំនិញ​ តម្លៃ៣០០ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​លើ​ទំនិញ​ចិន​ បន្ទាប់ពី​បាន​ដំឡើង​ពន្ធ​រួចមក​កាលពីដើម​ឆ្នាំនេះ​។

មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នឹង​ជួប​ប្រជុំ​គ្នា​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​ G20​ នៅក្នុង​ប្រទេស​ជប៉ុន​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២៨​ ខែមិថុនា​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here