ការ​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគីរី​ចាប់ផ្តើម​សកម្មភាព​ហើយ​

0

ដោយៈ​ រ៉ា​ណេត​

មណ្ឌល​គី​រីៈ​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ នៅ​តំបន់ភូមិភាគ​ឦសាន​ នា​ខេត្តមណ្ឌលគីរី​ បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្តើរ​ៗហើយ​ ខណៈ​ដែល​ផ្ទៃដី​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ចំនួន​ប្រមាណ៣០០ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​អូរាំង​ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កំណត់​ទីតាំង​រួចជាស្រេច​ហើយ​។

មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋ​លេខាធិ​កា​នៃ​អាកាសចរណ៍​ស៊ីវិល​ លោក​ស៊ិន​ ចាន់​សេ​រី​វុត្ថា​ បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៩​ មិថុនា​នេះ​ថា​ បច្ចុប្បន្ន​នេះ​គម្រោង​អភិ​វឌ្ឍ​ព្រលា​នយន្តនៅ​ខេត្តមណ្ឌលគីរី​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​រៀបចំ​ និង​ប្រគល់​ទីតាំង​ប្រមាណ៣០០ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​អូរាំង​។ លោក​បាន​បន្ត​ទៀត​ថា​ ឥឡូវនេះ​ ទីតាំង​សម្រាប់​អភិវឌ្ឍ​គម្រោង​ត្រូវ​បាន​កំណត់​រួចរាល់​ ប៉ុន្តែ​នៅ​មិនទាន់​មានការ​ឈូស​ឆាយ​នៅឡើយ​នោះ​ទេ​”។

​លោក​បាន​បន្ត​ទៀត​ថា​ “ដំណើរការ​នៃ​ការសិក្សា​លម្អិត​កំពុងតែ​អនុវត្តន៍​ ព្រោះ​គេ​មិន​អាច​ធ្វើ​ឱ្យ​មួយ​ដោយ​ប្រថុយប្រថាន​នោះ​ទេ​”។

ការ​អភិ​វឌ្ឍ​ព្រលា​នយន្តហោះ​នៅក្នុង​ខេត្តមណ្ឌលគីរី​ ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំងបួន​ប្រចាំ​ប្រទេស​នេះ​ គឺ​ក្នុង​គោលបំណង​គាំទ្រ​ និង​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​តំបន់​នេះ​ឱ្យ​កាន់តែ​ប្រសើរ​។

លោក​ស៊ិន​ ចាន់​សេ​រី​វុត្ថា​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​ជំរុញ​ និង​សម្រួល​ដល់​វិស័យ​ទេសចរណ៍​ វត្ត​មា​នព្រ​លាន​យន្តហោះ​ថ្មី​មួយ​នេះ​ នឹង​ជួយ​គាំទ្រ​ដល់​វិស័យ​ដឹកជញ្ជូន​ផលិតផល​ក្នុង​ស្រុក​ផង​ដែរ​”។ លោក​បន្ត​ទៀត​ថា​ “ ជា​ទូ​ទៅ​ព្រលា​នយន្តក្នុង​ស្រុក​ សម្រាប់​ផ្លូវ​រត់​ត្រង់​យ៉ាងហោចណាស់​ ក៏​ត្រូវ​មាន​ប្រវែង១៨០០ម៉ែត្រ​ ប៉ុន្តែ​នៅក្នុង​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ថ្មីនេះ​អាច​មាន​ទំហំ​ធំ​ និង​វែង​ជាង​នេះ​ ហើយ​ត្រូវ​ចំណាយពេល​មិន​តិច​ជាង៥ឆ្នាំ​នោះ​ទេ​”។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ថា​ ប្រសិនបើ​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​តូច​ នៅក្នុង​តំបន់​ភាគ​ខាង​ឦសាន​ត្រូវ​បាន​ធ្វើឡើង​ គឺ​ពិតជា​មានផល​ចំណេញ​ច្រើន​ទាំង​អ្នក​វិនិយោគ​ ទាំង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍ​ ក៏ដូចជា​រាជរដ្ឋាភិបាល​ផង​ដែរ​។

លោក​បាន​បន្ត​ថា​ “ខេត្ត​ដែល​ស្ថិត​នៅ​ក្នុ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពិសេស​នេះ​ ភាគច្រើន​ មាន​ភាពល្អ​ប្រសើរ​ទៅលើ​វិស័យ​អេ​កូរ​ទេសចរណ៍​ និង​វិ​ស័យ​កសិ​ឧស្សាហកម្ម​”។ លោក​ បន្ត​ថា​ “ដូច្នេះ​ចំពោះ​ការបង្កើត​ឱ្យ​មា​នព្រ​លាន​យន្តហោះ​ខ្នាត​តូច​ ក្នុង​តំបន់​គឺ​បាន​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទាំង​ផលិតផល​កសិផល​ ក៏ដូចជា​បង្កើន​ភាព​ងាយស្រួល​ដល់​ការ​អូសទាញ​ផ្នែក​ទេសចរណ៍​”។

លោក​ង៉ែត​ ជូ​បាន​បន្ត​ថា​ “ជាទូទៅ​នៅពេល​ដែល​មានដំណឹង​និយាយ​ពី​អភិវឌ្ឍ​ នៅ​តំបន់​ណា​ តំបន់​នោះ​ គឺ​តែងតែមាន​ភាព​ពុះ​កញ្ច្រោល​ទៅលើ​វិស័យ​ទិញ​ លក់​ដីធ្លី​ ដែល​ចំណុច​នេះ​ លោក​បាន​ក្រើនរំលឹក​ដល់​អ្នក​ ដែល​មានបំណង​វិនិយោគ​ខ្នាត​តូច​មួយចំនួន​ថា​ ការសិក្សា​ ក៏ដូចជា​ការ​សាង​សង់​ព្រលា​នយន្តហោះ​ គឺ​ត្រូវ​ចំណាយពេល​យូរឆ្នាំ​ ដូច្នេះ​ការ​វិនិយោគ​ដីធ្លី​គួរ​រង់ចាំ​មើល​សកម្មភាព​អភិវឌ្ឍ​ជាមុន​ ទើប​សម្រេចចិត្ត​ជៀសវាង​ទង្វើ​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here