សម្តេច​តេជោ​ នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​ពាណិជ្ជកម្ម​ឆ្នាំ២០១៩​ នៅ​ប្រទេស​ស្វីស​នា​ដើមខែ​នេះ

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​ដឹក​នាំ​មន្ត្រី​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​ពាណិជ្ជកម្ម​ឆ្នាំ២០១៩នៅដើមខែនេះ​រយៈពេល​ ៣ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី៣​ ដល់​ថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ នាទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​។

សម្តេច​ជោ​ សរសេរ​នៅក្នុង​ទំ​ព័រ​ហ្វេ​សបុ​កផ្លូវ​កា​របស់​សម្តេច​នៅ​ថ្ងៃទី​ ៣០​ ខែមិថុនា​ ម្សិលមិញ​នេះ​ថា​ នៅក្នុង​សប្តាហ៍​ក្រោយនេះ​ ខ្ញុំ​នឹង​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​មួយ​ពាក់​ព័ន្ឋនឹង​យុទ្ធ​សាស្ត្រលើ​វិស័យ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​។

សម្តេច​បន្ត​ថា​ កម្ពុជា​ត្រូវតែ​បង្កើន​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​កាន់តែ​ច្រើនឡើង​ថែមទៀត​ ជាមួយ​ប្រទេស​ក្នុង​តំបន់​ និង​ក្នុង​ពិភពលោក​ និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម​តូច​ធំ​ ដើម្បី​បើក​ទីផ្សារ​ផលិតផល​ខ្មែរ​បាន​នាំចេញ​ទៅក្រៅ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

យោង​តាម​សេច​ក្ដី​ប្រកាស​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ចេញផ្សាយ​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ ឆ្នាំ​ ២០១៩​ ក្រោម​ប្រមូល​បទ​ គាំទ្រ​ពិពិធ​កម្ម​ និង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ មាន​គោលបំណង​ពិនិត្យមើល​ពី​របៀប​ដេល​ជំនួយ​ពាណិជ្ជកម្ម​អាច​ទ្រទ្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

អាស្រ័យ​ដោយ​សមិទ្ធិ​ផល​ដ៏​ធំធេង​របស់​កម្ពុជា​ ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ជោគជ័យ​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ក្នុងរយៈពេល​ប៉ុន្មាន​ទស្ស​វត្ស​កន្លងមក​នេះ​ សម្តេច​តេជោ​ ហ៊ុន​សែន​ នឹង​ឡើង​ថ្លែង​សន្ទរកថា​គន្លឹះ​ពី​បទ​ពិសោធ​ កិច្ចប្រឹងប្រែង​ និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ក្នុង​ការ​ជម្នះ​ឧបសគ្គ​នានា​ នឹង​នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​គួរ​ឱ្យ​កោ​ធសរសើរ​ដល់​កម្ពុជា​ ។

សម្តេច​តេជោ​ នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សម​ហរ​ណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា​ឆ្នាំ​ ២០១៩​-២០២៣​ ព្រមទាំង​ថ្លែង​សុន្ទរកថា​នៅក្នុង​កម្មវិធី​សង្គម​ដែល​រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO​) ផង​ដែរ​។

ក្រៅពី​កិច្ចប្រជុំ​នេះ​ សម្តេច​តេជោ​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​ ៤១​ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ដែល​ផ្តល់​សារ​ដ៏​សំខាន់​និង​ច្បាស់លាស់​មួយ​ ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគោរព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here