ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគចិនធំមួយគ្រោងនឹងអភិវឌ្ឍទីក្រុង នៅជិតព្រំដែនកម្ពុជាថៃក្នុងតម្លៃទឹកប្រាក់ជាង៣៣០លានដុល្លារស្ថិតនៅស្រុកវាលវែង ក្នុងខេត្តពោធិសាត់ ភូមិភាគពាយ័ព្យនៃប្រទេស។

ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគចិនធំមួយគ្រោងនឹងអភិវឌ្ឍទីក្រុង នៅជិតព្រំដែនកម្ពុជាថៃក្នុងតម្លៃទឹកប្រាក់ជាង៣៣០លានដុល្លារស្ថិតនៅស្រុកវាលវែង ក្នុងខេត្តពោធិសាត់ ភូមិភាគពាយ័ព្យនៃប្រទេស។

គំរោងអភិវឌ្ឍន៍នេះរួមមានបន្ទប់ខុនដូចំនួនជាង១ម៉ឺនយូនីត លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។ ការអភិវឌ្ឍនៅតំបន់នេះធ្វើឡើងស្របពេល ប្រជាជនចិនរាប់ពាន់នាក់បានធ្វើផ្លាស់ប្តូរលំនៅដ្ឋានទៅកាន់តំបន់នេះ។
លោក Wiman Singphan អនុប្រធានសមាគមពាណិជ្ជកម្មតាមព្រំដែនកម្ពុជា និងខេត្តត្រាតបានឱ្យដឹងថា គម្រោងនេះនឹងស្ថិតនៅនឹងច្រកព្រំដែនកម្ពុជា ថៃថ្មី ហើយការសាងសង់ផ្លូវធំ ដែលតភ្ជាប់ពីប្រទេសថៃទៅកាន់ខេត្តបាត់ដំបង ភ្ជាប់ជាមួយខេត្តពោធិ៍សាត់ និងកោះកុងបានចាប់ផ្តើមរួចហើយ ហើយសកម្មភាពពាណិជ្ជកម្មសំខាន់ៗត្រូវបានគេរំពឹងថា នឹងបង្កើតការរីកចំរើននៃអចលនទ្រព្យនៅក្នុងចំណុចឆ្លងកាត់នេះ។
លោកបន្តថា “គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងកាលពី៦ឆ្នាំមុន ដោយឧកញ៉ា ទ្រី ភាព ដែលបានចូលរួមជាមួយពាណិជ្ជករចិនជាច្រើននាក់ ដើម្បីអភិវឌ្ឍន៍ទីតាំងខាងលើនេះ ប៉ុន្តែគំនិតផ្តួចផ្តើមនេះមិនបានលេចចេញជារូបរាងទេ”។លោកបានបន្តថា “អ្នកវិនិយោគចិន បច្ចុប្បន្នបានបង្កើតភាពជាដៃគូជាមួយអ្នកវិនិយោគ ដ៏មានឥទ្ធិពលមួយរូបនៅភ្នំពេញ ហើយបានកាន់កាប់គម្រោងនេះ និងកំពុងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ”។
គម្រោងនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលពី ៣ ទៅ៥ឆ្នាំ ហើយនឹងត្រូវបានរៀបចំឡើង នៅក្នុងដំណាក់កាលជាច្រើននៃការអភិវឌ្ឍន៍។
លោក Singphan បាននិយាយថា “គម្រោងនធនឹងត្រូវបានសាងសង់ឡើងជា៥ ដំណាក់កាល និងដំណាក់កាលដំបូងប្រហែល ៨០ភាគរយ ស្មើនឹង ១,០០០យូនីតត្រូវបានបញ្ចប់ការសាងសង់ ដោយរួមមានសណ្ឋាគារប្រណីតលំដាប់ផ្កាយប្រាំ ភោជនីយដ្ឋាន កាស៊ីណូខ្ពស់ និងសេវាកម្មសាធារណៈផ្សេងៗទៀត”។

កាលពីខែ មេសា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាល និងអ្នកវិនិយោគឯកជន ហើយបានធ្វើការស្ទង់មតិតំបន់សម្រាប់ការអភិវឌ្ឍ និងបានសំដៅដល់តំបន់នេះថាជាតំបន់ “ភ្នំ ៤០០” ឬ Hill 400៕