ក្រុមហ៊ុន​ចិន​ធំ​មួយ​គ្រោង​វិនិយោគ​ទឹកប្រាក់ ៣៣០លាន​ដុល្លារ​លើ​គំរោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ក្នុង​ខេត្តពោធិ៍សាត់​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​វិនិយោគ​ចិន​ធំ​មួយ​គ្រោង​នឹង​អភិវឌ្ឍ​ទីក្រុង​ នៅ​ជិត​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​តម្លៃ​ទឹកប្រាក់​ជាង៣៣០លាន​ដុល្លារ​ស្ថិតនៅ​ស្រុក​វាលវែង​ ក្នុង​ខេត្ត​ពោធិ​សាត់​ ភូមិភាគ​ពាយ័ព្យ​នៃ​ប្រទេស​។

គំរោង​អភិវឌ្ឍន៍​នេះ​រួមមាន​បន្ទប់​ខុន​ដូ​ចំនួន​ជាង១ម៉ឺន​យូនី​ត លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផង​ដែរ​។ ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ធ្វើឡើង​ស្រប​ពេល​ ​ប្រជាជន​ចិន​រាប់ពាន់​នាក់​បាន​ធ្វើ​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋាន​ទៅកាន់​តំបន់​នេះ​។

លោក​ Wiman​ Singphan​ អនុប្រធាន​សមាគមពាណិជ្ជ​កម្ម​តាម​ព្រំដែន​កម្ពុជា​ និង​ខេត្ត​ត្រា​តបានឱ្យ​ដឹង​ថា​ គម្រោង​នេះ​នឹង​ស្ថិតនៅ​នឹង​ច្រកព្រំដែន​កម្ពុជា​ ថៃ​ថ្មី​ ហើយ​ការសាងសង់​ផ្លូវ​ធំ​ ដែល​តភ្ជាប់​ពី​ប្រទេស​ថៃ​ទៅកាន់​ខេត្តបាត់ដំបង​ ភ្ជាប់​ជាមួយ​ខេត្តពោធិ៍សាត់​ និង​កោះកុង​បាន​ចាប់ផ្តើម​រួចហើយ​ ហើយ​សកម្មភាព​ពាណិជ្ជកម្ម​សំ​ខាន់​ៗត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើត​ការ​រីក​ចំរើន​នៃ​អចលនទ្រព្យ​នៅក្នុង​ចំណុច​ឆ្លងកាត់​នេះ​។

លោក​បន្ត​ថា​ “គម្រោង​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​កាលពី៦ឆ្នាំមុន​ ដោយ​ឧកញ៉ា​ ទ្រី​ ភាព​ ដែល​បាន​ចូលរួម​ជាមួយ​ពាណិជ្ជករ​ចិន​ជាច្រើន​នាក់​ ដើម្បី​អភិវឌ្ឍន៍​ទីតាំង​ខាងលើ​នេះ​ ប៉ុន្តែ​គំនិត​ផ្តួចផ្តើម​នេះ​មិនបាន​លេចចេញ​ជារូបរាង​ទេ​”។លោក​បាន​បន្ត​ថា​ “អ្នក​វិនិយោគ​ចិន​ បច្ចុប្បន្ន​បាន​បង្កើត​ភាពជា​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​ ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ភ្នំពេញ​ ហើយ​បាន​កាន់កាប់​គម្រោង​នេះ​ និង​កំពុង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នេះ​”។

គម្រោង​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ក្នុងរយៈពេល​ពី​ ៣ ទៅ៥ឆ្នាំ​ ហើយនឹង​ត្រូវ​បាន​រៀបចំឡើង​ នៅក្នុង​ដំណាក់កាល​ជាច្រើន​នៃ​ការអភិវឌ្ឍន៍​។

លោក​ Singphan​ បាន​និយាយ​ថា​ “គម្រោ​ងន​ធនឹង​ត្រូវ​បាន​សាងសង់​ឡើងជា៥​ ដំណាក់កាល​ និង​ដំណាក់កាល​ដំបូង​ប្រហែល ៨០ភាគរយ​ ស្មើនឹង ១​,០០០យូនី​តត្រូវ​បាន​បញ្ចប់​ការសាងសង់​ ដោយ​រួមមាន​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ​ប្រាំ​ ភោជនីយដ្ឋាន​ កាស៊ីណូ​ខ្ពស់​ និង​សេវាកម្ម​សា​ធា​រណៈ​ផ្សេង​ៗទៀត​”។

កាលពី​ខែ​ មេសា​ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​កម្ពុជា​ លោក​ ទៀ​ បាញ់​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ និង​អ្នក​វិនិយោគឯកជន​ ហើយ​បាន​ធ្វើការ​ស្ទង់មតិ​តំបន់​សម្រាប់​ការ​អភិវឌ្ឍ​ និង​បាន​សំដៅ​ដល់​តំបន់​នេះ​ថា​ជា​តំបន់​ “ភ្នំ​ ៤០០​” ឬ Hill​ 400​៕

LEAVE A REPLY

Please enter your comment!
Please enter your name here