រដ្ឋសភា​ អនុម័ត​គម្រោង​វារីអគ្គិសនី​តម្លៃ​ជាង​ ២០០លាន​ដុល្លារ​នៅ​ខេត្តពោធិ៍សាត់​

0

ដោយ​ ដា​វិន​

ភ្នំពេញ​៖ រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​បានសម្រេច​អនុម័ត​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​អេ​សភី​អេច​ភី​ (ខេម​បូ​ឌា​) បោះទុន​វិនិយោគ​ប្រមាណ​ជាង​ ២០០លាន​ដុល្លារ​លើ​គម្រោង​សាងសង់​វារី​អគ្គ​សិនី​ខេត្តពោធិ៍សាត់​មួយ​កន្លែង​ ទំហំ៨០មេ​ហ្គា​វ៉ាត់​ ដែល​នឹង​ដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៣​ ខាងមុខ​។

លោក​ ជាម​ យៀប​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ និង​សា​វន​កម្ម​នៃ​ររដ្ឋសភា​ នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី២​ នីតិកាល​ទី៦​ នៅ​ថ្ងៃទី១​ ខែក​ក្ដ​ដា​ ២០១៩នេះ​បានឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​ក្រុម​ហ៊ុន​អេ​សភី​អេច​ភី​ (ខេម​បូ​ឌា​) ឯ.ក​ មានឈ្មោះ​ដើមKTC​ Cable​ Co.Ltd​ សិក្សា​អភិវឌ្ឍន៍​គម្រោង​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១​ កំលាំង​អនុភាព៨០មេ​ហ្គា​វ៉ាត់​ ស្ថិតនៅ​ក្នុង​សាស្ត្រ​ឃុំ​ប្រមោយ​ ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់​។

លោក​បន្ត​ថា​ ការ​វិនិយោគទុន​សាងសង់​គម្រោង​វារី​អគ្គិ​សនីស្ទឺង​ពោធិ៍សាត់១​ ត្រូវ​ចំណាយ​ថវិកា​សរុប​ ២៣១.១០​ លាន​ដុល្លា​អាមេរិក​ ក្នុងរយៈពេល​សម្បទាន៣៩ឆ្នាំ​ ដោយ​រយៈពេល​សាងសង់៤ឆ្នាំ​ និង៣៥ឆ្នាំ​សម្រាប់​ធ្វើអាជីវកម្ម​។

រដ្ឋាភិបាល​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ SPHP​ (Cambodia​) Co​., Ltd​ ធ្វើការ​វិនិយោគ​លើ​គម្រោង​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ ១ កន្លែងនៅ​តាម​ស្ទឹង​ពោធិ៍សាត់​ ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់​ ក្រោម​រូបភាព​សាងសង់​ដំណើរការ​ផ្ទេរ​ (BOT​) ដោយ​ចំណាយ​ទុន​វិនិយោគ​ ២៣១,១០​ លាន​ដុល្លារ​ សម្រាប់​រយៈពេល​សម្បទាន៣៩​ ឆ្នាំ​។

គម្រោង​នេះ​មាន​ទំហំ​ ៨០​ មេ​ហ្គា​វ៉ាត់​ នឹង​ត្រូវ​ដាក់ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​ ២០២៣​។លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ ការពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​នេះ​អាច​និយាយ​ថា​ ជារ​បត់​ថ្មី​មួយ​របស់​កម្ពុជា​ក្នុង​ការ​ឈាន​ឆ្ពោះទៅ​រក​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​ការប្រើ​ប្រាស់​ថាមពល​ដ៏​ច្រើន​ពេល​បច្ចុប្បន្ន​។

លោក​ថា​ ”យើង​កំពុង​រៀបចំ​ពង្រឹង​ខ្លួនឯង​ដើម្បី​ធានា​សន្តិសុខ​ថាមពល​ដោយខ្លួនឯង​ ដោយ​មិន​ពឹងពាក់​ទាំងស្រុង​ទៅលើ​ថាមពល​ដែល​ទទួល​បាន​ពី​ប្រទេសជិតខាង​។យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៨​ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានឱ្យ​ដឹង​កម្ពុជា​គ្រោង​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ ២ ៨៧០​ មេ​ហ្គា​វ៉ាត់​នៅ​ឆ្នាំ​ ២០១៩​ ដែល​កើនឡើង​ពី​ ២ ៦៥០,២៦​ មេ​ហ្គា​វ៉ាត់​ ក្នុង​ឆ្នាំ​ ២០១៨​៕

LEAVE A REPLY

Please enter your comment!
Please enter your name here