ដោយ ម៉ាណេត
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា អតា្រកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងអាចបន្តរក្សាបានក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ។

ដោយ ម៉ាណេត
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា អតា្រកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងអាចបន្តរក្សាបានក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ក្នុងការអញ្ជើញចូលរួមបើកកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩នៅប្រទេសស្វីសនារសៀលថ្ងៃទី៣ កក្កដានេះថា កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំ៧,៧ ភាគរយ ប្រកបដោយបរិយាប័ន និងសមធ៌មក្នុងរយៈពេលពីទស្សវត្តចុងក្រោយនេះ។
សម្តេចបន្ថែមថា “សម្រាប់ឆ្នាំ២០១៨កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន៧,៥ភាគរយ និងត្រូវបានព្យាករណ៍ថានឹងអាចបន្តរក្សាបានក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ”។
កម្ពុជាថែមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺការឆ្លងផុតពីឋានៈប្រទេសចំណូលទាប ទៅជាប្រទេសមធ្យមកម្រិតទាបជាផ្លូវការនៅឆ្នាំ២០១៥។
សម្ដេចតេជោហ៊ុន សែនបានបន្តថា ក្នុងនាមជាសមាជិកអង្គការពិភពលោក កម្ពុជាបានខិតខំបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការដាក់ចេញ និងរៀបចំកម្មវិធីកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ច្បាប់បទបញ្ញាត្តិផ្សេងៗ វិធានការនានា។
កាលថ្មីៗនេះក្រុមបេសកកម្មមាត្រា IV របស់ មូលនិធិរូបិយវត្ថុពិភពលោក (IMF) បានឲ្យដឹងថា នៅឆ្នាំ២០១៩ និងរយៈពេលមធ្យមកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងរក្សាក្នុងរង្វង៧ភាគរយ ជាមួយអត្រាអតិផរណាក្នុងរង្វង់៣ភាគរយ ក្នុងរយៈពេលមធ្យម។
ក្រុមបេសកកម្មបានផ្ដល់អនុសាសន៍ដល់កម្ពុជា ឲ្យបន្ដធ្វើកំណែទម្រង់ចម្បងៗ និងបន្ដពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងហានីភ័យដែលអាចនឹងកើតមានឡើងផងដែរ។

លើសពីនេះទៀតក្រុមបេសកកម្មរបស់ IMF បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់រឹងមាំ និងកំណែទម្រង់សំខាន់ៗនារយៈពេលកន្លងមក៕