ដោយ Donald Lee
ភ្នំពេញៈ រដ្ឋាភិបាលគួរអនុម័តបទបញ្ជា សម្រាប់កន្លែងចតរថយន្តឯកជនក្នុងខុនដូដើម្បីធ្វើឲ្យវិស័យអចលនទ្រព្យ ឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។ នេះបើយោងតាមការណែនាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)។
បទប្បញ្ញត្តិនាពេលបច្ចុប្បន្ន សម្រាប់អគារខុនដូដែលជាអាគារសហកម្មសិទ្ធិ បានបញ្ជាក់ថា តំបន់ចតរថយន្តនៃការអភិវឌ្ឍខុនដូ ត្រូវតែចែករំលែកក្នុងចំណោមម្ចាស់ខុនដូ។
-->
យោងតាមអនុក្រឹត្យលេខ១២៦ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិក្រោមការគ្រប់គ្រងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំណតរថយន្តត្រូវបានគេចាត់ទុកថា ជាចំណតរួមរបស់អ្នករស់នៅក្នុងអគារ ប៉ុន្តែផ្ទុយពីស្ដង់ដារអន្ដរជាតិដែលម្ចាស់ខុនដូ ត្រូវបានផ្តល់កន្លែងចតឡានឯកជនក្នុងអាគរសហកម្មសិទ្ធ។
របាយការណ៍ដែលបានចេញផ្សាយដោយ EuroCham នៅសប្តាហ៍នេះបានឲ្យដឹងថា “នេះជាការមិនប្រក្រតី ព្រោះជាធម្មតានៅក្នុងការអភិវឌ្ឍខុនដូ នៅទូទាំងពិភពលោក នៅពេលអ្នកទិញទិញខុនដូយូនីតឯកជន កន្លែងចតរថយន្តដែលបានបម្រុងទុក ត្រូវបានរួមបញ្ចូលក្នុងការលក់ សម្រាប់ការប្រើប្រាស់ផ្តាច់មុខរបស់ពួកគេ”។
របាយការណ៍ដដែលបានបង្ហាញថា “នេះធានាថា អ្នកជួលអាចតែងតែចតយានយន្តរបស់ពួកគេនៅក្នុងបរិវេណនៃខុនដូរបស់ពួកគេ បើមិនដូច្នេះទេសេវាអាគារអាចធ្វើឲ្យពិបាកដល់ម្ចាស់សហកម្មសិទ្ធិករនៅក្នុងការចតផ្ទាល់របស់ពួកគេ”។
ខណៈតំបន់ខុនដូនៅភ្នំពេញរីកចម្រើន បទប្បញ្ញត្តិប្រើប្រាស់ជាទូទៅនឹងងាយទទួលរងការរំលោភបំពាន ពីម្ចាស់កម្មសិទ្ធិនៅក្នុងការអភិវឌ្ឍ ហើយអាចបង្កឱ្យមានការប៉ះទង្គិច ខណៈរថយន្តជាច្រើនត្រូវបានហូរចូលក្នុងភ្នំពេញ។
របាយការណ៍បន្ថែមថា “ប្រព័ន្ធប្រើប្រាស់ជាទូទៅសម្រាប់ការចតឡាន នៅក្នុងខុនដូ អាចទុកជាការរំលោភបំពានដោយសហកម្មសិទ្ធិករដទៃទៀត ដែលអាចទាញយកប្រយោជន៍ពីភាពស្មោះត្រង់ នៃភាពសាមញ្ញនេះ ដែលអាចបង្កើនភាពមិនពេញចិត្តរបស់សហម្ចាស់ផ្សេងទៀត និងអាចនាំឲ្យមានបរិយាកាសអរិភាពសម្រាប់អ្នកជួលទាំងអស់”។

ទីបំផុតការកើតឡើងនៃជម្លោះ ទាក់ទងនឹងការចតនៅក្នុងការអភិវឌ្ឍ អាចមានផលប៉ះពាល់អវិជ្ជមានទៅលើការលក់ខុនដូ។របាយការណ៍បន្តថា“បញ្ហានេះគឺជាក់ស្តែងសម្រាប់ភ្នំពេញ ដែលប្រជាពលរដ្ឋកំពុងប្រឈមនឹងការកើតឡើង នៃការកកស្ទះចរាចរដែលអាចនឹងកាន់ខ្លាំងទៅៗ ខណៈពេលដែលចំនួនប្រជាជន និងភាពសម្បូរបែបរបស់រាជធានីភ្នំពេញនៅតែបន្តកើនឡើង”៕