EuroCham​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​បទបញ្ញត្តិ​កន្លែង​ចត​រថយន្ដ​នៅ​តាម​អាគារ​ ខុន​ដូ​ខ្ពស់​ៗជាចាំបាច់​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​គួរ​អនុម័ត​បទបញ្ជា​ សម្រាប់​កន្លែង​ចត​រថយន្ត​ឯកជន​ក្នុង​ខុន​ដូ​ដើម្បី​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​ ឆ្លើយតប​នឹង​ស្តង់ដារ​អន្តរជាតិ​។ នេះ​បើ​យោង​តាម​ការណែនាំ​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (EuroCham​)។

បទប្បញ្ញត្តិ​នា​ពេល​បច្ចុប្បន្ន​ សម្រាប់​អគារ​ខុន​ដូ​ដែល​ជា​អាគារ​សហកម្មសិទ្ធិ​ បាន​បញ្ជាក់​ថា​ តំបន់​ចត​រថយន្ត​នៃ​ការ​អភិវឌ្ឍ​ខុន​ដូ​ ត្រូវតែ​ចែករំលែក​ក្នុងចំណោម​ម្ចាស់​ខុន​ដូ​។

យោង​តាម​អនុក្រឹត្យ​លេខ១២៦ស្តី​ពី​ ការគ្រប់គ្រង​ និង​ប្រើប្រាស់​អគារ​សហកម្មសិទ្ធិ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ចំណតរថយន្ត​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ចំណត​រួម​របស់​អ្នក​រស់នៅ​ក្នុង​អគារ​ ប៉ុន្តែ​ផ្ទុយ​ពី​ស្ដ​ង់​ដារ​អន្ដរ​ជាតិ​ដែល​ម្ចាស់​ខុន​ដូ​ ត្រូវ​បាន​ផ្តល់​កន្លែង​ចត​ឡាន​ឯកជន​ក្នុង​អា​គរ​សហកម្ម​សិទ្ធ​។

របាយការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ EuroCham​ នៅ​សប្តាហ៍​នេះ​បាន​ឲ្យដឹង​ថា​ “នេះ​ជា​ការ​មិន​ប្រក្រតី​ ព្រោះ​ជា​ធម្មតា​នៅក្នុង​ការ​អភិវឌ្ឍ​ខុន​ដូ​ នៅ​ទូទាំង​ពិភពលោក​ នៅពេល​អ្នកទិញ​ទិញ​ខុន​ដូ​យូនី​តឯកជន​ កន្លែង​ចត​រថយន្ត​ដែល​បាន​បម្រុងទុក​ ត្រូវ​បាន​រួមបញ្ចូល​ក្នុង​ការ​លក់​ សម្រាប់​ការប្រើ​ប្រាស់​ផ្តាច់​មុខ​របស់​ពួកគេ​”។

របាយការណ៍​ដដែល​បាន​បង្ហាញថា​ “នេះ​ធានា​ថា​ អ្នកជួល​អាច​តែងតែ​ចត​យានយន្ត​របស់​ពួកគេ​នៅក្នុង​បរិវេណ​នៃ​ខុន​ដូ​របស់​ពួកគេ​ បើ​មិន​ដូច្នេះ​ទេ​សេវា​អាគារ​អាច​ធ្វើឲ្យ​ពិបាក​ដល់​ម្ចាស់​សហកម្មសិទ្ធិ​ករ​នៅក្នុង​ការ​ចត​ផ្ទាល់​របស់​ពួកគេ​”។

ខណៈ​តំបន់​ខុន​ដូ​នៅ​ភ្នំពេញ​រីកចម្រើន​ បទប្បញ្ញត្តិ​ប្រើប្រាស់​ជាទូទៅ​នឹង​ងាយ​ទទួលរង​ការរំលោភ​បំពាន​ ពី​ម្ចាស់​កម្មសិទ្ធិ​នៅក្នុង​ការ​អភិវឌ្ឍ​ ហើយ​អាច​បង្ក​ឱ្យ​មានការ​ប៉ះទង្គិច​ ខណៈ​រថយន្ត​ជាច្រើន​ត្រូវ​បាន​ហូរ​ចូលក្នុង​ភ្នំពេញ​។

របាយការណ៍​បន្ថែម​ថា​ “ប្រព័ន្ធ​ប្រើប្រាស់​ជាទូទៅ​សម្រាប់​ការ​ចត​ឡាន​ នៅក្នុង​ខុន​ដូ​ អាច​ទុកជា​ការរំលោភ​បំពាន​ដោយ​សហកម្មសិទ្ធិ​ករ​ដទៃទៀត​ ដែល​អាច​ទាញ​យក​ប្រយោជន៍​ពី​ភាព​ស្មោះត្រង់​ នៃ​ភាព​សាមញ្ញ​នេះ​ ដែល​អាច​បង្កើន​ភាព​មិន​ពេញចិត្ត​របស់​សហ​ម្ចាស់​ផ្សេងទៀត​ និង​អាច​នាំឲ្យមាន​បរិយាកាស​អរិភាព​សម្រាប់​អ្នកជួល​ទាំងអស់​”។

ទីបំផុត​ការ​កើតឡើង​នៃជ​ម្លោះ​ ទាក់ទង​នឹង​ការ​ចត​នៅក្នុង​ការ​អភិវឌ្ឍ​ អាច​មានផល​ប៉ះពាល់​អវិជ្ជមាន​ទៅលើ​ការ​លក់​ខុន​ដូ​។របាយការណ៍​បន្ត​ថា​“បញ្ហា​នេះ​គឺ​ជាក់ស្តែង​សម្រាប់​ភ្នំពេញ​ ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​ការ​កើតឡើង​ នៃ​ការ​កកស្ទះ​ចរាចរ​ដែល​អាច​នឹង​កាន់​ខ្លាំង​ទៅៗ​ ខណៈ​ពេល​ដែល​ចំនួន​ប្រជាជន​ និង​ភាព​សម្បូរ​បែប​របស់​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​កើនឡើង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here