តម្លៃ​លំនៅ​ដ្ឋាន​របស់​ចិន​រក្សា​បាន​នូវ​ស្ថេរ​ភាព​ក្នុង​ឆមាស​ទី១នៃ​ឆ្នាំនេះ​

0

ដោយ​វុត្ថា​

ប៉េ​កាំងៈ​ យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ចិន​បានឱ្យ​ដឹង​ថា​ តម្លៃ​លំនៅឋាន​នៅក្នុង​ប្រទេស​ចិន​ បាន​រក្សា​បាន​នូវ​ស្ថិរភាព​យ៉ាង​រឹងមាំ​ ក្នុង​អំឡុង​ឆមាស​ទី១នៃ​ឆ្នាំ២០១៩​ នេះ​។

សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua​ ចេញផ្សាយ​នៅ​ថ្ងៃទី៣​ ខែកក្កដា​ឆ្នាំ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ តម្លៃ​លំនៅឋាន​ជាមធ្យម​នៅក្នុង​ទីក្រុង​ចំនួន១០០របស់​ចិន​ ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​រដ្ឋាភិបាល​បាន​កើនឡើង​ប្រមាណ១,៤៥​ ភាគរយ​នៅក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​ ដោយ​បាន​ធ្លាក់ចុះ​ពី២,៦៤ភាគរយ​កាលពី​ឆ្នាំមុន​។

សារព័ត៌មាន​ចុះផ្សាយ​បន្ត​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​បាន​ក្លាយទៅជា​បំណែ​កតូច​ៗនៅ​តាម​ទី​ក្រុង​ផ្សេង​ៗ ក្នុង​ឆមាស​ទី១​។ ចំពោះ​លំនៅឋាន​ដែល​ទើបតែ​សាងសង់​មានតម្លៃ​កើនឡើង​ ប្រមាណ០,២៩ភាគរយ​នៅក្នុង​ទីក្រុង​លំដាប់​ទី១​ ។

ទីក្រុង​លំដាប់​ទី២មានតម្លៃ​កើនឡើង​ប្រមាណ២,៣ភាគរយ​ បើ​ប្រៀបធៀប​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទីក្រុង​លំដាប់​ទី៣​ និង​ទី៤​ បាន​កើនឡើង​ ២,២៨​ ភាគរយ​ដោយ​ធ្លាក់ចុះ​ពី៤,៧៥​ ភាគរយ​កាលពី​ឆ្នាំមុន​។

ទីផ្សារ​លំនៅឋាន​ទីពីរ​នៅតែ​មាន​ស្ថេរ​ភាព​ ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ប៉ុន្តែ​បាន​បង្ហាញ​ពី​សញ្ញា​ នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​នា​ពេល​ថ្មី​ៗនេះ​។ទីក្រុង​ចំនួន១០របស់​ចិន​ត្រូវ​បាន​គេ​រាយ​កា​រណ៏​ថា​ ការ​ធ្លាក់ចុះ​តម្លៃ0,១ភាគរយ​ នៃ​តម្លៃ​លំនៅឋាន​ត្រូវ​បាន​ប្រើ​ក្នុង​ឆមាស​ទីមួយ​។

តម្លៃ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​របស់​ចិន​ ជាពិសេស​នៅក្នុង​ទីក្រុង​ស៊ី​អាន​ និង​ទីក្រុង​ស៊ូ​ចូវ​ បាន​កើនឡើង​នៅក្នុង​ខែមីនា​ និង​មេសា​ ដោយបង្ខំ​ឱ្យ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​ដាក់​ផែនការ​ជា​ជំ​ហ៊ាន​ៗ និង​ណែនាំ​វិធានការ​រឹត​បន្តឹង​បន្ថែម​ទៀត​។

និយតករ​ធនាគារ​របស់​ប្រទេស​ចិន​ កាលពី​ចុងខែ​ឧសភា​កន្លងមក​នេះ​ ក៏បាន​បញ្ជា​ឱ្យ​ធនាគារ​មិន​ឱ្យ​បណ្តាក់​ទុន​ ដល់​អ្នក​អភិវឌ្ឍ​តាមរយៈ​វិស័យ​ធនាគារ​។ យោង​តាម​របាយការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​វិធានការណ៍​រឹត​បន្តឹង​ ដែល​អាជ្ញាធរ​ដែល​បាន​អនុវត្ត​ស្របតាម​ការ​ផ្លាស់​ប្តូរ​ទីផ្សារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here