ដោយវុត្ថា
ប៉េកាំងៈ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលចិនបានឱ្យដឹងថា តម្លៃលំនៅឋាននៅក្នុងប្រទេសចិន បានរក្សាបាននូវស្ថិរភាពយ៉ាងរឹងមាំ ក្នុងអំឡុងឆមាសទី១នៃឆ្នាំ២០១៩ នេះ។
សារព័ត៌មានរដ្ឋចិន Xinhua ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១៩ នេះបានឱ្យដឹងថា តម្លៃលំនៅឋានជាមធ្យមនៅក្នុងទីក្រុងចំនួន១០០របស់ចិន ដែលត្រូវបានត្រួតពិនិត្យដោយរដ្ឋាភិបាលបានកើនឡើងប្រមាណ១,៤៥ ភាគរយនៅក្នុងរយៈពេលប្រាំមួយខែដំបូង ដោយបានធ្លាក់ចុះពី២,៦៤ភាគរយកាលពីឆ្នាំមុន។
-->
សារព័ត៌មានចុះផ្សាយបន្តថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិនបានក្លាយទៅជាបំណែកតូចៗនៅតាមទីក្រុងផ្សេងៗ ក្នុងឆមាសទី១។ ចំពោះលំនៅឋានដែលទើបតែសាងសង់មានតម្លៃកើនឡើង ប្រមាណ០,២៩ភាគរយនៅក្នុងទីក្រុងលំដាប់ទី១ ។
ទីក្រុងលំដាប់ទី២មានតម្លៃកើនឡើងប្រមាណ២,៣ភាគរយ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីក្រុងលំដាប់ទី៣ និងទី៤ បានកើនឡើង ២,២៨ ភាគរយដោយធ្លាក់ចុះពី៤,៧៥ ភាគរយកាលពីឆ្នាំមុន។
ទីផ្សារលំនៅឋានទីពីរនៅតែមានស្ថេរភាព ក្នុងកំឡុងពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ ប៉ុន្តែបានបង្ហាញពីសញ្ញា នៃការស្ទុះងើបឡើងវិញនាពេលថ្មីៗនេះ។ទីក្រុងចំនួន១០របស់ចិនត្រូវបានគេរាយការណ៏ថា ការធ្លាក់ចុះតម្លៃ0,១ភាគរយ នៃតម្លៃលំនៅឋានត្រូវបានប្រើក្នុងឆមាសទីមួយ។
តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងរបស់ចិន ជាពិសេសនៅក្នុងទីក្រុងស៊ីអាន និងទីក្រុងស៊ូចូវ បានកើនឡើងនៅក្នុងខែមីនា និងមេសា ដោយបង្ខំឱ្យរដ្ឋាភិបាលមានមូលដ្ឋានដាក់ផែនការជាជំហ៊ានៗ និងណែនាំវិធានការរឹតបន្តឹងបន្ថែមទៀត។
និយតករធនាគាររបស់ប្រទេសចិន កាលពីចុងខែឧសភាកន្លងមកនេះ ក៏បានបញ្ជាឱ្យធនាគារមិនឱ្យបណ្តាក់ទុន ដល់អ្នកអភិវឌ្ឍតាមរយៈវិស័យធនាគារ។ យោងតាមរបាយការណ៍នេះបានឆ្លុះបញ្ចាំងពីវិធានការណ៍រឹតបន្តឹង ដែលអាជ្ញាធរដែលបានអនុវត្តស្របតាមការផ្លាស់ប្តូរទីផ្សារ៕