ដោយ វុត្ថា
ភ្នំពេញ៖ ហាង Burger ដ៏ល្បីល្បាញរបស់របស់ក្រុមហ៊ុន The Habit Burger Grill របស់អាមេរិក បានចាប់ផ្តើមឈានជើញចូលទីផ្សារកម្ពុជា ខណៈទីផ្សារកម្ពុជាកំពុងមានស្ថេរភាពក្នុងការវិនិយោគ និងការនាំចូលផលិតផលម៉ាក់ល្បីៗមកពីបរទេស។
លោកឧកញ៉ា ឈុន អូន ក្រុមហ៊ុនប្រេងឥន្ធនៈតេលាកម្ពុជា បានចុះហត្ថលេខាទទួលសិទិ្ធផ្តាច់មុខក្នុងការប្រើប្រាស់ស្លាកសញ្ញា The Habit Burger ជាមួយនឹងលោក Bendel Russell William អគ្គនាយកក្រុមហ៊ុ The Habit Burger Grill ជាផ្លូវការ កាលពីដើមសប្តាហ៍កន្លងទៅនេះ ដើម្បីនាំយក Burger មកដាក់លក់ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈតេលានាពេលឆាប់ៗនេះ។
-->
លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានឱ្យដឹងថា ដោយមើលឃើញពីភាពល្បីល្បាញរបស់ក្រុមហ៊ុន The Habit Burger Grill ដែលបានបើកលក់ Burger ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ស្ទើរទូទាំងពិភពលោក ទើបលោកបានសម្រេចចិត្ត សហការណ៍ជាមួយក្រុមហ៊ុនលក់ Burger មួយនេះ ដើម្បីនាំចូលផ្តាច់មុខយកមកលក់ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈតេលានៅកម្ពុជាដែរ ដើម្បីឱ្យអតិថិជនប្រេងឥន្ធនៈតេលាទាំងអស់ អាចស្វែងរកភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃ Burger ដែលមានគុណភាពខ្ពស់របស់អាមេរិកនេះដែរ។

លោកឧកញ៉ា ឈុន អូន បានបន្ថែមទៀតថា នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈតេលា និងធ្វើការបើកហាង The Habit Burger Grill ជាហាង Burger ដ៏ល្បីមួយនេះ ក្នុងពេលឆាប់ៗ ខាងមុខ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបំពេញតម្រូវការរបស់អតិថិជនតេលា ដើម្បីស្វែងរកទិញ Burger ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់ លើសពីនេះទៀតនោះ ស្ថានីយ៍ប្រេងឥន្ធនៈតេលា នឹងធ្វើការពង្រីកបន្ថែមឱ្យបានកាន់តែច្រើន ដើម្បីឱ្យបានកាន់តែជិតអតិថិជនផងដែរ៕