ហាង​ Burger​ របស់​អាមេរិក​ដ៏​ល្បី​ថ្មី​មួយទៀត​ឈាន​ចូល​ទីផ្សារ​កម្ពុជា

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ហាង​ Burger​ ដ៏​ល្បីល្បាញ​របស់​របស់​ក្រុមហ៊ុន​ The​ Habit​ Burger​ Grill​ របស់​អាមេរិក​ បាន​ចាប់ផ្តើម​ឈាន​ជើ​ញចូល​ទីផ្សារ​កម្ពុជា​ ខណៈ​ទីផ្សារ​កម្ពុជា​កំពុង​មាន​ស្ថេរ​ភាព​ក្នុង​ការ​វិនិយោគ​ និង​ការនាំចូល​ផលិតផល​ម៉ា​ក់​ល្បី​ៗមក​ពី​បរទេស​។

លោក​ឧកញ៉ា​ ឈុន​ អូន​ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តេ​លា​កម្ពុជា​ បាន​ចុះ​ហត្ថ​លេ​ខា​ទទួល​សិ​ទិ្ធ​ផ្តាច់​មុខ​ក្នុង​ការប្រើ​ប្រាស់​ស្លាក​សញ្ញា​ The​ Habit​ Burger​ ជាមួយនឹង​លោក​ Bendel​ Russell​ William​ អគ្គនាយក​ក្រុ​មហ៊ុ​ The​ Habit​ Burger​ Grill​ ជា​ផ្លូវការ​ កាលពីដើម​សប្តាហ៍​កន្លងទៅ​នេះ​ ដើម្បី​នាំ​យក​ Burger​ មក​ដាក់​លក់​ នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​នា​ពេល​ឆាប់​ៗនេះ​។

លោក​ឧកញ៉ា​ ឈុន​ អូន​ អគ្គនាយក​ក្រុមហ៊ុន​កម្ពុជា​តេ​លា​ បានឱ្យ​ដឹង​ថា​ ដោយ​មើលឃើញ​ពី​ភាព​ល្បីល្បាញ​របស់​ក្រុមហ៊ុន​ The​ Habit​ Burger​ Grill​ ដែល​បាន​បើក​លក់​ Burger​ ដែល​មាន​រស់​ជាតិ​ឈ្ងុយឆ្ងាញ់​ ស្ទើរ​ទូទាំង​ពិភពលោក​ ទើប​លោក​បានសម្រេច​ចិត្ត​ សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន​លក់​ Burger​ មួយ​នេះ​ ដើម្បី​នាំចូល​ផ្តាច់​មុខ​យក​មក​លក់​ នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​នៅ​កម្ពុជា​ដែរ​ ដើម្បី​ឱ្យ​អតិថិជន​ប្រេងឥន្ធនៈ​តេ​លា​ទាំងអស់​ អាច​ស្វែងរក​ភ្លក្ស​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​ Burger​ ដែល​មានគុណ​ភាព​ខ្ពស់​របស់​អាមេរិក​នេះ​ដែរ​។

លោក​ឧកញ៉ា​ ឈុន​ អូន​ បាន​បន្ថែម​ទៀត​ថា​ នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​ និង​ធ្វើការ​បើកហាង​ The​ Habit​ Burger​ Grill​ ជា​ហាង​ Burger​ ដ៏​ល្បី​មួយ​នេះ​ ក្នុង​ពេល​ឆាប់​ៗ ខាងមុខ​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​បំពេញ​តម្រូវការ​របស់​អតិថិជន​តេ​លា​ ដើម្បី​ស្វែងរក​ទិញ​ Burger​ ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ និង​មានគុណ​ភាព​ខ្ពស់​ លើស​ពីនេះ​ទៀត​នោះ​ ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​ នឹង​ធ្វើការ​ពង្រីក​បន្ថែម​ឱ្យ​បាន​កាន់តែ​ច្រើន​ ដើម្បី​ឱ្យ​បាន​កាន់តែ​ជិត​អតិថិជន​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here