ដោយ Donald Lee
ភ្នំពេញ៖ ការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថលនៃដំណើរការផ្ទេរអចលនទ្រព្យនៅកម្ពុជានឹងធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយដល់វិស័យអចលនទ្រព្យដែលធ្វើឲ្យមានដំណើរការដោយមានសុវត្ថិ ភាពតម្លាភាព និងលឿនជាងមុនដើម្បីលើកទឹកចិត្តការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

-->
បច្ចុប្បន្នកម្មសិទ្ធិករអាចចុះបញ្ជីអចលនទ្រព្យរបស់ខ្លួនតាមពីររបៀបដែលរដ្ឋាភិបាលទទួលស្គាល់។ចាប់តាំងពីឆ្នាំ ២០០១ ម្ចាស់អចលនទ្រព្យអាចទទួលបាននូវប័ណ្ណកម្មសិទិ្ធជាម្ចាស់កម្មសិទិ្ធដីធ្លីដែលហៅថា “ប្លង់រឹង” តាមរយៈការិយាល័យសុរិយោដីនៅក្រសួងគ្រប់គ្រងដែនដី។
ប្លង់រឹងត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិ និងជាទម្រង់កម្មសិទ្ធិដែលមានសុវត្ថិភាពបំផុត។វិធីទីពីរដែលមិនសូវមានសុវត្ថិភាពគឺដោយទទួលបាន “ប្លង់ទន់” ដែលជាកម្មសិទិ្ធអចលនទ្រព្យទ្រព្យត្រូវបានទទួលស្គាល់នៅថ្នាក់មូលដ្ឋាន ប៉ុន្តែអាចត្រូវបានជំទាស់ដោយភាគីផ្សេងទៀត។
ទោះបីជាប្លង់នេះមិនសូវមានសុវត្ថិភាពក៏ដោយ ក៏វានៅតែជាទម្រង់នៃការកាន់កាប់យ៉ាងទូលំទូលាយនៅកម្ពុជាដដែល។
កម្មសិទ្ធិប្លង់ទន់មិនមានការការពារច្បាប់ពេញលេញទេ ប៉ុន្តែត្រូវបានគេប្រើជាញឹកញាប់ ព្រោះវាងាយស្រួលក្នុងការផ្ទេរអចលនទ្រព្យ នៅពេលដែលម្ចាស់លក់អចលនទ្រព្យរបស់ខ្លួនដោយមាននីតិវិធីរដ្ឋបាលតិចតួចដែលទាមទារ។
តាមរយៈការបង្កើតវេទិកាអនឡាញ អចលនទ្រព្យអាចត្រូវបានផ្ទេរក្នុងដំណើរការប្រកបដោយសុវត្ថិភាព និងផ្លូវការ ហើយមានតម្លាភាពដោយមិនចាំបាច់មានភ្នាក់ងារ និងឈ្មួញកណ្តាលដែលបន្ថែមការចំណាយមិនចាំបាច់ ហានិភ័យ និងពេលវេលាទៅក្នុងដំណើរការទាំងមូល។
ឈ្មួញកណ្តាលទាំងនេះមិនមានអាជ្ញាប័ណ្ណ ហើយមិនត្រូវបានទទួលស្គាល់ដោយក្រសួងរដ្ឋាភិបាល ហើយផ្តល់ឯកសារតិចតួច ឬគ្មានឯកសារសម្រាប់សេវាកម្មរបស់ពួកគេ។ ឥលូវនេះ ការផ្ទេរអចលនទ្រព្យតាមរយៈភ្នាក់ងារអាចចំណាយពេលដល់ទៅ ៣ ខែដើម្បីឲ្យដំណើរការដោយក្រសួងរៀបចំដែនដី។
តាមរយៈការបង្កើតវេទិកាផ្ទេរកម្មសិទ្ធិតាមអនឡាញ រាជរដ្ឋាភិបាលកម្ពុជានឹងនាំមកនូវភាពច្បាស់លាស់ដែលត្រូវការចាំបាច់ដល់ដំណើរការរដ្ឋបាលដែលមានសារៈសំខាន់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងការវិនិយោគអចលនទ្រព្យ ខណៈដែលអ្នកទិញអចលនៈទ្រព្យនឹងមានលទ្ធភាពថវិកា និងរៀបចំផែនការរលួន។ នេះបើតាមរបាយការណ៍របស់ EuroCham ចេញផ្សាយនៅសប្តាហ៍នេះ។
ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលក៏នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលប្រមូលថ្លៃសេវា និងពន្ធពីវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព។ របាយការណ៍នេះ បានបន្ថែមថា “ការប្រមូលថ្លៃសេវា និងពន្ធតាមបែបអេឡិចត្រូនិចនឹងមានការសម្រួលដល់ការងារបានច្រើន ហើយនឹងមិនមានរំលោភបំពានណាមួយកើតឡើងឡើយ ខណៈវាអាចលុបបំបាត់ការផ្តល់សេវាដោយភ្នាក់ងារណាមួយដើម្បីសម្របសម្រួលដំណើរការទាំងស្រុង”។
ក្រសួងរៀបចំដែនដីបានចាត់វិធានការសំខាន់ៗក្នុងការបញ្ចូលបច្ចេកវិទ្យាអនឡាញទៅក្នុងវិស័យអចលនទ្រព្យ។ ក្រសួងបានដាក់ចេញកម្មវិធីជាច្រើនដើម្បីធ្វើបច្ចុប្បន្នភាពដល់កម្មសិទ្ធិដីធ្លីតាម Internet ដោយប្រើ QR Code ហើយក៏បានចាប់ផ្តើមកម្មវិធីទូរស័ព្ទចល័តជាក់ស្តែងលើគម្រោងសាងសង់ដែលបានអនុម័ត ហើយផ្គត់ផ្គង់ឯកសាររូបភាពរបស់រដ្ឋាភិបាលដើម្បីធានានូវតម្លាភាពនៅថ្នាក់រដ្ឋបាល។ការធ្វើទំនើបកម្មឌីជីថលនៃដំណើរការផ្ទេរកម្មសិទ្ធិនឹងផ្លាស់ប្តូរវិស័យអចលនទ្រព្យ និងបង្កើនទំនុកចិត្តដល់ អ្នកវិនិយោគ និងមានដំណើរការលឿន។
របាយការណ៍របស់ EuroCham បានឲ្យដឹងថា “[ការធ្វើទំនើបកម្មឌីជីថល] នឹងអនុញ្ញាតឲ្យភាគីពាក់ព័ន្ធក្នុងការផ្ទេរកម្មសិទ្ធិដើម្បីទទួលបានព័ត៌មានចាំបាច់ទាំងអស់តាម Internet ហើយបញ្ជូន និងតាមដានការដាក់ស្នើរកម្មសិទ្ធិបស់ពួកគេជាមួយនឹងការិយាល័យសុរិយោដី ដែលអាចដើរតួជា ច្រកតែមួយ សម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ”៕