ដោយ Donald Lee
ភ្នំពេញៈ ខណៈការផ្អាកសង្រ្គាមពាណិជ្ជកម្មបណ្តោះអាសន្ន រវាងអាមេរិក និងចិនអ្នកវិភាគសេដ្ឋកិច្ចនិយាយថាទិន្នន័យថ្មីបង្ហាញថា សេដ្ឋកិច្ចចិនកំពុងដើរឆ្ពោះទៅរកការធ្លាក់ចុះដែលនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

-->
ខួបនៃជម្លោះពាណិជ្ជកម្មបានបង្ហាញលទ្ធផលនៅលើតារាងពិន្ទុមួយ ដែលសេដ្ឋកិច្ចចិនបានឈានដល់កំពូលលើអាមេរិក។ ខណៈពេលដែលការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១៤ភាគរយ ដែលស្មើនឹងទំហំទឹកប្រាក់១៨ពាន់លានដុល្លារ អាមេរិកសេដ្ឋកិច្ចអាមេរិកមានការលំបាកបំផុត ដោយការខាតបង់កើនឡើង៣៨ ភាគរយជាមួយតម្លៃ២៣ពាន់លានដុល្លារ។
លើសពីនេះ តួលេខត្រីមាសដំបូងបានរកឃើញការនាំចេញខ្ពស់ ពីប្រទេសចិនជាមួយនឹងអត្រាកំណើន៦,៤ភាគរយគួរឲ្យភ្ញាក់ផ្អើល។
ប៉ុន្តែក្រុមអ្នកវិភាគសេដ្ឋកិច្ច នៅឯក្រុមហ៊ុនឈ្មួញជើងសាធំបំផុតរបស់ជប៉ុន Normura បាននិយាយថា អត្រាកំណើនត្រីមាសទី១ ជាការយល់ច្រឡំ ពីព្រោះក្រុមហ៊ុនចិន បានរក្សាទុកទំនិញធំៗជាច្រើន នៅក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ដើម្បីជៀសវាងការបង់ពន្ធខ្ពស់ជាងមុន ដោយសារជម្លោះពាណិជ្ជកម្ម។
អ្នកវិភាគបានព្យាករណ៍ថា តួលេខមានការធ្លាក់ចុះនៅត្រីមាសទីពីរ ខណៈដែលឈ្មួញកណ្តាលជប៉ុនជឿថា អាមេរិកនឹងដំឡើងពន្ធលើទំនិញ ដែលនៅសល់ពីចិនដីគោក។
របាយការណ៍សេដ្ឋកិច្ច Bloomberg ដែលបានចេញផ្សាយកាលពីខែមុនបានប៉ាន់ស្មានថា ផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន អាចឈានដល់១,២ ពាន់ពាន់លានដុល្លារ ដល់ផលិតផលសរុបក្នុងស្រុកលើពិភពលោក និងសេដ្ឋកិច្ចពិភពលោកបានប្រឈមនឹងកំនើនយឺតយ៉ាវ ដែលមិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។
ប្រសិនបើការព្យាករណ៍ការព្យាករណ៍ពិតប្រាកដ នោះផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងថយចុះជាងពាក់កណ្តាល ហើយនឹងបញ្ចប់នៅអត្រាកំណើននៃផលិតផលសរុបក្នុងស្រុក៥,៨ភាគរយ ឆ្នាំ២០២០ខាងមុខ។ នៅពេលចាប់ផ្តើមធ្លាក់ចុះវិនិយោគទុនក្នុងវិស័យផលិតកម្ម នឹងកាត់បន្ថយការរឹតបន្តឹងសេដ្ឋកិច្ច ដែលកំពុងតែជួបបញ្ហា។ នេះបើយោងតាមក្រុមហ៊ុន Nomura។
វិស័យផលិតកម្មគឺជាសសរស្តម្ភដ៏ចម្បង នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុនជាច្រើន កំពុងផ្លាស់ប្តូរទីតាំងវិនិយោគខ្លួន ទៅកាន់បណ្តាប្រទេសអាស៊ាន ដូចជា ប្រទេសកម្ពុជា ដើម្បីបង្កើនប្រាក់ចំណេញ និងជៀសវាងពន្ធគយ។
ឧទាហរណ៍ ការផលិតកង់រាប់លាននៅកម្ពុជា នឹងចាប់ផ្តើមនៅឆ្នាំនេះ ដោយសារក្រុមហ៊ុនផលិតពីប្រទេសចិន កំពុងធ្វើការវិនិយោគមកកាន់កម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធផ្នែកផលិតកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិក។
ក្រុមហ៊ុនផលិតកង់ដូចជា Shanghai General Sports គ្រោងនឹងបើករោងចក្រថ្មីនៅភ្នំពេញ ខណៈក្រុមហ៊ុនផលិតកង់ធំៗពីររបស់ចិនឈ្មោះ Evergrand Bicycle និង XDS Bicycle បានចុះបញ្ជីក្រុមហ៊ុនរបស់ខ្លួននៅឆ្នាំនេះ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ កាលពីឆ្នាំមុនរោងចក្រកម្ពុជាបានផលិតកង់ជិត ១,៤ លានគ្រឿងមានតម្លៃ ២៨៧ លានដុល្លារ។
ក្រុមហ៊ុនផលិតកង់ធំបំផុតមួយរបស់ពិភពលោកក្រុមហ៊ុន Giant Manufacturing Co. បានធ្វើការគណនាថាទំនាក់ទំនងពាណិជ្ជកម្មអាមេរិក និងចិន នឹងដួលរលំ ហើយក្រុមហ៊ុនបានចាប់ផ្តើមផ្លាស់ប្តូររោងចក្រផលិតចេញពីប្រទេសចិន។
លោកស្រី Bonnie Tu ប្រធានក្រុមហ៊ុន Giant បានថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា “កាលពីឆ្នាំមុន ខ្ញុំបានកត់សម្គាល់ឃើញថា សម័យកាលនៃការផលិតនៅប្រទេសចិន និងការផ្គត់ផ្គង់នៅទូទាំងពិភពលោកបានបញ្ចប់”។
លោកស្រី Tu បាននិយាយថា “នៅពេលលោក Trump ប្រកាសផែនការពន្ធចំនួន ២៥ភាគរយ យើងគិតថាវាជារឿងយ៉ាងធ្ងន់ធ្ងរមួយ។ យើងបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងវិនិយោគ”៕