តើ​សេដ្ឋកិច្ច​ចិន​កំពុង​ជួប​ផលវិបាក​យ៉ាងដូច​ម្តេច​ក្រោយ​ភាព​តានតឹង​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​ការ​ផ្អាក​សង្រ្គាម​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​ រវាង​អាមេរិក​ និង​ចិន​អ្នកវិភាគ​សេដ្ឋកិច្ច​និយាយ​ថា​ទិន្នន័យ​ថ្មី​បង្ហាញថា​ សេដ្ឋកិច្ច​ចិន​កំពុង​ដើរឆ្ពោះ​ទៅ​រក​ការ​ធ្លាក់ចុះ​ដែល​នឹង​មានផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

ខួប​នៃជ​ម្លោះ​ពាណិជ្ជកម្ម​បាន​បង្ហាញ​លទ្ធផល​នៅ​លើ​តារាងពិន្ទុ​មួយ​ ដែល​សេដ្ឋកិច្ច​ចិន​បាន​ឈាន​ដល់​កំពូល​លើ​អាមេរិក​។ ខណៈ​ពេល​ដែល​ការនាំចេញ​របស់​ចិន​ទៅកាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ១៤ភាគរយ​ ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់១៨ពាន់​លាន​ដុល្លារ​ អាមេរិក​សេដ្ឋកិច្ច​អាមេរិក​មានការ​លំបាក​បំផុត​ ដោយ​ការខាតបង់​កើនឡើង៣៨​ ភាគរយ​ជាមួយ​តម្លៃ២៣ពាន់​លាន​ដុល្លារ​។

លើស​ពីនេះ​ តួលេខ​ត្រីមាស​ដំបូង​បាន​រក​ឃើញ​ការនាំចេញ​ខ្ពស់​ ពី​ប្រទេស​ចិន​ជាមួយនឹង​អត្រាកំណើន៦​,៤ភាគរយ​គួរឲ្យ​ភ្ញាក់ផ្អើល​។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​ នៅ​ឯក្រុមហ៊ុន​ឈ្មួញ​ជើងសា​ធំ​បំផុត​របស់​ជប៉ុន​ Normura​ បាន​និយាយ​ថា​ អត្រាកំណើន​ត្រីមាស​ទី១​ ជា​ការយល់​ច្រឡំ​ ពីព្រោះ​ក្រុមហ៊ុន​ចិន​ បាន​រក្សាទុក​ទំ​និញ​ធំៗ​ជាច្រើន​ នៅក្នុង​រយៈពេល៣ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដើម្បី​ជៀសវាង​ការ​បង់ពន្ធ​ខ្ពស់​ជាង​មុន​ ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​។

អ្នកវិភាគ​បាន​ព្យាករណ៍​ថា​ តួលេខ​មានការ​ធ្លាក់ចុះ​នៅ​ត្រីមាស​ទីពីរ​ ខណៈ​ដែល​ឈ្មួញ​កណ្តាល​ជប៉ុន​ជឿ​ថា​ អាមេរិក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​ ដែល​នៅសល់​ពី​ចិនដីគោក​។

របាយការណ៍​សេដ្ឋកិច្ច​ Bloomberg​ ដែល​បាន​ចេញផ្សាយ​កាលពី​ខែមុន​បាន​ប៉ាន់ស្មាន​ថា​ ផល​ប៉ះពាល់​ពី​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ អាច​ឈាន​ដល់១​,២ ពាន់​ពាន់​លាន​ដុល្លារ​ ដល់​ផលិតផល​សរុប​ក្នុង​ស្រុកលើ​ពិភពលោក​ និង​សេដ្ឋកិច្ច​ពិភពលោក​បាន​ប្រឈម​នឹង​កំនើ​នយឺ​តយ៉ាវ​ ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨​។

ប្រសិនបើ​ការព្យាករណ៍​ការព្យាករណ៍​ពិតប្រាកដ​ នោះ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ថយ​ចុះ​ជាង​ពាក់កណ្តាល​ ហើយនឹង​បញ្ចប់​នៅ​អត្រាកំណើន​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក៥​,៨ភាគរយ​ ឆ្នាំ២០២០ខាងមុខ​។ នៅពេល​ចាប់ផ្តើម​ធ្លាក់ចុះ​វិនិយោគទុន​ក្នុង​វិស័យ​ផលិតកម្ម​ នឹង​កាត់បន្ថយ​ការ​រឹត​បន្តឹង​សេដ្ឋកិច្ច​ ដែល​កំពុងតែ​ជួប​បញ្ហា​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ Nomura​។

វិស័យ​ផលិតកម្ម​គឺជា​សសរ​ស្តម្ភ​ដ៏​ចម្បង​ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ប៉ុន្តែ​ក្រុមហ៊ុន​ជាច្រើន​ កំពុង​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ខ្លួន​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ ដូចជា​ ប្រទេស​កម្ពុជា​ ដើម្បី​បង្កើន​ប្រាក់ចំណេញ​ និង​ជៀសវាង​ពន្ធគយ​។

ឧទាហរណ៍​ ការផលិត​កង់​រាប់​លាន​នៅ​កម្ពុជា​ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ ដោយសារ​ក្រុមហ៊ុន​ផលិត​ពី​ប្រទេស​ចិន​ កំពុងធ្វើការ​វិនិយោគ​មកកាន់​កម្ពុជា​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ផលិតកម្ម​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាមេរិក​។

ក្រុមហ៊ុន​ផលិត​កង់​ដូចជា​ Shanghai​ General​ Sports​ គ្រោង​នឹង​បើក​រោងចក្រ​ថ្មី​នៅ​ភ្នំពេញ​ ខណៈ​ក្រុមហ៊ុន​ផលិត​កង់​ធំៗ​ពីរ​របស់​ចិន​ឈ្មោះ​ Evergrand​ Bicycle​ និង​ XDS​ Bicycle​ បាន​ចុះបញ្ជី​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​ឆ្នាំនេះ​។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​។ កាលពី​ឆ្នាំមុន​រោងចក្រ​កម្ពុជា​បាន​ផលិត​កង់​ជិត​ ១,៤ លាន​គ្រឿង​មានតម្លៃ​ ២៨៧​ លាន​ដុល្លារ​។

ក្រុមហ៊ុន​ផលិត​កង់​ធំ​បំផុត​មួយ​របស់​ពិភពលោក​ក្រុមហ៊ុន​ Giant​ Manufacturing​ Co​. បាន​ធ្វើការ​គណនា​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ នឹង​ដួល​រលំ​ ហើយ​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​រោងចក្រ​ផលិត​ចេញពី​ប្រទេស​ចិន​។

លោកស្រី​ Bonnie​ Tu​ ប្រធាន​ក្រុមហ៊ុន​ Giant​ បាន​ថ្លែង​ទៅកាន់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ ថា​ “កាលពី​ឆ្នាំមុន​ ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា​ សម័យកាល​នៃ​ការផលិត​នៅ​ប្រទេស​ចិន​ និង​ការ​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក​បាន​បញ្ចប់​”។

លោកស្រី​ Tu​ បាន​និយាយ​ថា​ “នៅពេល​លោក​ Trump​ ប្រកាស​ផែនការ​ពន្ធ​ចំនួន​ ២៥ភាគរយ​ យើង​គិតថា​វា​ជា​រឿង​យ៉ាងធ្ងន់ធ្ងរ​មួយ​។ យើង​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here