លោ​កវង្សី​ វិស្សុត​៖ កម្ពុជា​ចង់បាន​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​អាមេរិក​

0

អត្ថ​បទៈ​ ម៉ៃ​ វីរៈ​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ កម្ពុជា​ចង់បាន​ការ​វិនិយោគ​បន្ថែម​កាន់តែ​ច្រើន​ពី​អាម៉េរិក​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​បង្កើត​ការងារ​ និង​បង្កើន​តម្លៃបន្ថែម​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ក៏ដូចជា​ដើម្បី​តភ្ជាប់​កម្ពុជា​ ទៅកាន់​ខ្សែ​សង្វាក់​ផលិតកម្ម​នៅក្នុង​តំបន់​ និង​ពិភពលោក​ ជាពិសេស​គឺ​ការផ្ទេរ​នូវ​ចំណេះដឹង​ ផ្នែក​បច្ចេកវិទ្យា​ នវានុវត្តន៍​ និង​សហគ្រិនភាព​ជាដើម​។

លោក​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពីដើម​សប្តាហ៍​នេះ​ បាន​ជួប​ជាមួយ​គណៈប្រតិភូ​ក្រុម​ប្រឹ​ក្សារ​ធុរកិច្ច​អា​មេ​រ៉េ​រិច​-អាស៊ាន​ (US​-ASEAN​ Business​ Council​) ដែល​ដឹកនាំ​ដោយ​លោក​ Alexander​ Feldman​ និង​លោក​ Michael​ W. Wichalak​។ លោក​បាន​បន្ត​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ប្រកប​ដោយ​បរិ​យា​ប័ន្នសម្រាប់​ប្រជាជន​ និង​ប្រទេសជាតិ​ទាំងមូល​ដោយ​ជំរុញ​បង្កើន​ពិពិធ​កម្ម​ និង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​ដោយ​បាន​លើ​ឡើង​វិធានការ​អន្តរា​គម​ន៍​ធំៗ​ចំនួន៤​ ដូចជា​ ទី១​ វិធានការ​ស្រូប​យក​ការ​ប៉ះទង្គិច​ផលវិបាក​ ពី​វិបត្តិ​ណាមួយ​ជាយថាហេតុ​។

ទី២​.វិធានការ​ដោះស្រាយ​បញ្ហា​រចនាសម្ព័ន្ធ​ ក្នុង​នោះ​មានការ​បង្កើន​ភាព​ប្រកួតប្រជែង​តាមរយៈ​ ការកាត់បន្ថយ​ថ្លៃដើម​ ជាពិសេស​ការ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​អគ្គិសនី​, ការ​ធ្វើ​ពិពិធ​កម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ និង​ការ​ធ្វើ​ពិពិធ​កម្ម​ទំនិញ​ និង​ទីផ្សារ​ទី៣​.វិធានការ​រក្សា​ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ដែល​មាន​ទាំង​គោលនយោបាយ​សារពើពន្ធ​និង​គោល​នយោបាយ​រូបិយវត្ថុ​ និង​ទី៤​.បង្កើន​ប្រសិទ្ធភាព​ក្នុង​វិស័យ​សាធារណៈ​ ដើម្បី​កសាង​រដ្ឋបាល​សាធារណៈ​មួយ​ ដែល​កាន់តែ​ស្អាតស្អំ​, ឆ្លាតវៃ​ និង​ខ្លាំងពូកែ​មាន​សមត្ថភាព​ខ្ពស់​។

ដោយឡែក​ក្នុង​ជំនួប​ជាមួយ​រវាង​លោក​ Alexander​ Feldman​ និង​លោក​ សុខ​ ចិន្ដា​សោភា​ រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយ​រដ្ឋ​មន្ដ្រី​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិ​វឌ្ឈ​ន៍​កម្ពុជា​ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​វិនិយោគ​ និង​ច្បាប់់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​នឹងអាច​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ដល់​សកម្មភាព​ ដែល​យកចិត្ត​ទុកដាក់​ដល់​សុខុមាលភាព​និយោជិត​ និង​ការទទួលខុសត្រូវ​សង្គម​ ដែល​ក្រុមហ៊ុន​វិនិយោគ​អាមេរិក​មួយចំនួន​បាន​ធ្វើ​នា​ពេល​កន្លងមក​។

លោក​ Alexander​ Feldman​ ប្រធាន​គណៈប្រតិភូ​បាន​អបអរសាទរ​ចំពោះ​ការ​បញ្ចប់​ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​ទាំងពីរ​ខាងលើ​ និង​បាន​សន្យា​ថា​នឹង​ជំរុញ​ឱ្យ​មាន​គម្រោង​វិនិយោគ​បន្ថែម​ទៀត​របស់​អាមេរិក​មក​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here