ធនាគារ​ Canadia​ ផ្តល់​កម្ចី​ហិរញ្ញ​វប្ប​ទាន​ ២០លាន​ដុល្លារ​ដល់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ធនាគារ​កា​ណា​ឌី​យា​បាន​ចុះហត្ថលេខា​ លើ​អនុស្សារ​ណៈ​យោគយល់​គ្នា​លើ​គម្រោង​កម្ចី​ហិរញ្ញប្បទាន​ ស្ត្រី​វៃឆ្លាត​ចំនួន ២០លាន​ដុល្លារ​អាមេរិក​ ដល់​សមាគម​សហ​គ្រិន​ស្តី្រកម្ពុ​ជា​ ដើម្បី​លើ​កម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ (SME​)។

ប្រធាន​សមា​គមហ​គ្រិន​ស្រ្តី​កម្ពុជា​ លោកស្រី​អេង​ លី​គង់​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ​ ២០១៩នេះ​ថា​ គម្រោង​នេះ​ ពិតជា​ល្អ​ណាស់​សម្រាប់​សហគ្រិន​ជា​ស្ត្រី​ ជាពិសេស​សហគ្រិន​ជា​ស្ត្រី​ ដែល​ជា​ស្ត្រី​នៅក្នុង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ ក្នុង​ទទួល​បាន​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ ដែល​កាលពីមុន​សហគ្រិន​ដែល​ជា​ស្រ្តី​មាន​បញ្ហា​ដូចជា​ការ​ខ្វះ​លុយ​ប្រកប​អាជីវកម្ម​ ក៏ដូចជា​ពិបាក​ក្នុង​ការ​ទៅ​ខ្ចី​នៅ​ធនាគារ​ក្នុង​ចំនួន​លុយ​ទាប​ ហើយ​មាន​អត្រា​ការប្រាក់​ខ្ពស់​។

លោកស្រី​បន្ថែម​ទៀត​ថា​ ស្ត្រី​ដែល​ជា​សហគ្រិន​មួយចំនួន​ពិបាក​ ក្នុង​ការរៀបចំ​ឯកសារ​ក្នុង​ការ​ទទួល​បាន​កម្ចី​ពី​ធន​គារ​ តែ​ក្នុង​គម្រោ​ងកម្ចី​ហគ្រិន​វៃឆ្លាត​នេះ​ របស់​ធនាគារ​កា​ណា​ឌី​យា​ ក្នុង​អត្រា​ទាប​មាន​ភាព​ងាយស្រួល​សម្រាប់​សហគ្រិន​ជា​ស្ត្រី​។ ម្យ៉ាង​គម្រោង​នេះ​ មិន​មានកំណត់​ពេលវេលា​នោះ​ទេ​ ដោយ​ខាង​ធនាគារ​កា​ណា​ឌី​យ៉ា​ ចាត់ទុក​សមាគមន៍​សហគ្រិន​ស្ត្រី​កម្ពុជា​ជា​ដៃគូ​យូ​អង្វែង​។

លោក​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ដែល​ជា​ដៃគូ​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ កញ្ចប់​ហិរញ្ញប្បទាន​ចំនួន២០លាន​ដុល្លារ​នេះ​ គឺជា​គម្រោង​របស់​ធនាគារ​កា​ណា​ឌី​យ៉ា​ ផ្តល់​ដល់​សហគ្រិន​ស្ត្រី​ក្នុង​ការ​លើ​កម្ពស់​អាជីវកម្ម​របស់​ស្ត្រី​មានការ​រីក​លាស់​។ លោកស្រី​បន្ថែម​ថា​ បើ​សហគ្រិន​ស្ត្រី​រូប​ណា​ ដែល​មានបំណង​ចង់​ពង្រីក​អាជីវកម្ម​អាច​ដាក់ពាក្យ​ស្នើសុំ​កម្ចី​ ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត​ ដែល​មានការ​គាំទ្រ​ពី​ធនាគារ​ តាមរយៈ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ក្នុង​ទំហំ ៧​% ​ក្នុង​មួយឆ្នាំ​។

លោកស្រី​បញ្ជាក់​ថា​ “នេះ​ជា​ឱកាសល្អ​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា​ ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ឱ្យ​មានការ​រីកចម្រើន​ទៅមុខ​ទៀត​ ខណៈ​ដែល​ភា​កច្រើន​ពួកគាត់​នៅ​មាន​ខ្វះខាត​ថវិការ​នៅឡើយ​”។

លោកស្រី​កែវ​ មុំ​ អតីតប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​ និង​ជា​អគ្គ​នាយិកា​រោងចក្រ​ផលិត​នំ​ស្រួយ​ លី​លី​បានឱ្យ​ដឹង​ដែរ​ថា​ គម្រោង​នេះ​ ល្អ​ណាស់​សម្រាប់​សហគ្រិន​ស្ត្រី​ដែល​ធនាគារ​បាន​គិតគូរ​ ជាពិសេស​រដ្ឋាភិបាល​ដែល​បាន​ជំរុញ​ ឱ្យ​បង្កើត​ឱ្យ​មាន​ធនាគារ​សម្រាប់​ស្ត្រី​នេះ​ ព្រោះ​ប្រទេស​មួយចំនួន​នៅ​លើ​ពិភពលោក​ ក៏​គេ​បាន​គិត​គូ​ដល់​សហគ្រិន​ជា​ស្ត្រី​ផង​ដែរ​។

សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA​) មកដល់​ពេល​បច្ចុប្បន្ន​នេះ​ មាន​សមាជិក​ប្រមាណ​ជាង៥០០នៅ​ទូទាំង​ប្រទេស​កកម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here