ក្រុមហ៊ុន​ NagaCorp​ Limited​ កំពុង​សម្លឹង​វិនិយោគ​នៅ​ជប៉ុន​ស្រប​អាជីវកម្ម​ខ្លួន​នៅ​កម្ពុជា​កំពុង​រីកចម្រើន​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រតិបត្តិ​ករ​ជាន់ខ្ពស់​ក្រុមហ៊ុន​ NagaCorp​ Limited​ បាន​ប្រកាស​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​ កំពុង​ស្ថិតនៅ​ក្នុង​ជំហរ​មួយ​ ដើម្បី​ពិនិត្យមើល​ឱកាស​ថ្មី​រួម​ទាំង​លទ្ធភាព​ចូលក្នុង​ទីផ្សារ​ជប៉ុន​ដែល​ទើបនឹង​ចាប់ផ្ដើម​។

លោក​ Tim​ McNally​ ប្រធាន​ក្រុមហ៊ុន​ Nagacorp​ ដែល​បាន​ចុះបញ្ជី​នៅ​ហុងកុង​នេះ​បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​GGR​ Asia​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​នេះ​មាន​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​កាស៊ីណូ​នៅ​ប្រទេស​ជប៉ុន​ ប៉ុន្តែ​ក៏​មានបំណង​ចង់​បន្ត​នូវ​ភាព​ប្រាកដនិយម​ និង​គិត​អំពី​ការសន្យា​របស់​យើង​។ លោក​បន្ត​ថា​ “យើង​បាន​ទៅ​ប្រទេស​ជប៉ុន​ និង​កន្លែង​ជាច្រើន​ទៀត​ ហើយ​ខណៈ​ពេល​ដែល​យើង​ត្រូវ​គិតគូរ​ពី​ការ​វិនិយោគ​របស់​យើង​ ដូចគ្នា​នេះ​ យើង​មាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​យើង​ស្ថិតនៅ​ក្នុង​ទីតាំង​មួយ​ដើម្បី​មើល​នៅ​ឱកាស​ថ្មី​។

លោក​បន្ត​ថា​ “យើង​ត្រូវតែ​មាន​ភាព​ប្រាកដនិយម​ និង​គិតគូរ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ប៉ុន្តែ​យើង​មិន​បិទ​ភ្នែក​ហើយ​គ្រាន់តែ​កំណត់​ពី​កន្លែង​ដែល​យើង​មាន​។ យើង​នឹង​បន្ត​សម្លឹង​មើល​ឱកាស​”។

គេហទំព័រ​ GGR Asia​ បាន​រាយការណ៍​ថា​ ក្រុមហ៊ុន​ NagaCorp​ Limited​ គឺជា​អ្នកទទួល​ខុសត្រូវ​សម្រាប់​ក្រុម​ហ៊ុន​ណា​ហ្គាវើ​លនៅ​កម្ពុជា​ ហើយ​ក្រុមហ៊ុន​នេះ​មាន​អាជ្ញាប័ណ្ណ​កាស៊ីណូ​រយៈពេល៧០ឆ្នាំ​ ជាមួយនឹង​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ ដែល​ហាម​ក្រុមហ៊ុន​ដទៃទៀត​ មិន​ឲ្យ​ទទួល​បាន​អាជ្ញាប័ណ្ណ​កាស៊ីណូ​ ដែល​មាន​ចំងាយ១២៤​ ម៉ាយ​ជុំវិញ​ភ្នំពេញ​រហូតដល់​ឆ្នាំ​ ២០៣៥​។

ដោយសារតែ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​នៅ​កម្ពុជា​ ក្រុមហ៊ុន​ NagaCorp​ Limited​ ​បាន​ប្រកាស​កាលពី​ខែមេសា​ថា​ ខ្លួន​កំពុង​ត្រៀម​ចំណាយ​ប្រាក់ ៣​,៥លាន​ដុល្លារ​ ដើម្បី​សាងសង់​សណ្ឋាគារ​ដែល​ចំនួន ៤​,៧២០បន្ទប់​បន្ថែម​ទៀត​ សម្រាប់​ការ​អភិ​វឌ្ឍ​ណា​ហ្គាវើល​។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ការពង្រីក​ដំណាក់កាល​ទី៣នេះ​ នឹង​រួមបញ្ចូល​ការ​បញ្ចាំង​នៃ​សួន​ឌីជីថល​ជាមួយ​កន្លែង​កម្សាន្ត​ពហុ​កម្សាន្ត១២ជាន់​ និង​អាច​មើលឃើញ​កាស៊ីណូ​ឡើង​ដល់៨០០កន្លែង​បន្ថែម​ និង​តុ​ល្បែង ​VIP​ និង​មាន​ស្លុត​ម៉ាស៊ីន​ ២,៥០០គ្រឿង​។

លោក​ McNally​ បាន​បន្ថែម​ទៀត​ថា​ “ភាព​ផ្តាច់​មុខ​របស់​យើង​ដូចដែល​មានដល់​ឆ្នាំ​ ២០៣៥​។ យើង​មាន​ពេលវេលា​ច្រើន​ ហើយ​យើង​ត្រូវការ​ពង្រីក​ឱកាស​របស់​យើង​”។ លោក​បន្ត​ថា​ “យើង​ជា​អ្នកនាំ​មុខ​គេ​ក្នុង​វិស័យ​បដិសណ្ឋារ​កិច្ច​ នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​យើង​មើលឃើញ​ពី​ការ​រីកចម្រើន​ មិន​ត្រឹមតែ​ជាមួយ​ទេសចរ​ចិន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​មាន​អ្នកទេសចរ​មក​ពី​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។

លោក​បន្ត​ថា​ “ភ្នំពេញ​ជាទី​ក្រុង​មួយ​នឹង​បន្ត​រីកចម្រើន​ ហើយ​ខ្ញុំ​មិន​គិតថា​ចំនួន​អ្នកទេសចរ​នឹង​មាន​តិច​នោះ​ទេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here