ដោយ ម៉ាណេត
ភ្នំពេញៈ ប្រតិបត្តិករជាន់ខ្ពស់ក្រុមហ៊ុន NagaCorp Limited បានប្រកាសថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក កំពុងស្ថិតនៅក្នុងជំហរមួយ ដើម្បីពិនិត្យមើលឱកាសថ្មីរួមទាំងលទ្ធភាពចូលក្នុងទីផ្សារជប៉ុនដែលទើបនឹងចាប់ផ្ដើម។
លោក Tim McNally ប្រធានក្រុមហ៊ុន Nagacorp ដែលបានចុះបញ្ជីនៅហុងកុងនេះបានថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខGGR Asia កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុននេះមានចំណាប់អារម្មណ៍ ក្នុងការទទួលបានអាជ្ញាប័ណ្ណកាស៊ីណូនៅប្រទេសជប៉ុន ប៉ុន្តែក៏មានបំណងចង់បន្តនូវភាពប្រាកដនិយម និងគិតអំពីការសន្យារបស់យើង។ លោកបន្តថា “យើងបានទៅប្រទេសជប៉ុន និងកន្លែងជាច្រើនទៀត ហើយខណៈពេលដែលយើងត្រូវគិតគូរពីការវិនិយោគរបស់យើង ដូចគ្នានេះ យើងមានទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុដែលយើងស្ថិតនៅក្នុងទីតាំងមួយដើម្បីមើលនៅឱកាសថ្មី។
-->
លោកបន្តថា “យើងត្រូវតែមានភាពប្រាកដនិយម និងគិតគូរអំពីការប្តេជ្ញាចិត្តរបស់យើង ប៉ុន្តែយើងមិនបិទភ្នែកហើយគ្រាន់តែកំណត់ពីកន្លែងដែលយើងមាន។ យើងនឹងបន្តសម្លឹងមើលឱកាស”។
គេហទំព័រ GGR Asia បានរាយការណ៍ថា ក្រុមហ៊ុន NagaCorp Limited គឺជាអ្នកទទួលខុសត្រូវសម្រាប់ក្រុមហ៊ុនណាហ្គាវើលនៅកម្ពុជា ហើយក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណកាស៊ីណូរយៈពេល៧០ឆ្នាំ ជាមួយនឹងកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ដែលហាមក្រុមហ៊ុនដទៃទៀត មិនឲ្យទទួលបានអាជ្ញាប័ណ្ណកាស៊ីណូ ដែលមានចំងាយ១២៤ ម៉ាយជុំវិញភ្នំពេញរហូតដល់ឆ្នាំ ២០៣៥។
ដោយសារតែការប្តេជ្ញាចិត្តរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុន NagaCorp Limited បានប្រកាសកាលពីខែមេសាថា ខ្លួនកំពុងត្រៀមចំណាយប្រាក់ ៣,៥លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារដែលចំនួន ៤,៧២០បន្ទប់បន្ថែមទៀត សម្រាប់ការអភិវឌ្ឍណាហ្គាវើល។ ក្រុមហ៊ុនបានបញ្ជាក់ថា ការពង្រីកដំណាក់កាលទី៣នេះ នឹងរួមបញ្ចូលការបញ្ចាំងនៃសួនឌីជីថលជាមួយកន្លែងកម្សាន្តពហុកម្សាន្ត១២ជាន់ និងអាចមើលឃើញកាស៊ីណូឡើងដល់៨០០កន្លែងបន្ថែម និងតុល្បែង VIP និងមានស្លុតម៉ាស៊ីន ២,៥០០គ្រឿង។
លោក McNally បានបន្ថែមទៀតថា “ភាពផ្តាច់មុខរបស់យើងដូចដែលមានដល់ឆ្នាំ ២០៣៥។ យើងមានពេលវេលាច្រើន ហើយយើងត្រូវការពង្រីកឱកាសរបស់យើង”។ លោកបន្តថា “យើងជាអ្នកនាំមុខគេក្នុងវិស័យបដិសណ្ឋារកិច្ច នៅក្នុងប្រទេសកម្ពុជា ហើយយើងមើលឃើញពីការរីកចម្រើន មិនត្រឹមតែជាមួយទេសចរចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកទេសចរមកពីអាស៊ីអាគ្នេយ៍ផងដែរ។
លោកបន្តថា “ភ្នំពេញជាទីក្រុងមួយនឹងបន្តរីកចម្រើន ហើយខ្ញុំមិនគិតថាចំនួនអ្នកទេសចរនឹងមានតិចនោះទេ”៕