ដោយ Donald Lee
ភ្នំពេញៈ យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអាមេរិកបានឱ្យដឹងថា វិស័យផលិតកម្មរបស់អាមេរិក បានធ្លាក់ចូលក្នុងវិបត្តិកាលពីខែមុន បន្ទាប់ពីការធ្លាក់ចុះត្រីមាសទី១ និងទី២ នៅឆ្នាំ ២០១៩។
វិស័យផលិតកម្មនៅអាមេរិកបានធ្លាក់ចុះ ២,២ភាគរយ នៅចន្លោះខែមេសា និងខែ មិថុនា ដែលជាការធ្លាក់ចុះប្រចាំត្រីមាសជាប់ៗគ្នានៃឆ្នាំនេះ ដោយសារភាពតានតឹងពីសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន និងសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះ។
-->
អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Pantheon Macroeconomics លោក Ian Shepherdson បាននិយាយនៅក្នុងរបាយការណ៍ស្រាវជា្រវមួយថា “ការធ្លាក់ចុះនៃផលិ តកម្មមិនមែនជារឿងថ្មីទេ វាជាផលវិបាកដោយសារការធ្លាក់ចុះប្រទេសចិន និងសង្គ្រាមពាណិជ្ជកម្ម”។
ប៉ុន្តែក្រុមអ្នកវិភាគមិនរំពឹងថា ការធ្លាក់ចុះនៃផលិតកម្មនឹងមិនកាន់តែអាក្រក់នោះទេ ខណៈដែលអាមេរិកបានជួបប្រទះ នូវការងើបឡើងវិញចាប់តាំងពីឆ្នាំ២០០៩មក។
ខណៈផលិតកម្មគឺជាធាតុផ្សំដ៏សំខាន់មួយ ចំពោះសេដ្ឋកិច្ចអាមេរិក វិស័យសេវាកម្មមានចំនួនជាង៧៥ភាគរយនៃសេដ្ឋកិច្ចសរុប។ ផ្នែកសេវាកម្មរួមបញ្ចូលទាំងសកម្មភាពលក់រាយ ធនាគារ សណ្ឋាគារ អចលនទ្រព្យការអប់រំ សុខភាព ការងារសង្គម ការងារកុំព្យូទ័រ ការកម្សាន្ត ប្រព័ន្ធផ្សព្វផ្សាយ ទំនាក់ទំនង ការផ្គត់ផ្គង់អគ្គិសនី និងឧស្ម័ន។
យោងតាមទិន្នន័យរបស់ការិយាល័យជាតិស្ថិតិ (NBS) របស់ចិនបានឱ្យដឹងថា សេដ្ឋកិច្ចចិនបានធ្លាក់ចុះមកនៅត្រឹម៦,២ភាគរ យនៅត្រីមាសទីពីរនៃឆ្នាំនេះ ដែលជាអត្រាទាបបំផុតគិតចាប់តាំងពីឆ្នាំ១៩៩២មក៕