វិស័យ​ផលិតកម្ម​អាមេរិក​ជួប​ការ​ដើរថយក្រោយ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee

ភ្នំ​ពេញៈ​ យោង​តាម​ទិន្នន័យ​ ដែល​ចេញផ្សាយ​ដោយ​អាមេរិក​បានឱ្យ​ដឹង​ថា​ វិស័យ​ផលិតកម្ម​របស់​អាមេរិក​ បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​កាលពី​ខែមុន​ បន្ទាប់ពី​ការ​ធ្លាក់ចុះ​ត្រីមាស​ទី១​ និង​ទី២​ នៅ​ឆ្នាំ​ ២០១៩​។

វិស័យ​ផលិតកម្ម​នៅ​អាមេរិក​បាន​ធ្លាក់ចុះ ២​,២ភាគរយ​ នៅចន្លោះ​ខែមេសា​ និង​ខែ​ មិថុនា​ ដែល​ជា​ការ​ធ្លាក់ចុះ​ប្រចាំ​ត្រី​មាស​ជាប់​ៗគ្នា​នៃ​ឆ្នាំនេះ​ ដោយសារ​ភាព​តានតឹង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ និង​សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្លាក់ចុះ​។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ Pantheon​ Macroeconomics​ លោក​ Ian​ Shepherdson​ បាន​និយាយ​នៅក្នុង​របាយការណ៍​ស្រាវ​ជា្រ​វមួ​យថា​ “ការ​ធ្លាក់ចុះ​នៃ​ផលិ​ តកម្ម​មិនមែន​ជា​រឿង​ថ្មី​ទេ​ វា​ជា​ផលវិបាក​ដោយសារ​ការ​ធ្លាក់ចុះ​ប្រទេស​ចិន​ និង​សង្គ្រាម​ពាណិជ្ជកម្ម​”។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​មិន​រំពឹង​ថា​ ការ​ធ្លាក់ចុះ​នៃ​ផលិតកម្ម​នឹង​មិន​កាន់តែ​អាក្រក់​នោះ​ទេ​ ខណៈ​ដែល​អាមេរិក​បាន​ជួបប្រទះ​ នូវ​ការ​ងើបឡើង​វិញ​ចាប់តាំងពី​ឆ្នាំ២០០៩មក​។

ខណៈ​ផលិតកម្ម​គឺជា​ធាតុផ្សំ​ដ៏​សំខាន់​មួយ​ ចំពោះ​សេដ្ឋកិច្ច​អាមេរិក​ វិស័យ​សេវាកម្ម​មាន​ចំនួន​ជាង៧៥ភាគរយ​នៃ​សេដ្ឋកិច្ច​សរុប​។ ផ្នែក​សេវាកម្ម​រួមបញ្ចូល​ទាំង​សកម្មភាព​លក់រាយ​ ធនាគារ​ សណ្ឋាគារ​ អចលនទ្រព្យ​ការអប់រំ​ សុខភាព​ ការងារ​សង្គម​ ការងារ​កុំព្យូទ័រ​ ការកម្សាន្ត​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទំនាក់ទំនង​ ការ​ផ្គត់ផ្គង់​អគ្គិសនី​ និង​ឧស្ម័ន​។

យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ជាតិ​ស្ថិតិ​ (NBS​) របស់​ចិន​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម៦​,២ភា​គរ​ យនៅ​ត្រីមាស​ទីពីរ​នៃ​ឆ្នាំនេះ​ ដែល​ជា​អត្រា​ទាប​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ១៩៩២មក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here