ដោយ៖ រ៉ាណេត
ភ្នំពេញ៖ ពាក្យថាផ្ទះល្វែងស្តង់ដាមានន័យថា ផ្ទះដែលមានទទឹងយ៉ាងតិច ៤ម៉ែត្រ និងបណ្តោយយ៉ាងតិច ១៦ម៉ែត្រ។ តើមានគម្រោងណាខ្លះដែលសាងសង់ផ្ទះល្វែងស្តង់ដាដាក់លក់ក្នុងតម្លៃពិសេស?
ស្ទើរគ្រប់តំបន់ដែលស្ថិតនៅជាយក្រុង គឺកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាទៅលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ជាពិសេស តំបន់ភាគខាងត្បូងរាជធានីភ្នំពេញតែម្ដង។
-->
ជាក់ស្ដែង នៅលើផ្លូវ ៤០ម៉ែត្រ ឆ្ពោះពីទួលពង្រទៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ ក្នុងចំណោមបុរីដែលកំពុងតែបង្ហាញខ្លួនយ៉ាងស្អេកស្កះនោះ គម្រោងលំនៅដ្ឋានស្ដង់ដា ហេង ហួត កំពុងតែមមាញឹកក្នុងការសាងសង់ផ្ទះល្វែងដែលមានទំហំស្តង់ដា ជូនអតិថិជនរបស់ខ្លួន។
ស្ថិតនៅក្នុងទីតាំងដែលពោរពេញទៅដោយសក្ដានុពល ជាបណ្តុំនៃទីប្រជុំជន ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មចម្រុះ នៅជិតផ្សារសុភមង្គល កែបុរីសន្តិភាព២ ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលស្ថិតលើផ្លូវបេតុងរដ្ឋ ១២ម៉ែត្រ មានចំងាយតែ ៥០ម៉ែត្រប៉ុណ្ណោះពីផ្លូវ ៤០ម៉ែត្រ គម្រោង លំនៅដ្ឋានស្ដង់ដា ហេង ហួត បាន និងកំពុងតែដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
នាយកគ្រប់គ្រង់ផ្នែកទីផ្សារ និងការលក់គម្រោងលំនៅដ្ឋានស្ដងដា ហេង ហួត លោក ឈាង រ័ត្ន បានមានប្រសាសន៍ប្រាប់កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះថា បច្ចុប្បន្ន តំបន់ដែលធ្លាប់តែគ្រប់ដណ្ដប់ទៅដោយបឹងតូចៗពោរពេញទៅដោយត្រកួន កំប្លោកនោះ បានប្រែក្លាយ និងអភិវឌ្ឍក្លាយជាបណ្តុំលំនៅដ្ឋានចំរុះដែលនឹកស្មានមិនដល់។
លោកបានបន្តទៀតថា “ខណ្ឌដង្កោជាខណ្ឌមានសក្តានុពលអភិវឌ្ឈខ្លាំងណាស់ព្រោះថាមានតែខណ្ឌនេះទេដែលនៅសល់ដីទំនេរច្រើនជាមួយហេដ្ឋារចនាសម្ព័ន្ធអំណោយផល”។ លោកបន្តថា “កត្តាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា ងាយស្រួលក្នុងការចេញចូល ជាពិសេសនៅក្បែផ្លូវ៦០ម៉ែត្រ។ មិនយូរទេនឹងមិនមានដីទំនេរទៀតទេនៅខណ្ឌនេះ”។
ភ្ជាប់ជាមួយផ្លូវ ៤០ម៉ែត្រ ដ៏មមាញឹកក្នុងការធ្វើដំណើររបស់ប្រជាជននៃតំបន់ទួលពង្រដែលប្រមូលផ្តុំទៅដោយវត្តមានរោងចក្រ ឃ្លាំង និងបណ្តាសហគ្រាសនោះ នៅតំបន់ផ្លូវ ៤០ម៉ែត្រ ក្បែបុរីសន្តិភាព២ ត្រូវបានក្លាយជាតំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពល ខណៈដែលកំណើនប្រជាសាស្ត្រកាន់តែច្រើនចូលទៅរស់នៅក្នុងតំបន់នេះ។
ដោយឡែកចំពោះគម្រោងលំនៅដ្ឋានបែបស្ដង់ដារបស់ក្រុមហ៊ុន ហេង ហួត ក៏ក្លាយជាគោលដៅយ៉ាងសំខាន់ក្នុងក្រសែភ្នែករបស់អតិថិជន និងធនាគាផងដែរ ខណៈដែលការសាងសង់បានសម្រេចប្រមាណ ៨០% រួចទៅហើយ។“ទិញតែម្តងរស់នៅបានតកូនតចៅ!”។ នេះជាពាក្យសំដីរបស់លោក ឈាង រ័ត្ន បញ្ជាក់ហើយបញ្ជាក់ទៀត។
លោកថាអតិថិជនចង់បានផ្ទះដែលអាចរស់នៅបានតកូនតចៅ ដែលមានកម្មសិទ្ធស្របច្បាប់១០០% និងអាចសាងសង់ជាន់បន្ថែម។
លោក ឈាង រ័ត្ន ក៏បានមានប្រសាសន៍ឱ្យដឹងទៀតថា លំនៅដ្ឋាននៅក្នុងគម្រោង ហេង ហួត នាពេលនេះមានប្រមាណ ៤០ល្វែងតែប៉ុណ្ណោះ ដែលផ្ទះនីមួយសុទ្ធតែមានទំហំស្តង់ដា ហើយការលក់បានសម្រេចរហូត ៦០% រួចទៅហើយ។ ការទទួលបានអតិថិជនច្រើនក្នុងរយៈពេលខ្លីនេះក៏ព្រោះតែលំនៅដ្ឋានទាំងនេះ សាងសង់ផ្ទះដែលស្តង់ដាប្រវែង ១៦ម៉ែត្រ និងបង្កើតផ្លូវថ្មីស្តង់ដា ១០ម៉ែត្រ។ ម្ចាស់គម្រោងមានថិវិកាគ្រប់គ្រាន់សម្រាប់សាង។
បន្ថែមពីនេះ រាល់អតិថិជនដែលបានកក់ និងទិញលំនៅដ្ឋានក្នុងគម្រោងនេះ នឹងបានចូលរស់នៅយ៉ាងកក់ក្ដៅក្នុងរយៈពេលដ៏ខ្លីខាងមុននេះ។ លោកបានបន្តឱ្យដឹងថែមទៀតថា ចំពោះការទិញ អតិថិជនមានច្រើនជម្រើស ងាយស្រួលក្នុងការបង់ប្រាក់រំលស់ជាមួយធនាគាស្តង់ដា ដែលមានការប្រាក់ទាបបំផុត និងរហូតដល់ ២០ឆ្នាំ រួមជាមួយនឹងប្លង់រឹងបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់។
ផ្ទះនីមួយៗគឺសុទ្ធតែមានលក្ខណៈស្តង់ដាទាំងអស់ គឺ ទំហំ ៤,២ X១៦ម៉ែត្រ មានទីធ្លាខាងមុខ ៤ម៉ែត្រ និងទីធ្លាខាងក្រោយផ្ទះ ១,៥-២ម៉ែត្រ និងមានផ្លូវមុខផ្ទះ ១០ម៉ែត្រ ដែលមានបំពាក់អំពូលសូឡាបំភ្លឺផ្លូវទៀតផង។ ផ្ទះទាំងអស់គឺបែទៅទិសខាងត្បូង ជើង និងកើត ដែលជាទិសល្អប្រសើរក្នុងការរស់នៅ។
កម្ពស់ពីបាតក្រោមដល់ពិដានលើមានប្រវែងរហូតដល់ ៥,៤ម៉ែត្រដែលអាចឱ្យខ្យល់ចេញចូលគ្រប់គ្រាន់ក្នុងលំនៅដ្ឋាន បន្ទប់នីមួយសុទ្ធតែមានពិដានខ្ពស់ស្រឡះប្រកបដោយហុងស៊ុយល្អប្រសើរក្នុងការរស់នៅ។
ទោះបីគម្រោងនេះមានលក្ខណៈស្តង់ដាយ៉ាងនេះក៏ដោយ ក៏ក្រុមហ៊ុនលក់ក្នុងតម្លៃត្រឹម 59,800ដុល្លារតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍អាចសាកសួរព័ត៌មានលម្អិតតាមរយៈទូរស័ព្ទលេខ 098 568000/ ឬតាមរយៈ Facebook Page : Star Heritage Residence





