ដោយ Donald Lee
ភ្នំពេញ៖ តំបន់អាស៊ីធ្លាប់បានឃើញពីការបំបែកឯតទគ្គ នៃការទិញកម្មអចលនទ្រព្យដែលមានតម្លៃថ្លៃបំផុតនៅពាក់កណ្តាលឆ្នាំ២០១៩។
ខាងក្រោមនេះគឺជាការទិញអចលនទ្រព្យធំៗចំនួន៥ ដែលបានធ្វើឱ្យវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដែលហុងកុងបានបង្ហាញជាថ្មីម្តងទៀតថាបានបង្ហាញខ្លួនជាទីក្រុង ដែលមានតម្លៃអចលនទ្រព្យខ្ពស់បំផុតនៅលើពិភពលោក។
-->
៥) គម្រោងការិយាល័យ Toranomon Ni-Chome នៅទីក្រុងតូក្យូ

ក្រុមហ៊ុន Dai-Ichi Life Holdings ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានទិញអគារការិយាល័យនេះ ដែលមានទំហំជិត ៥៩,០០០ម៉ែត្រការ៉េនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្មក្រុងតូក្យូក្នុងតម្លៃ ១,១២ពាន់លានដុល្លារ។
៤) ផ្សារទំនើប Galaxy Mall នៅទីក្រុង Tianjin ចិន

ក្រុមហ៊ុន China Resources Land បានទិញយកផ្សារទំនើប Galaxy Mall ក្នុងទីក្រុង Tianjin ប្រទេសចិនក្នុងតម្លៃ១,១៥ពាន់លានដុល្លារ។ អគារនេះមានទំហំកន្លែងដីលក់រាយចំនួន ៣៦០,០០០ ម៉ែត្រការ៉េដែលមានកម្ពស់៥ជាន់។

៣) អាគារ Dinghao Plaza នៅទីក្រុងប៉េកាំង

ក្រុមហ៊ុន Partners Group ដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស បានទិញយកអាគារ Dinghao Plaza ក្នុងទីក្រុងប៉េកាំងក្នុងតម្លៃ ១,៣៤ ពាន់លានដុល្លារ។
២) ផ្សារទំនើបរបស់ក្រុមហ៊ុន Link REIT នៅហុងកុង

ក្រុមហ៊ុនវិនិយោគ Gaw Capital បានទិញភាគហ៊ុន នៃមជ្ឈមណ្ឌលផ្សារទំនើបចំនួន ១២កន្លែងនៅហុងកុង ពីក្រុមហ៊ុន Link Reit ។ ក្រុមហ៊ុននេះបានចំណាយប្រាក់ប្រហែល ១,៥៣ពាន់លានដុល្លារ ដែលមានទំហំលក់រាយប្រមាណជា
១០២,០០០ ម៉ែត្រការ៉េនៅទូទាំងហុងកុង។
១) អាគារការិយាល័យ Cityplaza Three និងអាគារការិយាល័យ Cityplaza Four នៅហុងកុង
ក្រុមហ៊ុនវិនិយោគ Hengli Holding បានទិញអាគារការិយាល័យ Cityplaza Three និង Cityplaza Four នៅហុងកុងក្នុងតម្លៃជិត២ពាន់លានដុល្លារពីក្រុមហ៊ុន Swire Properties ។

អាគារការិយាល័យកម្រិត A ចំនួនពីរនេះមានកំពស់២២ជាន់ ហើយមានទីតាំងនៅកណ្តាលតំបន់ពាណិជ្ជកម្មនៅហុងកុង៕