ដោយៈ រ៉ាណេត
ភ្នំពេញៈ ការចាប់ផ្តើមអាជីវកម្មទាមទារចំណេះដឹង ជំនាញ ពិសេសការចងបណ្តាញអាជីវកម្ម ហេតុនេះការស្វែងរកឳកាសនេះពិតជាសំខាន់ ហើយសាលាអចលនទ្រព្យកម្ពុជាបាននិងកំពុងធ្វើការងារនេះដើម្បីពង្រីក និងជំរុញការវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា។

-->
ការវិនិយោគលើការសិក្សា ជាការវិនិយោគដ៏ប្រសើរ និងមិនចេះរីងស្ងួត ហេតុនេះដើម្បីស្វែងយល់ និងសិក្សាបង្កើនចំណេះដឹង ក៏ដូចជំនាញបន្ថែមជាមួយសាលាអចលនទ្រព្យកម្ពុជាត្រឹមតែ៣៤ថ្ងៃ លោកអ្នកអាចមានធនធានយ៉ាងពិតប្រាកដ សម្រាប់ប្រកបជំនួញក្នុងវិស័យមួយនេះពេលមួយជីវិត ហើយរឹតតែពិសេសទៅទៀតនោះ ការចែករំលែកអ្នកដទៃដែលអ្នកពេញចិត្ត រួមជាមួយនឹងមនុស្សជំនាន់ដែលជាអ្នកបន្តវេណនៅក្នុងវិស័យមួយនេះ។
នាយកសាលាជំនាញអចលនទ្រព្យកម្ពុជា លោកខាត់ បូរ៉ាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២២ កក្កដាកន្លងមកថា នៅក្នុងរយៈពេល៣៤ថ្ងៃនៃការចូលខ្លួនជាសមាជិកនៃសាលាអចលនទ្រព្យកម្ពុជា លោកអ្នកនឹងបានសិក្សាស្វែងយល់ពីជំនាញ និងចំណេះដឹងជាច្រើនយ៉ាងសន្ធឹកសន្ធាប់ ដែលជាដើមទុនយ៉ាងសំខាន់ នៅក្នុងធ្វើជំនួញក្នុងវិស័យនេះ។
;សម្រាប់ពេលវេលានៃការសិក្សាស្វែងយល់ពីជំនាញ ត្រូវបានបែងចែកយ៉ាងច្បាស់លាស់ដូចជា ទី១ ជំនាញផ្លូវច្បាប់សម្រាប់អ្នករកស៊ី ក្នុងវិស័យអចលនទ្រព្យឱ្យបានជោគជ័យ (Legal Skill in Real Estate) មានរយៈពេល១ថ្ងៃ។ ទី២ សិក្សាពីវិធីសាស្ត្របំលែងខ្លួនពីអ្នកពុះដីឡូតិ៍ ទៅជាអ្នកអភិវឌ្ឍលំនៅដ្ឋានជោគជ័យ (How to Transform from Land Business man to Residence Developer) មានរយៈពេល១ថ្ងៃ។ ទី៣ ស្វែងយល់ពីវិធីសាស្រ្តជោគជ័យ ក្នុងការអភិវឌ្ឍអចលនទ្រព្យតាមបែបស្ថាបត្យកម្មលំដាប់លេខ១ សម្រាប់សតវត្យទី២១ (Successful Method in Property Development in the Image of Top Architecture) មានរយៈពេល១ថ្ងៃ។
ទី៤ សិក្សាពីជំនាញរៀបចំគម្រោងផែនការអាជីវកម្មសម្រាប់ការអភិវឌ្ឍដីឡូតិ៍ លំនៅដ្ឋាន និងការវិនិយោគឱ្យជោគជ័យ (Business Plan Skill ; for Property Development and Investment) រយៈពេល២ថ្ងៃ។ ទី៥ សិក្សាពីជំនាញរៀបចំគម្រោងផែនការអាជីវកម្មសម្រាប់ការអភិវឌ្ឍអាផាតមិន ខន់ដូ អគារពាណិជ្ជកម្ម និងការវិនិយោគឱ្យជោគជ័យ (Business Plan Skill for Condo, Commercial Center and Investment) រយៈពេល២ថ្ងៃ ។ ជាដើម។
លោកខាត់ បូរ៉ាបានបន្តឲ្យដឹងទៀតថា អ្វីដែលកាន់តែពិសេស ដែលជាការផ្តល់ជូនបន្ថែម គឺគ្រប់សមាជិករបស់សាលាអចលនទ្រព្យកម្ពុជា នឹងទទួលបានការបង្វឹកឱ្យក្លាយជាអ្នកពូកែរកស៊ីក្នុងវិស័យអចលនទ្រព្យកម្រិតកំពូល។ អាចពង្រីកបណ្តាញទិញ-លក់អចលនទ្រព្យកាន់តែទូលាយ និងបង្កើនប្រាក់ចំណូលកាន់តែលឿន។
លោកបន្តថា ការចូលជាសមាជិកសាលានេះ សមាជិកនឹងទទួលបានការបង្វឹកឡើងវិញពេញមួយជីវិតដោយមិនបាច់បង់ថ្លៃសិក្សា។ ទទួលបានការប្រឹក្សាពីសាលាជាបន្តបន្ទាប់ដោយឥតគិតថ្លៃ សម្រាប់រយៈពេលពេញមួយជីវិត និងមានបណ្តាញសមាជិកអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យទូទាំងប្រទេស ជួយគាំទ្រជ្រោមជ្រែងគ្នា សហការគ្នាទៅវិញទៅមកក្នុងភាពជាដៃគូ។
បន្ថែមពីនេះ គឺការវិនិយោគដោយការប្រើថវិកាតិច ប៉ុន្តែអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងការចូលបង្វឹកតាមវគ្គផ្សេងៗ បន្ទាប់ពីបានក្លាយជាសមាជិកផ្សារណាត់អចលនទ្រព្យ Estate Exchange។

អ្នករកស៊ីក្នុងវិស័យនេះចង់ពង្រីកបណ្តាញ ចង់ពង្រឹងសមត្ថភាព និងពង្រីកឳកាសជោគជ័យកាន់តែធំអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 077 456 001/ 081 456 001/088 2000 168៕