ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងបរិស្ថានបានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ។

ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងបរិស្ថានបានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ។

សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ មានប្រវែង ១៨.៩៨៥ម៉ែត្រ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីហ្សាដឺហ្គោល។ មហាវិថីសម្តេចមុនីរ៉េត កំណាត់មហាវិថីសហព័ន្ធរុស្សី ផ្លូវវេងស្រេង កំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវទំនប់កប់ស្រូវ រាជធានីភ្នំពេញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន(ម្ចាស់គម្រោង) និងមានការសិក្សាគម្រោងដោយក្រុមហ៊ុន នីប៉ុង កូអេ ខូ អិលធីឌី និងសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា PPIC Co., Ltd.។
លោកសូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងនៅក្នុងកិច្ចប្រជុំកាលពីទី២២ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះបានប្រកាសគាំទ្រលើផែនការមួយចំនួនដូចជា ទី១ គាំទ្រនិងសាទរចំពោះម្រោងអភិវឌ្ឍន៍នេះ ពីព្រោះគម្រោងនេះចូលរួមចំណែកអភិវឌ្ឍន៍ទំនើបកម្មទីក្រុង និងកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ទី២ ម្ចាស់គម្រោងត្រូវផ្តល់ព័ត៌មានបន្ថែមស្តីពីប្រភេទរថភ្លើង ទី៣ ម្ចាស់គម្រោងត្រូវបញ្ជាក់ពីទីតាំងការដ្ឋាន និងត្រូវបញ្ជាក់ពីការ គ្រប់គ្រងសំណល់រឹង-រាវ និងទី៤ ក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយម្ចាស់គម្រោង ធ្វើការកែសម្រួល និងបំពេញ បន្ថែមនៅក្នុង របាយការណ៍ ESIA នេះនូវរាល់មតិអង្គប្រជុំដែលបានលើកឡើង។

កិច្ចប្រជុំអន្តរក្រសួងលើគម្រោងអភិវឌ្ឍន៍ផ្លូវដែក ក្នុងរាជធានីភ្នំពេញនេះ ប្រព្រឹត្តទៅ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋាននៃក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រុមហ៊ុនទីប្រឹក្សាផងដែរ៕