ប្រែសម្រួលដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនជំនាញខាងរចនាកាស៊ីណូ Steelman Partners LLP កំពុងគ្រប់គ្រងការរចនាថ្មីនៃការពង្រីក Naga 3 របស់ក្រុមហ៊ុន NagaCorp Ltd នៅភ្នំពេញ ខណៈសាខាថ្មី Naga 3 ដែលរូមបញ្ចូលទាំងវិស័យល្បែង និងការកំសាន្តផ្សេងៗបាននិងកំពុងសាងសង់ក្រោមទុនវិនិយោគប្រមាណ ៣,៥២ពាន់លានដុល្លារ។
ក្រុមហ៊ុន NagaCorp ដែលមានឈ្មោះក្នុងទីក្រុងហុងកុង មានអាជ្ញាប័ណ្ណផ្តាច់មុខក្នុងការប្រតិបត្តិការកាស៊ីណូនៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការណាហ្គា១ ដែលបានបើកដំណើរការកាលពីខែធ្នូឆ្នាំ២០០៦។ ណាហ្គា ១ បច្ចុប្បន្ននេះ ត្រូវបានសាងសង់ភ្ជាប់ទៅណាហ្គា២ ដែលជាការពង្រីកដែលបានបើកនៅខែ វិច្ឆិកា ឆ្នាំ ២០១៤។
-->
ក្រុមហ៊ុនណាហ្គាខបបានឲ្យដឹងថា “តាមការយល់ព្រមរបស់រដ្ឋាភិបាល ផែនការនេះ គឺដើម្បីភ្ជាប់ផ្សារណាហ្គាខបក្រោមដី ដោយភ្ជាប់រវាងសណ្ឋាគារនិងកាស៊ីណូណាហ្គា១ និងណាហ្គា២ ទៅនឹងណាហ្គាខប៣”។
ក្រុមហ៊ុន Steelman Partners បានធ្វើការលើការរចនាទាំងពីរទាំងណាហ្គា ១ និងណាហ្គា២។ ក្រុមហ៊ុននេះត្រូវបានគេស្គាល់នៅក្នុងឧស្សាហកម្មលេងល្បែង នៅអាស៊ីបូព៌ា សម្រាប់ការងាររបស់ខ្លួនលើរមណីយដ្ឋានកាស៊ីណូខ្ពស់មួយចំនួន រួមមាន Sands Macao ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រតិបត្តិកាស៊ីណូSands ម៉ាកាវ ក្រុមហ៊ុនចិនដែលជាក្រុមហ៊ុន មេរបស់ក្រុមហ៊ុន Las Vegas Sands Corp ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងដំណាក់កាលទី២ នៃទូរស័ព្ទGalaxy Macau ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Cotai នៃក្រុមហ៊ុន Galaxy Entertainment Group Ltd។
ក្រុមហ៊ុនណាហ្គាខប ក៏បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត លើគម្រោងណាហ្គា ៣។ គម្រោងណាហ្គា៣ នឹងសាងសង់អាគារចំនួនប្រាំ។ ដីសម្រាប់ការអភិវឌ្ឍថ្មីនេះនឹងគ្របដណ្តប់លើផ្ទៃដីចំនួន១៦,៨៣៧ ម៉ែត្រការ៉េ។
បើយោងតាមក្រុមហ៊ុនណាហ្គាខប នៅពេលសាងសង់រួចរាល់គម្រោងណាហ្គា ៣ ត្រូវបានរំពឹងថា នឹងមានសណ្ឋាគារកម្ពស់៦៦ជាន់ចំនួនពីរអាគារ សណ្ឋាគារកម្ពស់៤៥ជាន់ចំនួនពីរអាគារ នឹងខុនដូមួយដែលមានកំពស់៤៨ជាន់។
ក្រុមហ៊ុនណាហ្គាខបបានឱ្យដឹងថា ណាហ្គា៣នឹងបន្ថែមបន្ទប់សណ្ឋាគារចំនួន ៤,៧២០ លើគម្រោងណាហ្គាវើល។ សណ្ឋាគារជាច្រើននេះនឹងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសណ្ឋាគារអន្តរជាតិដ៏ល្បីមួយឬច្រើន។

បច្ចុប្បន្នណាហ្គា១មានសណ្ឋាគារបន្ទប់ចំនួន ៧៥៥បន្ទប់ រីឯណាហ្គា២ មានបន្ទប់ផ្គត់ផ្គង់សណ្ឋាគារចំនួន៩០៣៕
ប្រភព៖ GGRAsia