ដោយគង់ សូរិយា
ភ្នំពេញៈ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រីនុត រត្ថាបានដឹកនាំថ្នាក់ដឹកនាំ និងសមាជិកសមាគមនេះចុះទស្សនកិច្ច និងសិក្សាស្វែងយល់ពីគំរោងអភិវឌ្ឍន៍អចលនទ្រព្យនានានៅប្រទេសម៉ាឡេស៊ី។

ដោយគង់ សូរិយា
ភ្នំពេញៈ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រីនុត រត្ថាបានដឹកនាំថ្នាក់ដឹកនាំ និងសមាជិកសមាគមនេះចុះទស្សនកិច្ច និងសិក្សាស្វែងយល់ពីគំរោងអភិវឌ្ឍន៍អចលនទ្រព្យនានានៅប្រទេសម៉ាឡេស៊ី។

ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមកាលពីចុងសប្តាហ៍នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាគមជាច្រើន ដែលមានបំណងវិនិយោគលើអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ី និងស្វែងរកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសមាគម ដើម្បីធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានភាពរីកចម្រើនបន្ថែមទៀត។
ថ្នាក់ដឹកនាំសមាគមបានទៅទស្សនកិច្ចនៅគំរោង Forest City ជាគំរោងវិនិយោគដ៏ធំរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលមានទីតាំងនៅព្រំប្រទល់រវាងប្រទេសម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី។

លោកស្រីនុត រត្ថាអនុប្រធាន CREA បានមានប្រសាសន៍ថា ការចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការវិនិយោគអចលនទ្រព្យ នៅប្រទេសម៉ាឡេស៊ី មានសារៈសំខាន់ដើម្បីយើងអាចដឹកពីស្ថានភាពប្រទេសក្នុងតំបន់ ព្រោះបច្ចុប្បន្នកម្ពុជា និងម៉ាឡេស៊ីកំពុងរស់នៅលក្នុងសហគមន៍អាស៊ានតែមួយ។

លោកស្រីបន្តថា “ជាមួយគ្នានេះយើងក៏អាចសិក្សា និងដកស្រង់បទពិសោធន៍ល្អៗពីការអភិវឌ្ឍនានារបស់ម៉ាឡេស៊ី ដើម្បីយកមករួមចំណែកជួយអភិវឌ្ឈន៍ប្រទេសជាតិយើងបានផងដែរ”៕