ដោយ វល័ក្ខ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៩នេះ សាលាអចលនទ្រព្យកម្ពុជា ដោយមានការសហការគាំទ្រពី ក្លឹបអ្នកលក់ដីឡូតិ៍កម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី « វិធីសាស្ត្រត្រៀមខ្លួនក្លាយជាអ្នកលក់ដីឡូតិ៍អាជីពជោគជ័យ» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការជប៉ុន-កម្ពុជា (CJCC) ដើម្បីជួយពង្រឹងសមត្ថភាព និងចំណេះដឹងជូនដល់អ្នកលក់ដីឡូតិ៍ ព្រមទាំងអុ្នករកស៊ីក្នុងវិស័យដីធ្លីនៅកម្ពុជាឱ្យកាន់តែជោគជ័យបន្ថែមទៀត។
លោក ខាត់ បូរ៉ា នាយកប្រតិបត្តិសាលាអលចនទ្រព្យកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលានេះនឹងមានការចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងពីវាគ្មិនជំនាញៗ មកពីស្ថាប័នរដ្ឋ និងឯកជនចំនួន៥រូប ដែលពាក់ព័ន្ធនឹងប្រធានបទដូចជា៖ គន្លឹះជោគជ័យក្នុងការលក់ដីឡូតិ៍ ច្បាប់ស្តីពីការពុះដីឡូតិ៍ ក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនទ្រព្យ ការរៀបចំបង្កើតគម្រោងដីឡូតិ៍ ការពុះដីឡូតិ៍ របៀបផ្ទេរកម្មសិទ្ធិ ការប្រើប្រាស់ព័ត៌មាន និងទិន្នន័យទីផ្សារក្នុងការលក់ដីឡូតិ៍ រួមជាមួយនឹងរៀបចំគម្រោងដីឡូតិ៍ លើវិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ និងមានសក្តានុពលខ្ពស់។
-->
លោកបានបន្ថែមថា៖ គោលបំណងសំខាន់ៗក្នុងសិក្ខាសាលានេះរួមមាន ទី១ ចែករំលែកអំពីគន្លឹះជោគជ័យក្នុងការលក់ដីឡូតិ៍ ទី២ចែករំលែកគន្លឹះជោគជ័យក្នុងការរៀបចំបង្កើតគម្រោងដីឡូតិ៍ ទី៣ ចែករំលែកអំពីគន្លឹះក្នុងការប្រើប្រាស់ព័ត៌មាន និងទិន្នន័យទីផ្សារក្នុងការលក់ដីឡូតិ៍ និងរៀបចំគម្រោងដីឡូតិ៍ និងទី៤ ធ្វើការចែករំលែកអំពីច្បាប់ក្នុងការពុះដីឡូតិ៍ និងរបៀបផ្ទេរកម្មសិទ្ធិ។
លោក ញ៉ែម សុទ្ធា ប្រធានក្លឹបអ្នកលក់ដីឡូតិ៍កម្ពុជាក៏ដែលជាជាក្លឹបប្រមូលផ្តុំសមាជិកបណ្តាញអ្នកលក់ដីឡូតិ៍ទូទាំងប្រទេស ដែលក្នុងនោះសមាជិកទាំងអស់នឹងទទួលបានការបណ្តុះបណ្តាលអំពីអាជីពជាអ្នកលក់ដីឡូតិ៍ដ៏មានវិជ្ជជីវៈ ការប្រឹក្សាផ្លូវច្បាប់អំពីការលក់ដីឡូតិ៍ និងឱកាសទទួលបានគម្រោងដីឡូតិ៍លក់ទូទាំងប្រទេស ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យមានភាពរីកចម្រើនប្រកបដោយចិរភាព ក៏បានមានប្រសាសន៍ថាកម្មវិធីសិក្ខាសាលាថ្ងៃនេះ ពិតជាកម្មវិធីពិសេស និងមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់បងប្អូនដែលជាអ្នកលក់ដីឡូតិ៍ និងបងប្អូនដែលជាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យផងដែរ។
សាលាអចលនទ្រព្យកម្ពុជា គឺជាស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកអចលនទ្រព្យដែលសហការយ៉ាងជិតស្និទជាមួយសមាគមអចលនទ្រព្យ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ម្ចាស់អចលនទ្រព្យ ធនាគារ ក្រុមហ៊ុនវិនិយោគ អ្នកវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ សាលាអចលនទ្រព្យ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ក្រុមហ៊ុនស្ថាបត្យកម្ម ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនច្បាប់ និងអជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើនគុណភាពធនធានមនុស្សក្នុងវិស័យអចលនទ្រព្យ បង្កើនប្រាក់ចំណូលបានលឿនសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរីកចម្រើន និងកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។
អំពីលក្ខណៈពិសេសរបស់សាលាអចលនទ្រព្យកម្ពុជា៖
1.កម្មវិធីសិក្សាតាមស្តង់ដារ និងឆ្លើយតបនឹងតម្រូវការពិតជាក់ស្តែងក្នុងទីផ្សារកម្ពុជា។
2.គ្រូបង្វឹកមានបទពិសោធន៍ខ្ពស់ យូរឆ្នាំ ក្នុងអាជីព និងអាជីវកម្មក្នុងវិស័យអចលនទ្រព្យ។
3.សាលាមានការគាំទ្រពីទីប្រឹក្សានិងវាគ្មិនល្បីៗ ដែលមានបទពិសោធន៍ និងស្នាដៃក្នុងការរកស៊ីក្នុងវិស័យអចលនទ្រព្យ។
4.ការសិក្សាផ្សារភ្ជាប់ជាមួយនឹងការអនុវត្តផ្ទាល់។
5.ទទួលបានទម្រង់ និងឯកសារពាក់ព័ន្ធនានាដែលអាចប្រើប្រាស់បាន។
ការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៖
1.បង្កើនគុណភាពធនធានមនុស្សនៅកម្ពុជាក្នុងវិស័យអចលនទ្រព្យអោយមានសមត្ថភាពពេញលេញ រកប្រាក់ចំណូលបានខ្ពស់ និងកំណើនសេដ្ចកិច្ចជាតិ
2.ជួយឲ្យការរកស៊ីក្នុងវិស័យអចលនទ្រព្យរីកចម្រើនបានឆាប់រហ័ស និងមានស្ថេរភាព។
3.ជួយដោះស្រាយបញ្ហា និងកាត់បន្ថយបញ្ហាក្នុងការរកស៊ីក្នុងវិស័យអចលនទ្រព្យ។
អត្ថប្រយោជន៍របស់សមាជិកសាលាអចលនទ្រព្យកម្ពុជា៖
1.បង្វឹកអោយក្លាយជាអ្នកពូកែរកស៊ីក្នុងវិស័យអចលនទ្រព្យកំរិតកំពូល។
2.ពង្រីកបណ្តាញទិញលក់អចលនទ្រព្យឲ្យកាន់តែទូលាយ និងបង្កើនប្រាក់ចំណូលកាន់តែលឿន។
3.ទទួលបានការបង្វឹកឡើងវិញពេញមួយជីវិតដោយមិនបាច់បង់ថ្លៃសិក្សា។
4.ទទួលបានការប្រឹក្សាពីសាលាជាបន្តបន្ទាប់ដោយឥតគិតថ្លៃសម្រាប់រយៈពេលពេញមួយជីវិត។
5.មានបណ្តាញសមាជិកអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យទូទាំងប្រទេសជួយគាំទ្រជ្រោមជ្រែងគ្នាសហការគ្នាទៅវិញទៅមក។
6.វិនិយោគថវិកាតិច ទទួលបានអត្ថប្រយោជន៍ច្រើនជាងការចូលបង្វឹកតាមវគ្គនីមួយៗ។
7.ក្លាយជាសមាជិកផ្សារណាត់អចលនទ្រព្យ Estate Xchange៕


