ប្រកាស​អាសន្ន​៖ អាកាសយាន​ដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ត្រូវ​បាន​បិទ ​ហើយ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​ដោយសារ​ការ​តវ៉ា​

0
អាកាសយាន​ដ្ឋាន​ហុងកុង​ត្រូវ​បាន​បិទ

ដោយ​ Donald​ Lee​

ហុង​កុងៈ​ អាកាសយាន​ដ្ឋានហុងកុង​ ដែល​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​លំដាប់​កំពូល​ទីមួយ​ នៅ​លើ​ពិភពលោក​ត្រូវ​បាន​បង្ខំឲ្យ​បិទទ្វារ​ ដោយសារតែ​ការ​តវ៉ា​ និង​កូដកម្ម​នៅ​ហុងកុង​។

អាកាសយាន​ដ្ឋាន​ហុងកុង​ត្រូវ​បាន​បិទ

ជើងហោះហើរ​ជាង១០០ ត្រូវ​បាន​លុបចោល​ ឬពន្យារពេល​នៅ​ថ្ងៃ​ចន្ទ​ នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ហុងកុង​ ដែល​មាន​អ្នកដំណើរ ៧៣លាន​នាក់​ និង​ទំនិញ ៥លាន​តោន​ត្រូវ​បាន​កកស្ទះ​ ។

អ្នកបើកយន្តហោះ​ អ្នកបម្រើ​តាមយន្តហោះ​ គ្រូបង្រៀន​ បុគ្គលិក​ហិរញ្ញវត្ថុ​ និង​មន្រ្តី​រាជការ​ បាន​ធ្វើកូដកម្ម​នៅ​ថ្ងៃនេះ​ ដើម្បី​គាំទ្រ​ដល់​ក្រុម​បាតុករ​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ និង​ដើម្បី​ដក​មេដឹកនាំ​ Carrie​ Lam​ ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​។

មេដឹកនាំ​ហុងកុង​លោកស្រី​ Carrie​ Lam​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាន់​មួយ​ ដើម្បី​ដាស់តឿន​ប្រជាជន​អំពី​វិបត្តិ​ ដែល​កំពុង​បន្ត​និង​រំលឹក​ឡើងវិញ​នូវ​ចេតនា​របស់​លោកស្រី​មិន​ចុះចេញ​ពី​តំណែង​។

លោកស្រី​ Carrie​ Lam​ មានប្រសាសន៍​ថា​ “ខ្ញុំ​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​។ ខ្ញុំ​មិន​គិតថា​នៅពេល​នេះ​ ការលាលែង​ពី​តំណែង​នឹង​ផ្តល់​នូវ​ដំណោះស្រាយ​ប្រសើរ​ជាង​នេះ​ទេ​”។

លោកស្រី​ Carrie​ Lam​ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ថា​ “សង្គម​របស់​យើង​កំពុងតែ​គ្មាន​សុវត្ថិភាព​ និង​មិន​មាន​ស្ថេរ​ភាព​។ បាតុកម្ម​ហិង្សា​កំពុង​ជំរុញ​ទីក្រុង​របស់​យើង​ ដែល​ជាទី​ក្រុង​យើង​ស្រឡាញ់​ ហើយ​យើង​បាន​ជួយ​កសាង​ក្នុង​ឈាន​ដល់​ស្ថានការណ៍​គ្រោះថ្នាក់​បំផុត​”។

នៅ​ថ្ងៃអាទិត្យ​ម្សិល​ម៉ិញ​នេះ​បាតុករ១៥​ ម៉ឺន​នាក់​បាន​ធ្វើដំណើរ​តាម​ដងផ្លូវ​។ របាយការណ៍​របស់​ប៉ូលី​ស បាន​ឲ្យដឹង​ថា​ ក្រុម​ជាច្រើន​កំពុង​គប់​ឥដ្ឋ​ទៅកាន់​បង្អួច​នៅ​កន្លែង​ប៉ូលី​ស។ អាជ្ញាធរ​ហុងកុង​បាន​ឆ្លើយ​តប​វិស​ញ ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ និង​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​ហិង្សា​។

វិបត្តិ​នេះ​បាន​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ហុងកុង​ ដែល​មាន​ភាព​ផុយ​ស្រួយ​រួចហើយ​។ កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​បាន​ធ្លាក់ចុះ​ ដែល​មិនធ្លាប់​មាន​រយៈ១០ឆ្នាំ​កន្លងមក​នេះ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ និង​ការ​តវ៉ា​រយៈពេល៩សប្តាហ៍​ជាប់​ៗគ្នា​នេះ​។

របាយការណ៍​របស់​ក្រុមហ៊ុន ​Fitch​ Ratings​ ព្រមាន​ថា​ “ភាព​វឹកវរ​ និង​ការ​មិន​ទុកចិត្ត​ដែល​កើតឡើង​ក្នុង​ជួរ​រដ្ឋាភិបាល​ ធ្វើ​ឱ្យ​ហានិភ័យ​ដល់​ទំនុកចិត្ត​អាជីវកម្ម​ និង​ធ្វើ​ឱ្យ​ខូច​ដល់​គុណភាព​ និង​ប្រសិទ្ធភាព​នៃ​អភិបាលកិច្ច​ ដែល​គាំទ្រ​ភាព​ខុសគ្នា​នៃ​ចំណាត់ថ្នាក់​អទិ​ភាព​វិជ្ជមាន​របស់​ហុងកុង​”។

ក្រុម​អ្នកវិភាគ​រំពឹង​ថា​ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ហុងកុង​ នឹង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ពីរ​ត្រីមាស​ឆ្នាំនេះ​ ពី​ការព្យាករណ៍២​,២ភាគរយ​ ត្រឹម​មក​នៅ០​,៨ភាគរយ​ ឆ្នាំនេះ​។

របាយការណ៍​ធនាគារ​ Bank​ of​ America​ Merrill​ Lynch​ បាន​ឲ្យដឹង​ថា​ “យើង​រំពឹង​ថា​ នឹង​ឃើញ​ភស្តុតាង​បន្ថែម​ទៀត​ នៃ​ផល​ប៉ះពាល់​អវិជ្ជមាន​នៅក្នុង​ត្រីមាស​ទី៣​”។

បន្ថែម​វិបត្តិ​ក្នុងទឹក​ដី​ហុងកុង​ ក្រុង​ប៉េកាំង​បាន​បង្ហាញថា​ ប្រសិនបើ​ការ​តវ៉ា​នៅតែ​បន្ត​វា​អាច​នឹង​ដាក់​ពង្រាយ​កងទ័ព​នៅ​ហុងកុង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here