ដោយ Donald Lee
ហុងកុងៈ អាកាសយានដ្ឋានហុងកុង ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនលំដាប់កំពូលទីមួយ នៅលើពិភពលោកត្រូវបានបង្ខំឲ្យបិទទ្វារ ដោយសារតែការតវ៉ា និងកូដកម្មនៅហុងកុង។

ដោយ Donald Lee
ហុងកុងៈ អាកាសយានដ្ឋានហុងកុង ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនលំដាប់កំពូលទីមួយ នៅលើពិភពលោកត្រូវបានបង្ខំឲ្យបិទទ្វារ ដោយសារតែការតវ៉ា និងកូដកម្មនៅហុងកុង។

ជើងហោះហើរជាង១០០ ត្រូវបានលុបចោល ឬពន្យារពេលនៅថ្ងៃចន្ទ នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលមានអ្នកដំណើរ ៧៣លាននាក់ និងទំនិញ ៥លានតោនត្រូវបានកកស្ទះ ។
អ្នកបើកយន្តហោះ អ្នកបម្រើតាមយន្តហោះ គ្រូបង្រៀន បុគ្គលិកហិរញ្ញវត្ថុ និងមន្រ្តីរាជការ បានធ្វើកូដកម្មនៅថ្ងៃនេះ ដើម្បីគាំទ្រដល់ក្រុមបាតុករដែលធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន និងដើម្បីដកមេដឹកនាំ Carrie Lam ដែលគាំទ្រដោយប្រទេសចិន។
មេដឹកនាំហុងកុងលោកស្រី Carrie Lam បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ ដើម្បីដាស់តឿនប្រជាជនអំពីវិបត្តិ ដែលកំពុងបន្តនិងរំលឹកឡើងវិញនូវចេតនារបស់លោកស្រីមិនចុះចេញពីតំណែង។
លោកស្រី Carrie Lam មានប្រសាសន៍ថា “ខ្ញុំទទួលខុសត្រូវចំពោះអ្វីដែលយើងបានធ្វើ។ ខ្ញុំមិនគិតថានៅពេលនេះ ការលាលែងពីតំណែងនឹងផ្តល់នូវដំណោះស្រាយប្រសើរជាងនេះទេ”។
លោកស្រី Carrie Lam បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃច័ន្ទនេះថា “សង្គមរបស់យើងកំពុងតែគ្មានសុវត្ថិភាព និងមិនមានស្ថេរភាព។ បាតុកម្មហិង្សាកំពុងជំរុញទីក្រុងរបស់យើង ដែលជាទីក្រុងយើងស្រឡាញ់ ហើយយើងបានជួយកសាងក្នុងឈានដល់ស្ថានការណ៍គ្រោះថ្នាក់បំផុត”។
នៅថ្ងៃអាទិត្យម្សិលម៉ិញនេះបាតុករ១៥ ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវ។ របាយការណ៍របស់ប៉ូលីស បានឲ្យដឹងថា ក្រុមជាច្រើនកំពុងគប់ឥដ្ឋទៅកាន់បង្អួចនៅកន្លែងប៉ូលីស។ អាជ្ញាធរហុងកុងបានឆ្លើយតបវិសញ ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងការប្រឈមមុខដាក់គ្នាដោយហិង្សា។
វិបត្តិនេះបានជះឥទ្ធិពលដល់សេដ្ឋកិច្ចហុងកុង ដែលមានភាពផុយស្រួយរួចហើយ។ កំណើនផលិតផលសរុបក្នុងស្រុកបានធ្លាក់ចុះ ដែលមិនធ្លាប់មានរយៈ១០ឆ្នាំកន្លងមកនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងការតវ៉ារយៈពេល៩សប្តាហ៍ជាប់ៗគ្នានេះ។
របាយការណ៍របស់ក្រុមហ៊ុន Fitch Ratings ព្រមានថា “ភាពវឹកវរ និងការមិនទុកចិត្តដែលកើតឡើងក្នុងជួររដ្ឋាភិបាល ធ្វើឱ្យហានិភ័យដល់ទំនុកចិត្តអាជីវកម្ម និងធ្វើឱ្យខូចដល់គុណភាព និងប្រសិទ្ធភាពនៃអភិបាលកិច្ច ដែលគាំទ្រភាពខុសគ្នានៃចំណាត់ថ្នាក់អទិភាពវិជ្ជមានរបស់ហុងកុង”។
ក្រុមអ្នកវិភាគរំពឹងថា ផលិតផលសរុបក្នុងស្រុករបស់ហុងកុង នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅពីរត្រីមាសឆ្នាំនេះ ពីការព្យាករណ៍២,២ភាគរយ ត្រឹមមកនៅ០,៨ភាគរយ ឆ្នាំនេះ។
របាយការណ៍ធនាគារ Bank of America Merrill Lynch បានឲ្យដឹងថា “យើងរំពឹងថា នឹងឃើញភស្តុតាងបន្ថែមទៀត នៃផលប៉ះពាល់អវិជ្ជមាននៅក្នុងត្រីមាសទី៣”។
បន្ថែមវិបត្តិក្នុងទឹកដីហុងកុង ក្រុងប៉េកាំងបានបង្ហាញថា ប្រសិនបើការតវ៉ានៅតែបន្តវាអាចនឹងដាក់ពង្រាយកងទ័ពនៅហុងកុង៕