ដោយៈ រ៉ាណេត
ប៉ោយប៉ែតៈ នៅត្រឹមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១ឆាប់ៗខាងមុខនេះ ផ្សារទំនើបដ៏ធំលើកដំបូងគេបង្អស់នៅក្រុងប៉ោយប៉ែត តម្លៃជាង១០លានដុល្លារ នឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការណ៍ហើយ។

ដោយៈ រ៉ាណេត
ប៉ោយប៉ែតៈ នៅត្រឹមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១ឆាប់ៗខាងមុខនេះ ផ្សារទំនើបដ៏ធំលើកដំបូងគេបង្អស់នៅក្រុងប៉ោយប៉ែត តម្លៃជាង១០លានដុល្លារ នឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការណ៍ហើយ។

ផ្សារទំនើបលើកដំបូងគេបង្អស់នៅក្នុងក្រុងប៉ោតប៉ែត ដែលមានឈ្មោះថា Big C នឹងចាប់ផ្ដើមបើកដំណើរការលក់ជូនអតិថិជនជាផ្លូវការហើយ ខណៈដែលទីតាំងជួលលក់រាយនៅក្នុងផ្សារទាំងមូល ត្រូវបានសម្រេចជាង៩៥ភាគរយរួចទៅហើយនោះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Four stars plus Four លោក សួង សុខហ៊ាង ដែលបានធ្វើការជិតស្និទ្ធជាមួយអ្នកវិនិយោគថៃ ទៅលើគម្រោងអភិវឌ្ឍផ្សារទំនើបBig C បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នេះ។
លោក សួង សុខហ៊ាងបានបន្តទៀតថា “ពេលនេះការសាងសង់ត្រូវបានសម្រេចប្រមាណ៩០ភាគរយ ហើយការលក់ទៅឱ្យអតិថិជនក៏បានជាង៩៥ភាគរយរួចទៅហើយ។ លោកបានបន្តទៀតថា “តាមគម្រោងនៅត្រឹមអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ យើងនឹងចាប់ផ្តើមបើកដំណើរជាផ្លូវការ ហើយអតិថិជនដែលជាអ្នកជួលទីតាំងលក់នៅក្នុងផ្សារមួយនេះក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ។
លោកបានបញ្ជាក់ទៀតថា ផលិតផលដែលនឹងយកមកដាក់លក់នៅក្នុងផ្សារទំនើបមួយនេះមានច្រើនប្រភេទណាស់ ដែលសុទ្ធតែនាំចូលមកពីបរទេស ប៉ុន្តែការនាំយកម៉ាកពីប្រទេសថៃមានច្រើនជាងគេ បន្ទាប់មកមានចិន និងអឺរ៉ុប។
នៅក្នុងផ្សារនេះមានការបែងចែកដាច់ដោយឡែកពីគ្នា រវាងទីតាំងលក់សម្ភារៈប្រើប្រាស់ ទីតាំងលក់សម្លៀកបំពាក់ ក៏ដូចជាចំណីអាហារ (ភាគច្រើនអាហារបែបខ្មែរ) ក៏ដូចជាទីតាំងសម្រាប់លក់គ្រឿងសម្អាងជាដើម។
ផ្សារទំនើប Big C ក្រុងប៉ោយប៉ែត ត្រូវបានសាងសង់នៅលើផ្ទៃដី២,៥ ហិកតា ដោយក្នុងនោះដីសម្រាប់សាងសង់ផ្សារមានទំហំ ១,៥ ហិកតា និងដី ១ហិកតាទៀត សម្រាប់សាងសង់ចំណតយានយន្ត។ ផ្សារមួយនេះស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្ថិតនៅជាប់គំរោង Empire”។
លោកសួង សុខហ៊ាង បានមានប្រសាសន៍បន្តឱ្យដឹងថែមទៀតថា តាមរយៈវត្តមានផ្សារទំនើបលើកដំបូងគេ នៅក្នុងក្រុងប៉ោតប៉ែតមួយនេះ ក្រៅពីជួយបំពេញនូវតម្រូវការប្រជាជនខ្មែរដែលនិយមចេញ ចូលទៅទិញទំនិញចំរុះនៅក្នុងប្រទេសថៃ និងជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងតំបន់ បង្កើនសោភ័ណភាពក្នុងក្រុង ថែមទាំងជួយផ្តល់ឱកាសការងារដោយផ្ទាល់ប្រមាណ ១០០០កន្លែងផងដែរ។
អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ តាមទូរស័ព្ទនៅរសៀលថ្ងៃជាមួយគ្នានេះផងដែរ ដោយបង្ហាញពីក្ដីសាទរជាមួយនឹងវត្តមានផ្សារទំនើបមួយនេះ។ លោកបានបន្តថាក្រុងប៉ោងប៉ែតបច្ចុប្បន្ននេះមានការអភិវឌ្ឍខ្លាំង និងមានលំហូរនៃចំនួនប្រជាសាស្ត្រកាន់តែច្រើន ស្របពេលដែលកំណើនសេដ្ឋកិច្ចក្នុងតំបន់ទាំងមូលមានភាពល្អប្រសើរ។
លោកបានបន្តទៀតថា “វត្តមានផ្សារទំនើបមួយនេះ នឹងចូលខ្លួនបំពេញតម្រូវការរបស់អ្នកដែលរស់នៅក្នុងតំបន់ ក៏ដូចជាតំបន់ជិតខាងផងដែរ ដែលកំពុងតែមានកម្លាំងបញ្ជារទិញក្នុងកម្រិតខ្ពស់ ដោយសារកម្រិតនៃចំណូលរបស់អតិថិជន ដែលកំពុងរស់នៅតំបន់ច្រកព្រំដែនមានកម្រិតល្អច្រើន”៕