CDC អនុម័ត​គម្រោង​វិនិយោគ​តម្លៃ ១២លាន​ដុល្លារ​បង្កើត​រោងចក្រ​នៅ​ម្ពុ​ជា

0
CDC អនុម័ត​គម្រោង​វិនិយោគ
អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន៣ ដែលមាន​ន​ទឹកប្រាក់​ចំនួន ១២លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​បង្កើត​រោងចក្រ​ផលិត​កាបូប ដេរ​ស្បែកជើង និង​កាត់ដេរ​នៅ​កម្ពុជា។

យោងតាម​ការចុះផ្សាយរ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី៨ខែ សីហា ឆ្នាំ ២០១៩នេះ បានឱ្យដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖ ទី១- ក្រុមហ៊ុន​“EASTCROWN FOOTWEAR INDUSTRY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​រកា សង្កាត់​ចាកអង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥២៩កន្លែង។

ទី២-ក្រុមហ៊ុន “QY BAG & LUGGAGE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១.០៧០កន្លែង។ និង​ទី៣- ក្រុមហ៊ុន​“PRISTINE TEXTILE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ៩ ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៤,៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១.៥៩៥កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here