តម្លៃដីថ្មីនៅក្នុងប្រទេសថៃ
ដោយ វុត្ថា
ភ្នំពេញ៖ ការវាយតម្លៃដីនៅក្នុងប្រទេសថៃបានចាប់ផ្តើមចូលជាធរមានដោយគិតជាមធ្យមក្នុងរយៈពេល ៤ឆ្នាំទៅមុខ ពោលគឺចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះនឹងកើនឡើង ៨% នៅទូទាំងប្រទេស បើធៀបនឹងតំលៃដីបច្ចុប្បន្ន។
លោកស្រី Wilawan Veerakun អគ្គនាយករងនៃនាយកដ្ឋានរតនាគាររបស់ប្រទេសថៃ បានប្រាប់សារព័ត៌មាន Bangkok Post នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៩ នេះថា ការវាយតំលៃដីធ្លីថ្មីគឺ ដើម្បីយកពន្ធដីធ្លី និងអគារនាពេលខាងមុខឱ្យបានត្រឹមត្រូវ ដោយជំនួសការពន្ធលើតម្លៃបច្ចុប្បន្ននេះមានការរិះគន់ថាហួសសម័យទៅហើយ។
-->
លោកស្រីបន្តថា តម្លៃដីដែលបានវាយតម្លៃ កាលពីលើកមុនលើផ្ទៃ ៧០ភាគរយនៃផ្ទៃដីសរុបកើនឡើង ២៩ភាគរយ និងនៅសល់ ១ភាគរយទៀតបានធ្លាក់ចុះ។
លោកស្រី Wilawan បន្តថា សម្រាប់តម្លៃដីវាយតម្លៃនៅខេត្ដ Kamphaeng Phet បានកើនឡើងខ្លាំងបំផុតគឺ ២០០ភាគរយបើប្រៀបធៀបទៅនឹងកំណែបច្ចុប្បន្ន ប៉ុន្តែតម្លៃថ្មីគឺប្រហាក់ប្រហែលនឹងបណ្តាខេត្តដទៃទៀតហើយតម្លៃសម្រាប់ Kamphaeng Phet មិនត្រូវបានកែតម្រូវសម្រាប់ជុំទី២នោះទេ។
លោកស្រី Wilawan បាននិយាយថា តម្លៃវាយតម្លៃថ្មីសម្រាប់ដីនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើតនឹងមិនមានការកើនឡើងតម្លៃនោះទេ ពីព្រោះគម្រោងហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានបញ្ចប់។
ទោះបីជាមានការវាយតម្លៃដីធ្លីរបស់ក្រសួងរតនាគារមានរយៈពេល ៤ ឆ្នាំទៅមុខក៏ដោយ ក៏មន្ទីរមានសិទ្ធិផ្លាស់ប្តូរតម្លៃ បើតម្លៃទីផ្សារឡើងថ្លៃខ្លាំង៕