ដោយៈ រ៉ាណេត
ភ្នំពេញៈ គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ វត្តមានសំណង់ខុនលំដាប់ស្ដង់ដាសរុបចំនួន១៤៥គម្រោង បានបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានគម្រោងថ្មីៗចំនួន១៣ ទើបតែបានដាក់ចូលទីផ្សារក្នុងត្រីមាសទី២នៃឆ្នាំនេះ។

ដោយៈ រ៉ាណេត
ភ្នំពេញៈ គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ វត្តមានសំណង់ខុនលំដាប់ស្ដង់ដាសរុបចំនួន១៤៥គម្រោង បានបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានគម្រោងថ្មីៗចំនួន១៣ ទើបតែបានដាក់ចូលទីផ្សារក្នុងត្រីមាសទី២នៃឆ្នាំនេះ។

បើទោះបីជាទិដ្ឋភាពជាក់ស្ដែងនៃការទិញ លក់ នៅលើទីផ្សារសំណង់ខុនដូ ត្រូវបានមើលឃើញថា ហាក់មិនសូវមានភាពពុះកញ្ជ្រោលខ្លាំង ដូចជា វិស័យសំណង់ផ្សេងទៀតក៏ពិតមែន ប៉ុន្តែផ្អែកតាមការអះអាងអ្នកជំនាញផ្នែកវិស័យសំណង់ និងអចលនទ្រព្យបានបញ្ជាក់ថា ទីផ្សារខុនដូនៅតែមានតម្រូវការដដែល ជាពិសេសប្រភេទខុនដូតម្លៃមធ្យម ខណៈដែលមានការចាប់អារម្មណ៍ពីសំណាក់អតិថិជន និងអ្នកវិនិយោគបន្តជាជនជាតិខ្មែរ ច្រើនជាងជនជាតិបរទេស។
យោងតាមរបាយការណ៍របស់ CBRE Cambodia បានលើកឡើងថា ចំនួនខុនដូដែលបានបញ្ចប់ការសាងសង់ទាំងស្រុង រួមជាមួយនឹងគម្រោងដែលកំពុងតែបន្តសកម្មភាពនៅឡើយក្នុងរាជធានីភ្នំពេញ គិតត្រឹមឆមាសទី១នៃឆ្នាំ២០១៩នេះ មានរហូតដល់ចំនួន ១៤៥គម្រោង។
អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវអចលនទ្រព្យ ប្រចាំនៅក្រុមហ៊ុនអន្តរជាតិ CBRE Cambodia កញ្ញាគឹម គិនកេសាបានឱ្យដឹងថា “នៅក្នុងចំណោមគម្រោងខុនដូទាំង១៤៥ ខាងលើនេះ មានគម្រោងចំនួន៧០ បានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយ៧៥ គម្រោងកំពុងតែបន្តដំណើរការសាសង់ យ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។ កញ្ញាបានបន្តទៀតថា នៅក្នុងចំណោមទាំង ៧៥គម្រោង មានខុនដូចំនួន៦២គម្រោង ជាការសាងសង់បន្តដែលនៅសល់តាំងពីឆ្នាំចាស់ ហើយគម្រោងខុនដូចចំនួន១៣ថ្មីបន្ថែមទៀត ទើបតែបានដាក់ចូលនៅក្នុងឆមាសទី១ នៃឆ្នាំ ២០១៩ ។
នៅក្នុងចំណោមគម្រោងខុនដូ ដែលកំពុងតែបន្តដំណើរការសាងសង់ទាំងអស់ គម្រោងធំដែលត្រូវបានធ្វើការចាប់អារម្មណ៍ និងនៅលំដាប់កំពូល រួមមានចំនួន៧គម្រោង រួមមានគម្រោង R&F City, គម្រោង Arakawa Residence, គម្រោង Urban Village, គម្រោង Booyoung Town, គម្រោង La Vista One, គម្រោង Park Land Condo និង គម្រោង The Peak ដោយគម្រោងនីមួយៗ ភាគច្រើនត្រូវបានបែងចែកចេញជាច្រើនដំណាក់កាលក្នុងការសាងសង់។
ដោយឡែកសម្រាប់គម្រោងសាងសង់ សំណង់អគារភ្លោះដ៏មហិមាររបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានកម្ពស់រហូតដល់ ៥៦៨ ម៉ែត្រ ដែលកំពុងតែបន្តភាពសកម្មក្នុងការសាងសង់ជញ្ជាំងទប់ដីនៅដំណាក់ដំបូងនាពេលបច្ចុប្បន្ននេះ ត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីគម្រោងនាពេលអនាគត ដោយសារតែម្ចាស់គម្រោងមិនទាន់បានផ្តល់ព័ត៌មានលម្អិតថាតើនឹងមាន Component អ្វីខ្លះ ហើយផ្នែកនីមួយៗមានចំនួនប៉ុន្មានឡើយ៕