GMAC ជំរុញ​សហភាព​អឺរ៉ុប​រក្សា​កម្មវិធី​អនុគ្រោះ​ពន្ធ EBA ដើម្បី​ផ្តល់​ជីវភាព​កម្មករ និយោជិត ១លាន​នាក់

0

ដោយ​វុត្ថា

ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​ក្ពុ​ជា (GMAC)  បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​រក្សា​កម្មវិធី​អនុគ្រោះ​ពន្ធ លើ​គ្រប់​មុខទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA) ដល់​កម្ពុជា ដើម្បី​ផ្តល់​ការងារ​ដល់ក​ម្មករ និយោជិត​ចំនួន៧៥០០០០ នាក់  និង​សុខមាលភាព​ប្រជាពលរដ្ឋ​ប្រមាណ៣លាន​នាក់​ស្ថិតនៅក្នុង​ហា​នី​ភ័យ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​ម្ពុ​ជា (GMAC)ចេញផ្សាយ​កាលពី​ថ្ងៃទី១៣ ខែសីហា​កន្លងមកនេះ​បានឱ្យដឹងថា ប្រទេស​កម្ពុជា​បានទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​ EBA តាំងពី​ឆ្នាំ២០០១ ។ អ្នក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ចម្បង​គឺ​កម្មករ កម្មការិនី ដែល​កំពុងធ្វើការ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង  និង​ផលិតផល​ធ្វើដំណើរ (Travel Goods) ក្នុងប្រទេស​កម្ពុជា។

ឧស្សាហកម្ម​ទាំងនេះ​តំណាង​ឲ្យ​ប្រមាណ៧៥ភាគរយ នៃ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា និង៩០ភាគរយ នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប។ ពាណិជ្ជកម្ម​ចំនួន ៤,៧៧ ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ២០១៨ កើនឡើង​ចំនួន១០ដង ចាប់ពី​កម្មវិធី EBA ត្រូវបាន​ផ្តល់ឱ្យ​កម្ពុជា​ដំបូង។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​ម្ពុ​ជា ដែលជា​តំណាង​រោងចក្រ​ចំនួន៥៨០ នៅ​កម្ពុជា​បាន​អះអាង​បន្តថា ដោយសារតែ​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប តាមរយៈ​កម្មវិធី​ EBA ប្រជាពលរដ្ឋ​កម្ពុជា រាប់លាន​នាក់​បានចេញ​ផុតពី​ភាពក្រីក្រ និង​បានរួម​ចំណែក​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស។

កម្មករ​ចំនួន ៧៥០,០០០នាក់​នៅក្នុង​ឧស្សាហ​កម្មនេះ តំណាង​ជាង​ពាក់កណ្តាល​នៃ​កម្លាំង​ការងារ​សរុប​ក្នុង​ប្រព័ន្ធ​របស់​ប្រទេស​កម្ពុជា ហើយ​ឧស្សាហ​កម្មនេះ​ផ្តល់​ការគាំទ្រ​ចំណូល​ផ្ទាល់​ដល់​គ្រួសារ​ជាង២០ភាគរយ នៃ​គ្រួសារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា។ ជាង៨០ភាគរយ​នៃ​កម្មករ​របស់​យើង​ជា​ស្ត្រី ហើយ​ពួកគេ​ភាគច្រើនបំផុត​មាន​អាយុ​ក្រោម ៣៥ឆ្នាំ។

សរុបទៅ​កម្មវិធី EBA មាន​ផល​វិជ្ជមាន​ដល់​ជីវិត ប្រជាពលរដ្ឋ​ប្រមាណ៣លាន​នាក់​ក្នុងប្រទេស​កម្ពុជា។

ជាថ្មី​ម្តងទៀត​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)បាន​អះអាងថា ការព្យួរ​អត្ថប្រយោជន៍​EBAពី​សហភាព​អឺរ៉ុប និង​បណ្តាលឱ្យមាន​ការបាត់បង់​ការងារ​ច្រើន​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ ហើយ​នឹងមិន​បម្រើ​គោលបំណង​លុបបំបាត់​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​កម្មវិធី EBA ទេ។

“វា​នឹង​ជា​លទ្ធផល​ក្រៀមក្រំ​និង​គួរឱ្យ​សោកស្តាយ សម្រាប់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​កម្លាំង​ការងារ​ដែល​បានធ្វើ​ការងារ​យ៉ាងច្រើន ក្នុងការ​សហការ​ជាមួយ​អង្គការ ​ILO ហើយ​ជាការ​ពិត​នៅក្នុង​ការលើកកម្ពស់​តួនាទី​របស់ខ្លួន ក្នុងការ​តាមដាន​សិទ្ធិ​កម្មករ នៅក្នុង​ប្រទេស​កម្ពុជា​ព្រមទាំង​នៅក្នុង​ប្រទេសដទៃៗទៀត។

នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ សហភាព​អឺរ៉ុប បានចាប់ផ្តើម​ស៊ើបអង្កេត​ទៅលើ​ការចោទប្រកាន់ថា​មានការ​រំលោភ បំពាន​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ដោយ​រដ្ឋាភិបាល​កម្ពុជា។ ការស៊ើបអង្កេត​នេះ អាច​នឹង​នាំឱ្យមាន​ការដក​កម្មវិធី អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA) ពី​កម្ពុជា។

កម្មវិធី​នេះ អនុញ្ញាតឱ្យ​រដ្ឋ​សមាជិក​អឺរ៉ុប នាំចូល​ផលិតផល (លើកលែងតែ​គ្រឿង​សព្វាវុធ) ដោយ​រួច​ពន្ធ និង​គ្មាន​កូតា។ សេចក្តីសម្រេច​លើ​បញ្ហា​នេះ ត្រូវបាន​រំពឹងថា​នឹងត្រូវ​ប្រកាស​នៅ​ខែកុម្ភៈ ឆ្នាំ២០២០។

សហភាព​អឺរ៉ុប​បានក្លាយ​ជាទី​ផ្សារ​ធំ​បំផុត សម្រាប់​ឧស្សាហកម្ម​របស់​យើង ដែលមាន​ទំហំ​ធំ​ជាង​សហរដ្ឋអាមេរិក (ដែល​មិន​ផ្តល់​អត្ថប្រយោជន៍​រួច​ពន្ធ​សម្រាប​សម្លៀកបំពាក់ និង​ស្បែកជើង)៕

អានបន្ត៖ អ្នកជំនាញ​ថា​ ទោះជា​មិន​មាន​ EBA​ ក៏​មិន​ជះ​ឥទ្ធិ​លដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​

អានបន្ត៖ អាជ្ញាធរ​ភ្នំពេញ​ ​និង​ ​GMAC​ ​សម្រេច​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ ​សហគ្រាស​ ​និង​ឃ្លាំង​ស្តុក​ទំនិញ​

LEAVE A REPLY

Please enter your comment!
Please enter your name here