ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជប៉ុន​កើន​ទឹកប្រាក់​ជាង ១,០០០លាន​ដុល្លារ​ក្នុង​ឆមាស​ទី១នេះ

0
ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុន
ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុន

ដោយ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​ជប៉ុន​បាន​កើន​លើស១ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៩ កើនឡើង ១៦,៨ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន។

ការនាំចេញ​កម្ពុជា​ទៅកាន់​ជប៉ុន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៧៩២លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០១៩ កើនឡើង៣៤ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ការ​នាំចូល​កម្ពុជា​ពី​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ២៥៦លាន​ដុល្លារ។

សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ហ៊ី​ដេ​ហ៊ី​សា អូ​រី​ណូ​អ៊ូ​ជី (Hidehisa Hironouchi) ឯកអគ្គរាជទូត​ជប៉ុន ដែល​ត្រូវ​ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ថា  នេះ​គឺជា​ជោគជ័យ​ដ៏​ធំ នៅក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក្នុងការ​ពង្រឹង​ទំនាក់ទំនង ហើយ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដែលជា​មូលដ្ឋានគ្រឹះ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

សម្ដេច​តេ​ជោ​បន្តថា ជា​ការពិត​ការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជា​ទេសចរណ៍​ដែរ បាន​កើនឡើង​យ៉ាងខ្លាំង ដោយសារ​ការប្រឹងប្រែង​របស់ ឯកឧត្តម​អគ្គរាជទូត​ជប៉ុន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួមចំណែក​យ៉ាង​ធំ នៅក្នុង​បញ្ហា​នេះ ជាក់ស្ដែង​ជា​លទ្ធផល​នៃ​ការវិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ ២០១៨ ជប៉ុន​នាំ​ចូលមក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន៤៤០លាន​ដុល្លារ​តែប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ២០១៩នេះ ក្នុង​រយៈពេល​ត្រឹមតែ៥ខែ​ប៉ុណ្ណោះ ជប៉ុន​បាន​នាំ​ចូលមក​កម្ពុជា​យើង​ចំនួន៤៤០លាន​ដុល្លារ​ស្រេច​ទៅហើយ។

លោក ហ៊ី​ដេ​ហ៊ី​ហ្សា ឯកអគ្គរាជទូត​ជប៉ុន​បានឱ្យដឹង​ដែរ​ថា ក្នុង​រយៈពេល៣ឆ្នាំ ក្នុងការ​បំពេញបេសកកម្ម​ការទូត នៅ​រាជាណាចក្រ​កម្ពុជា សេដ្ឋកិច្ចកម្ពុជា​បាន​រីកចម្រើន និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត ក្នុងនោះ​មាន​កំណើន​យ៉ាងខ្លាំង លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍៕

អានបន្ត៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​បាន​កើន​ឡើងដល់ ១៧០០លាន​ដុល្លារ

LEAVE A REPLY

Please enter your comment!
Please enter your name here