ដោយ ប៊ី
ភ្នំពេញ៖ ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានកើនលើស១ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំ ២០១៩ កើនឡើង ១៦,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។

ដោយ ប៊ី
ភ្នំពេញ៖ ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានកើនលើស១ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំ ២០១៩ កើនឡើង ១៦,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។

ការនាំចេញកម្ពុជាទៅកាន់ជប៉ុន មានទំហំទឹកប្រាក់ប្រមាណ៧៩២លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ កើនឡើង៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលកម្ពុជាពីជប៉ុនមានទំហំទឹកប្រាក់ប្រមាណ២៥៦លានដុល្លារ។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី (Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន ដែលត្រូវចប់បេសកកម្មការទូតនៅកម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ថា នេះគឺជាជោគជ័យដ៏ធំ នៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោបន្តថា ជាការពិតការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ បានកើនឡើងយ៉ាងខ្លាំង ដោយសារការប្រឹងប្រែងរបស់ ឯកឧត្តមអគ្គរាជទូតជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកយ៉ាងធំ នៅក្នុងបញ្ហានេះ ជាក់ស្ដែងជាលទ្ធផលនៃការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៨ ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប៉ុន្មាន៤៤០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាយើងចំនួន៤៤០លានដុល្លារស្រេចទៅហើយ។
លោក ហ៊ីដេហ៊ីហ្សា ឯកអគ្គរាជទូតជប៉ុនបានឱ្យដឹងដែរថា ក្នុងរយៈពេល៣ឆ្នាំ ក្នុងការបំពេញបេសកកម្មការទូត នៅរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងនោះមានកំណើនយ៉ាងខ្លាំង លើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍៕
អានបន្ត៖ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារ