គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ចូលរួម​ជាមួយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទទួលបាន​ការអនុគ្រោះ​ពន្ធ ៥០ភាគរយ

0
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ចូលរួម​ជាមួយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ចូលរួម​ជាមួយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានប្រកាស​ពី​អត្ថបរយោជន៍​បន្ថែ​មយ៉ាង​ធំធេង​ទៅលើ​ដំណើរ​ប្រតិបត្តិការ ដោយ​ការកាត់បន្ថយ​ពន្ធ​នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​រហូតដល់៥០ភាគរយ រួម​ជាមួយនឹង​អត្ថប្រយោជន៍​ផ្សេងទៀត ដោយ​ការអនុគ្រោះ​ពន្ធ​កាត់​ទុក បន្ថែមទៀត។

លោក​ស៊ូ សុជាតិ​ប្រ​អគ្គនាយក​គណកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីអំពី «ប្រភព​ហិរញ្ញប្បទាន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា» កាលពី​ព្រឹក​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា លើ​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន២ចូលរួម​រួចមកហើយ ហើយ​នៅតែ​បន្ត​ព្យាយាម​ផ្សព្វផ្សាយ ដើម្បី​ធ្វើយ៉ាងណា ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឱ្យមាន​ការចូលរួម​កាន់​តែ​ច្រើន។

លោក​បាន​បន្ថែមទៀតថា “ជាការ​លើកទឹកចិត្ត​ដល់​បណ្តា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ចូលរួម​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ជាច្រើន​រហូតដល់​រយៈពេល៣ឆ្នាំ ហើយ​ចំពោះ​អ្នកវិនិយោគ ជាមួយ​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​ក៏​ទទួលបាន​ប្រយោជន៍​លើ​ប្រាក់ចំណេញ​របស់ខ្លួន​ផងដែរ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​បាន​បញ្ជាក់ថា សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ ពី​នីតិវិធី​ក្នុងការ​កៀរគរ​មូលធន​តាមរ​យៈ​ការបោះ​ផ្សាយ លក់​មូល​ប​ត្រ​កម្មសិទ្ធិ និង/ឬ មូល​ប​ត្រ​បំណុល ឬ​សញ្ញា​បណ្ណ​សាជីវកម្ម ដែលជា​ប្រភព​ទុន​ក្នុងស្រុក​ដ៏​សម្បូរបែប ជាជាង​ការស្វែងរក​ប្រភព​ទុន​ពី​បរទេស។

លើសពីនេះ​ទៀត សិក្ខាកាម​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​នេះ ក៏​ទទួលបាន​នូវ​ចំណេះដឹង​បន្ថែម ពាក់ព័ន្ធ​នឹង​ការលើកទឹកចិត្ត​ពន្ធដារ សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដែល​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ តាមរយៈ​ការបន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន៥០% នៃ​ពន្ធ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ព្រមទាំង​ការព្យួរ​ការបង់ពន្ធ​ប្រាក់​រំដោះ​លើ​ប្រាក់ចំណេញ១% ប្រចាំខែ​សម្រាប់​រយៈពេល៣ឆ្នាំ។ ចំណែកឯ​វិនិយោគិន ក៏​ទទួលបាន​អត្ថប្រយោជន៍​ផងដែរ ដោយ​ទទួលបាន​ការបន្ថយ​ពន្ធ​កាត់​ទុក ៥០% លើ​ការប្រាក់​ឬ​ភាគលាភ ដែល​បានមកពី​ការកាន់កាប់ ឬ​ការជួញដូរ​មូល​ប​ត្រ​សម្រាប់​រយៈពេល៣ឆ្នាំ​ដូចគ្នា។

ជាមួយគ្នានេះ អ្នកចូលរួម​ក៏​ទទួលបាន​ការយល់ដឹង​បន្ថែម ពី​កិច្ច​គាំពារ​វិនិយោគិន និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ក្នុង​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា។ ការចូលរួមចំណែក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​វិស័យ​មូល​ប​ត្រ នឹង​ជួយ​ជំរុញ​ដល់​ការវិនិយោគ ព្រមទាំង​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល៕

អានបន្ត៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​គ្រោង​ចូល​ផ្សារហ៊ុន ​ខណៈ​ផែនការ​ពន្ធគយ​អាមេរិក​បាន​លាតត្រដាង​

LEAVE A REPLY

Please enter your comment!
Please enter your name here