ប្រធានាធិបតី​អាមេរិក​កោះប្រជុំ​បន្ទាន់​ជាមួយ​ធនាគារធំៗ ខណៈ​ទីផ្សារ​សាកលបាន​ធ្លាក់ចុះ

0

ដោយ Donald Lee

អាមេរិកៈ ប្រធានាធិបតី​អាមេរិក Donald Trump បាន​កោះប្រជុំ​សម្ងាត់​ជាមួយ​ថ្នាក់ដឹកនាំ​ធនាគារធំៗ ខណៈ​ទីផ្សារ​សេដ្ឋកិច្ច​សាកល​កំពុង​ធ្លាក់ចុះ កំឡុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។

លោក​ប្រធានាធិបតី​ Donald Trump បានធ្វើ​ស​ន្និសិទ​បន្ទាន់​ទៅកាន់​មេដឹកនាំធំៗនៃ​ធនាគារ​នៅ​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ទីផ្សារ​រអាក់រអួល​ដោយ​កត់ត្រា​ការ​នូវ​ខាតបង់​ដែល​បង្ហាញថា​នឹងមាន​វិបត្តិ​សេដ្ឋកិច្ច។

លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “ខ្ញុំ​មិន​គិតថា​យើង​ពុំមាន​វិបត្តិ​សេដ្ឋកិច្ច​ទេ។ យើង​ធ្វើ​បានល្អ​ណាស់។ អ្នកប្រើប្រាស់​របស់​យើង​ជា​អ្នកមាន។

លោក​បាន​សរសេ​រលើប​ណ្តា​ញ​សង្គម Twitter ថា “សេដ្ឋកិច្ច​របស់​យើង​គឺ​ល្អ​បំផុត​នៅលើ​ពិភពលោក។ រហូតមកដល់​ពេលនេះ អត្រា​ភាព​អត់​ការងារ​ធ្វើ​ទាប​បំផុត​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រភេទ​ការងារ​ទាំងអស់។ លោក​បន្តថា “ការ​បាន​ត្រៀមខ្លួន​សម្រាប់​កំនើន​ដ៏​ធំ​មួយ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវបាន​បញ្ចប់។ តម្លៃ​នាំចូល​ធ្លាក់ចុះ ប្រទេស​ចិន​បង់ពន្ធ” លោក​ធ្វី​ត​បាន​សរសេរ​នៅ​ថ្ងៃអាទិត្យ។

លោក​បាន​បន្ថែម “អនាគត​ដ៏​អស្ចារ្យ​សម្រាប់​សហរដ្ឋអាមេរិក” ។

ទោះយ៉ាងណា លោក Trump និង​រដ្ឋបាល​របស់លោក​មានការ​ព្រួយបារម្ភ​ជា​ឯកជន នៅពេលដែល​ទីផ្សារ​អាមេរិក​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ពុធ ដែលជា​សញ្ញា​ដំបូង​ដែលថា​វដ្ត​នៃ​ការរីកចម្រើន​ដ៏​យូរអង្វែង​នៃ​សេដ្ឋកិច្ច​អាមេរិក បាន​ឈានដល់​ការធ្លាក់ចុះ​យឺត និង​វិបត្តិ​សេដ្ឋកិច្ច។

ការធ្លាក់ចុះ​ទីផ្សារ​បានធ្វើឱ្យ​ប្រធានាធិបតី​អាមេរិក មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដែល​លោក​បាន​អំពាវនាវ​ជាបន្ទាន់ ដល់​នាយក​ប្រតិបត្តិ​ទាំង​អស់នៃ​ធនាគារធំៗនៅ​អាមេរិក។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ ក្រុមហ៊ុន MSNBC ។

លោក Trump បានធ្វើការ​អំពាវនាវ​ជាបន្ទាន់ ទៅកាន់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន JP Morgan Chase លោក Jamie Dimon នាយក​ប្រតិបត្តិ​ធនាគារ Bank of America លោក Brian Moynihan និង​លោក Michael Corbat របស់​ធនា​ការ Citigroup ដើម្បី​វាស់​ស្ទង់​ទំនុកចិត្ត​អតិថិជន និង​សុខភាព​ចំណាយ។

មធ្យមភាគ​ក្រុមហ៊ុន​ឧស្សាហកម្ម US Dow Jones របស់​អាមេរិក​បាន​ធ្លាក់ចុះ ៣ ភាគរយ កាលពី​ថ្ងៃ​ពុធ ដែលជា​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​នៅ៨០០ពិន្ទុ ជា​លទ្ធផល​អាក្រក់​បំផុត​ប្រចាំឆ្នាំ។

ទីផ្សារ​ពិភពលោក​មាន​ភាពច្របូកច្របល់​មិន​ធ្លាប់មាន ចាប់តាំងពី​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក ចិន​បាន​កើតឡើង​ជាថ្មី​ម្តងទៀត​នៅ​ដើមខែ​នេះ នៅពេលដែល​លោក Trump បានប្រកាសថា​លោក​នឹងដាក់​ពន្ធ​ទំនិញ​ចិន ដែលមាន​តម្លៃ៣០០ពាន់​លាន​ដុល្លារ​ជាមួយនឹង​ការដំឡើង​ពន្ធ១០ភាគរយ។

រដ្ឋាភិបាល​ចិន​បាន​ឆ្លើយតប​ថា ខ្លួន​នឹង​សងសឹក​អាមេរិក ប្រសិនបើ​ពន្ធគយ​ត្រូវបាន​អនុវត្ត​នៅ​ថ្ងៃទី១ខែកញ្ញា ដែល​បណ្តាលឱ្យ​ទីផ្សារ​ពិភពលោក​ធ្លាក់ចុះ ខណៈ​វិនិយោគិន​មើលឃើញ​ការរំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​ពិភពលោក និង​កំណើន​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​យ៉ាងខ្លាំង។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) បាន​ពន្យា​ពេល​ពន្ធ​លើ​ទំនិញសំខាន់ៗ ដើម្បី​ឆ្លើយតប​ទៅនឹង​ការស្រែក​ទាមទារ របស់​អ្នក​លក់រាយ​ក្នុងស្រុក។ នៅក្នុង​បញ្ជី​ទំនិញ​ថ្មី​ចិន ដែល​ត្រូវ​យកពន្ធ​ផលិតផល​ដូចជា អាយ​ហ្វូ​ន ស្បែកជើង​អា​ឌី​ដាស និង​ហ្គេម​វីដេអូ​លេង​នឹងត្រូវ​បានដាក់​បញ្ចូល​ជាមួយ​ពន្ធគយ ហើយ​អ្នក​លក់រាយ​នឹងមិន​ដាក់​តម្លៃ​ខ្ពស់​ដល់​អ្នកប្រើប្រាស់។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយថា ពន្ធគយ​នឹងត្រូវ​ពន្យារពេល​រហូតដល់​ខែធ្នូ ។

ក្រុមអ្នកវិភាគ​ជឿជាក់ថា ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក Trump គឺ​ផ្តើមចេញពី​ប្រតិកម្ម​សាធារណៈ ដែល​គាត់​អាច​នឹង​ប្រឈម​ប្រសិន បើ​អ្នកប្រើប្រាស់​ទិញ​ក្នុងតម្លៃ​ខ្ពស់ នៅតាម​ហាង​លក់រាយ​ក្នុង​រដូវ​ដើរ​ទិញ​
ឥ​វ៉ាន់ ក្នុងឱកាស​វិស្សមកាល​នៅ​ខែធ្នូ ដែលជា​ខែល​ក់រាយ​សំខាន់បំផុត​ប្រចាំឆ្នាំ សម្រាប់​អ្នកលក់​រាយ​អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here